ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គភាព​សង្គ្រោះ​711​កងពលតូច​លេខ​70​បង្កើន​សមត្ថភាព​សង្គ្រោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​បង្កើន​សមត្ថភាព​ជំនា​ញ ទាំង​សង្គ្រោះ​បន្ទាន់​និង​គ្រោះ​អគ្គិភ័យ សម្រាប់​ធ្វើ​ប្រតិបត្តិការ​សង្គ្រោះ​ជន​រង​គ្រោះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេលវេលា​នោះ កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ នៅអង្គភាព​សង្គ្រោះ​៧១១…

រាជធានី​ភ្នំពេញ ៖ ដើម្បី​បង្កើន​សមត្ថភាព​ជំនា​ញ ទាំង​សង្គ្រោះ​បន្ទាន់​និង​គ្រោះ​អគ្គិភ័យ សម្រាប់​ធ្វើ​ប្រតិបត្តិការ​សង្គ្រោះ​ជន​រង​គ្រោះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេលវេលា​នោះ កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ នៅអង្គភាព​សង្គ្រោះ​៧១១ នៃ​កងពលតូច​លេខ​៧០ ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ បាន​ធ្វើ​លំ​ហាត់​សង្គ្រោះ​លើ​មេរៀន «​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​២​គ្រឿង​បុក​គ្នា ហើយ​មាន​ជន​រង​គ្រោះ​កៀប​ជាប់​» ដែល​តម្រូវ​ឱ្យ​សិក្ខាកាម​សរុប​ចំនួន​១២០​នាក់ សិក្សា​ដើម្បី​បង្កើនសមត្ថភាព។

ឧត្តមសេនីយ៍ទោ សូ​យ ណា​រិ​ទ្ធ មេបញ្ជាការរង​កងពលតូច​លេខ​៧០ និង​ជា​មេបញ្ជាការ​ទទួល
បន្ទុក​គ្រប់គ្រង​អង្គភាព​រុករក​និង​សង្គ្រោះ​៧១១ថ្លែង​ថា អង្គភាព​សង្គ្រោះ​និង​រុករក​៧១១ ទទួល​ការ​ហ្វឹកហាត់​បង្រៀន​ផ្ទាល់​ពី​លោក គី​យ៉ូ​ស៊ី ម៉ា​សាយ ជនជាតិ​ជប៉ុន ជា​ប្រធាន​JPR​ប្រចាំ​នៅ​កម្ពុ
ជា ប្រចាំ​នៅ​បញ្ជាការដ្ឋាន​កងពលតូច​លេខ​៧០ ទៅ​ចូលរួម​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន ទីក្រុង​ប៉េ
កាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន សិង្ហ​បុរីប្រទេស​ថៃ ទទួល​បាន​បទ​ពិសោធន៍​និង​អនុវត្ត​ជាក់ ស្តែង​រាល់ថ្ងៃ ។

ការ​ធ្វើ​លំ​ហាត់​សង្គ្រោះ​ដល់​សិក្ខាកាម​នៅពេល​នេះ គឺ​ដើម្បី​បង្កើន​នូវ​ចំណេះដឹង សមត្ថភាព​របស់​ភ្នាក់ងារ​សង្គ្រោះ ធ្វើ​យ៉ាងណា​សង្គ្រោះ​ជន​រង​គ្រោះ​ឲ្យ​មាន​ប្រសិទ្ធភាព ដោយ​ស្មារតី​ទទួល ខុស ត្រូវ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ