ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ​នៅ​ចំណុច​សេះ​ស្លា.ប់(វីដេអូ)

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចម្រុះ​រួម​មានមន្ត្រីសង្កាត់​រដ្ឋបាល​ជលផល​បរិបូណ៌ មន្ត្រី​កងរាជ​អាវុធហត្ថ និង​អាជ្ញាធរ​មូលដ្ឋាន កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ បាន​សហការ​គ្នា​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ភូមិ​សេះស្លាប់ ស្រុក​បរិបូណ៌…

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចម្រុះ​រួម​មានមន្ត្រីសង្កាត់​រដ្ឋបាល​ជលផល​បរិបូណ៌ មន្ត្រី​កងរាជ​អាវុធហត្ថ និង​អាជ្ញាធរ​មូលដ្ឋាន កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ បាន​សហ
ការ​គ្នា​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ភូមិ​សេះស្លាប់ ស្រុក​បរិបូណ៌ ខណៈ​ដែល​បទល្មើស​ទាំង
នេះ​នៅ​តែ​បន្តសកម្មភាព​ក្នុង​រដូវ​បិទ​នេសាទ ។

លោក ឈឹ​ម បាន នាយ​សង្កាត់​រដ្ឋបាល​ជលផល​បរិបូណ៌ បានឱ្យ​ដឹង​ថា ដោយ​ទទួល​បានការ​ណែនាំ​ពី​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ក៏​ដូច​ជា​មន្ទីរ​កសិកម្ម​ខេត្ត ស្តី​ពី​ការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ​នេះ សមត្ថ​កិច្ច​ចម្រុះ​រួម​មាន កងរាជអាវុធហត្ថ មន្ត្រី​ជល
ផល និង​អាជ្ញា​មូលដ្ឋាន បាន​សហការ​គ្នា​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​ភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ។ ក្នុង​ប្រតិបត្តិការ​នេះ បាន​ប្រើប្រាស់​កម្លាំង​សរុប​៨​នាក់ និង​កាណូត​បា​ឡា​ស្មាច់​ចំនួន​៤​គ្រឿង ។

ជា​លទ្ធផល សមត្ថកិច្ច​បង្ក្រាប​បាន​របាំង​ស្បៃ​មុង​ចំនួន​៨​កន្លែង ស្មើនឹង​ប្រវែង​៣៥០​ម៉ែត្រ លប​លូ​ស្បៃ​មុង​ចំនួន​៨​មាត់ បង្គោល​១៨០​ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ទៅ​ក្នុង​ដែន​នេសាទ​វិញ​ចំនួន​២០​គីឡូក្រាម ។

លោក ឈឹ​ម បាន បាន​បញ្ជាក់​ថា បទល្មើស​នេសាទ​ដែល​បង្ក្រាប​នេះ​មាន​ទ្រង់ទ្រាយ​តូចតាច​ទេ​ដែល​ដាក់​នៅ​ទឹក​រាក់​ៗ ដើម្បី​ដណ្តើម​យក​ទី​តាំងនៅ​ពេល​ទឹក​ឡើង​មក​ដល់ រួម​ផ្សំ​ដល់​ពេល​រដូវ​បើក​នេសាទ​មក​ដល់​ផង ពួក​គេ​បាន​ទីតាំង​នោះ​ប្រព្រឹត​បទល្មើស​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ