ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​យន្ត​ស្រី​ចេះ​ច្រៀង ចេះ​និយាយ និង​ថែទាំ​មនុស្ស​ចាស់

9 ឆ្នាំ មុន

គេហទំព័រ​បរទេស Metro ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ជប៉ុន Toshiba បង្កើត​មនុស្ស​យន្ត​ស្រី​ឈ្មោះ «ChihiraAico» មាន​សមត្ថភាព​ពិសេស​អាច​ច្រៀង​និយាយ​ជាមួយ​មនុស្ស

គេហទំព័រ​បរទេស Metro ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ជប៉ុន Toshiba បង្កើត​មនុស្ស​យន្ត​ស្រី​ឈ្មោះ «ChihiraAico» មាន​សមត្ថភាព​ពិសេស​អាច​ច្រៀង​និយាយ​ជាមួយ​មនុស្ស និង​ចេះ​ថែទាំ​មនុស្ស​ចាស់ជរា ។

មនុស្ស​យន្ត​ស្រី «ChihiraAico» ត្រូវ​ក្រុមហ៊ុន​ដាក់​បង្ហាញ​ក្នុង​ពិធី​តាំង​ពិ​ព​រ័​ណ៍​អេ​ឡិច​ត្រូ​និក CES  នៅ​រដ្ឋ​ឡាស​វេ​ហ្គា​ស សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​៩ មក​រា ២០១៥ ក្នុង​ឈុត​រ៉ូ​ប​ពណ៌​ផ្កាឈូក​ដ៏​ស្រស់​ស្អាត ។

ChihiraAico ដំណើ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង​រចនា​ឡើង​មាន​រូបរាង​ដូច​មនុស្ស​ស្រី ពិត​ៗ​ទាំង​ស្បែក និង​កាយវិការ​រស់​រវើក ជា​ពិសេស​នាង​រួសរាយ​រាក់ទាក់​ជាមួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន ។

ក្រុមហ៊ុន Toshiba  ឱ្យ​ដឹង​ថា «​មនុស្ស​យន្ត​ស្រី ChihiraAico នឹង​ក្លាយជា​សមាជិក​ក្នុង​ក្រុម​គ្រួសារ​ថ្មី​របស់​អ្នក ពោល​គឺ​នាង​មាន​ឥរិយា​បទ​ទន់ភ្លន់​គួរ​ឱ្យ​ស្រឡាញ់ ។ ក្រុមហ៊ុន​កំពុង​បង្កើត​ការ​ច្នៃប្រឌិត​បន្ថែម​ទៀត​ចំពោះ​មនុស្ស​យន្ត​ស្រី ChihiraAico ដើម្បី​អាច​ជំនួស​មនុស្ស ពិត​ៗ​សម្រាប់​អ្នក​ឯកោ​យក​ធ្វើ​ជា​គ្នា ដោយ​អាច​នាំ​ទៅ​ដើរ​លេង​កម្សាន្ត លើស​ពី​នេះ​ទៅ​ទៀត ពួក​គេ​អាច​រួម​ភេទ​ជាមួយ​មនុស្ស​យន្ត​ស្រី​នេះ​ក្នុង​លក្ខខណ្ឌ​បន្ធូរបន្ថយ​អារម្មណ៍​ផ្លូវភេទ​ពេល​ពុះកញ្ជ្រោល​ខ្លាំង ៕