ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនគួរឡើយ! ចាញ់ល្បែង​រហូត​វាយ​កូន​ស្រី​ដល់​​សន្លប់ និង​ដុត​ខ្លួនឯង​ក្នុង​ផ្ទះ​​ទៀត

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បើតាម​សេចក្តីរាយការណ៍​បន្តថា បុរស​ម្នាក់​ដែល​ឈ្លក់​វង្វេង នឹង​ល្បែងស៊ីសង​បាន​​ចេញ​​កាឡា​សា​គួរ​ឱ្យ​ភ័យ​សម្រាប់​ក្រុម​គ្រួសារ​របស់​ខ្លួន ។ និយាយ​ឱ្យ​ចំគឺ​ក្រោយ​ពី​ចាញ់​ល្បែង​អស់ពី​ខ្លួន ក៏​យក​ម៉ូតូ​របស់​កូន​ទៅ​បញ្ចាំ​យក​លុយ​ទៅ​លេង​បន្ត​ទៀត ។ លុះ​ពេល​ចាញ់​អស់…

ខេត្តតាកែវ ៖ បើតាម​សេចក្តីរាយការណ៍​បន្តថា បុរស​ម្នាក់​ដែល​ឈ្លក់​វង្វេង នឹង​ល្បែងស៊ីសង​បាន​​ចេញ​​កាឡា​សា​គួរ​ឱ្យ​ភ័យ​សម្រាប់​ក្រុម​គ្រួសារ​របស់​ខ្លួន ។ និយាយ​ឱ្យ​ចំគឺ​ក្រោយ​ពី​ចាញ់​ល្បែង​អស់ពី​ខ្លួន ក៏​យក​ម៉ូតូ​របស់​កូន​ទៅ​បញ្ចាំ​យក​លុយ​ទៅ​លេង​បន្ត​ទៀត ។ លុះ​ពេល​ចាញ់​អស់ ទៅ​ដល់​ផ្ទះ​បាន​ទាមទារ​យក​គ្រឿងអលង្ការ​ទៅ​លក់​បន្ត តែ​កូនស្រី​មិន​ឲ្យ​ក៏កើ​ត​ជា​ហិង្សា​វាយ​កូន​រហូត​សន្លប់ និង​ត្រូវ​បាន​ម្តាយ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។ ក្រោយ​មក​ត្រូវ​សមត្ថកិច្ច​នាំទៅ​អប់រំ លុះ​មក​ដល់​ផ្ទះ​ស្រាប់តែ​ទិញសាំង​មកដុត​ខ្លួនឯង និង​ផ្ទះ​តែម្តង បណ្តាល​ឱ្យ​បុរសរូប​នេះ​បាត់​បង់​ជីវិត​នៅ​ក្នុង​ផ្ទះខ្លួនឯង ។

សេចក្តីរាយការណ៍​បន្តថា ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រមាណ​៣​និង​៥០​នាទី​រសៀល នៅ​ភូមិ​ត្រពាំង​យោង ឃុំ​ពា​រាម ស្រុក​បាទី ។

នគរបាល​ស្រុក​បាទី​បានឱ្យ​ដឹង​ថា បុរស​ដែលញៀន​ល្បែង​រូប​នេះ​ឈ្មោះ ហេង ហួត អាយុ​ជាង​៥០​ឆ្នាំ មេជាង​សំណង់ ហើយ​បាន​ចាញ់ល្បែងរហូត​ដល់​ដុត​សម្លាប់​ខ្លួនឯង​នៅ​ក្នុងផ្ទះ ។

នគរបាល​ស្រុក​បាទី​បន្តថា មុន​ពេល​កើ​ត​ហេតុ បុរស​រូប​នេះ​បាន​ទៅ​លេង​ប៊ូលភ្នាល់​ដាក់​លុយ នៅ​​ក្នុងភូមិ​ត្រពាំង​ត្រ​យឹ​ង ។ លុះ​ចាញ់​អស់​ក៏​យក​ម៉ូតូ​របស់​កូនស្រី​ទៅ​បញ្ចាំ ។ នៅ​ពេល​ឈប់​លេង បុរស​ខាង​លើ​ក៏​ទៅ​ផ្ទះ​វិញ ហើ​យ​គំរាម​កូន​យក​ខ្សែដៃ ​ខ្សែ​.ក​ទៅ​លក់ ដើ​​ម្បី​លោះ​យក​ម៉ូតូ​មក​វិញ តែ​កូនស្រី​មិន​ព្រម​ឲ្យក៏​កើ​ត​ជា​ហិង្សា​វាយ​កូន​​រហូត​សន្លប់ និង​ត្រូវ​បាន​បងប្អូន​ដឹក​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បាទី​ភ្លាម​ៗ ដើម្បី​សង្គ្រោះ ។

បន្ទាប់​មក បុរស​ខាង​លើ​ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សាកសួរ និង​ធ្វើការ​អប់រំ ​ហើ​យ​ឲ្យ​មក​ផ្ទះ​វិញ ។ លុះ​ពេល​មក​ដល់​ផ្ទះ ជន​នេះ​ក៏​ទិញ​សាំង​មកដុត​ខ្លួនឯង​នៅ​លើ​ផ្ទះ ឆេះ​អស់ទាំង​ផ្ទះ ​និង​ធ្វើ​ឱ្យ​ខ្លួន​ឯង​ត្រូវ​បាត់​បង់​ជីវិត​នៅ​ក្នុង​ផ្ទះ​ទៀត​។

ក្រោយ​ពេល​កើតហេតុ សពបុរស​ខាងលើ​​ត្រូវ​ភ្លើង​ឆេះ​ខ្លោច​ស្ទើរ​ទាំងអស់ ចំណែកផ្ទះ​ដែល​ធ្វើ​ពី​ឈើ​លើ ​និង​បេតុង​ក្រោម ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​ដែរ ដោយសារ​​រថយន្ត​ពន្លត់​អគ្គិភ័យ​ពុំ​អាច​ទៅ​ជួយ​ពន្លត់​ទាន់​ឡើយ ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ