ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! ស្ត្រី​ដែល​បាន​រត់​ចេញពី​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​ត្រូវ​ដាក់​ឱ្យ​​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​កំពង់ចាម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​ថ្លែង​ឲ្យ​ដឹង​ថា ស្ត្រី​ខ្មែរ​-​អា​មេ​រិ​កាំ​ង​ដែល​បាន​លួច​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ភ្នំពេញ ហើយ​ទីបំផុត​ត្រូវ​បាន​អាជ្ញាធរ​រក​ឃើញ​នៅ​ខេត្តកំពង់ចាម ពេល​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ជា​ថ្មី​រយៈពេល១៤​ថ្ងៃ​នៅ​សណ្ឋាគារ​មួយ​នៅ​ខេត្តកំពង់ចាម​តែ​ម្តង…

រាជធានី​ភ្នំពេញ ៖ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​ថ្លែង​ឲ្យ​ដឹង​ថា ស្ត្រី​ខ្មែរ​-​អា​មេ​រិ​កាំ​ង​ដែល​បាន​លួច​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ភ្នំពេញ ហើយ​ទីបំផុត​ត្រូវ​បាន​អាជ្ញាធរ​រក​ឃើញ​នៅ​ខេត្តកំពង់ចាម ពេល​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ជា​ថ្មី​រយៈពេល១៤​ថ្ងៃ​នៅ​សណ្ឋាគារ​មួយ​នៅ​ខេត្តកំពង់ចាម​តែ​ម្តង មិន​បាន​យក​មក​ភ្នំពេញ​វិញ​នោះ​ទេ ។

ជុំវិញ​សំណួរ​ដែល​ចោទសួរ ថា តើ​ក្រសួងសុខាភិបាល​នឹង​មាន​វិធានការ​បែប​ណា សម្រាប់​ស្ត្រី​រូប​នេះ ឬ​អ្នក​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័​ក ដោយ​ដាក់ទោស​ទណ្ឌ ឬ​ពិន័យ​អ្វី​ទេ ដើម្បី​ការពារ​កុំឱ្យ​មានការ​រត់​ចេញ​បែប​នេះ​ទៀត លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​ឆ្លើយ​តប​ថា «​នេះ​ជា​ករណី​ដែល​បាន​ចាក ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​មិន​បាន​ស្នើ​សុំ​ត្រឹមត្រូវ ដែល​ជា​ទ​ង្វើ​លួច​ចេញ​ដោយ​មិន​គោរព​តាម​វិធានការ​ច​ត្តា​ឡី​ស័ក​សម្រាប់​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រា​មានការ​រាតត្បាត​ជំងឺឆ្លង​ជា​អន្តរជាតិ​នេះ​។ ករណី​នេះ ទាមទារ​ពេលវេលា​បន្តិច​សិន ដើម្បី​ក្រុមការងារ ថ្នាក់​ក្រោម​ជាតិ​ដែល​មាន​អាជ្ញាធរ​ខេត្ត​ដឹកនាំ កំពុងធ្វើការ​ងារ​បន្ត​ទៀត​សិន​» ។

ក្នុង​នោះ​ផង​ដែរ លោក​ជំទាវ​ក៏​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ថា​តើ​កន្លង​មក​ធ្លាប់​មាន​ករណី​រត់​ចេញពី​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​ដែរ​ឫ​ទេ? បើ​មាន តើ​សរុប​ប៉ុន្មាន​ករណី​ដែរ? លោក​ជំទាវ​បាន​បញ្ជាក់​ថា​កន្លង​មក ក៏​មានការ​គេចវេស​ក្នុង​ការ​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​-១៩ ក្នុង​ចំនួន​តិចតួច​ណាស់ តែ​មិន​មានការ​គេចវេស​ធ្វើ​ច​ត្តា​ឡី​ស័ក​បែប​ដូច​ករណី​ស្ត្រី​ខ្មែរ​-​អា​មេ​រិ​ក​កាំ​ង​នេះ​ទេ​។ យើង​បាន​អប់រំ​ណែនាំ​ពួក​គាត់ ដើម្បី​ព្រមព្រៀង​ធ្វើតេស្ត និង​តាមដាន​សុខភាព​បន្ត ។

សូម​រម្លឹក​ថា ស្ត្រី​ខ្មែរ​-​អា​មេ​រិ​ក ម្នាក់​ឈ្មោះ Le Vira Rose បាន​លួច​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ក្នុង​សណ្ឋាគារ​មួយ នៅ​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ ហើយ​ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្តកំពង់ចាម ។ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​ស្ត្រី​រូប​នេះ​បាន​ដើរទៅ​កាន់​ទីកន្លែង​ប្រជុំជន​ធំ​ៗ​ជា​ច្រើន រួម​ទាំង​ជិះ​តាក់ស៊ី​ពី​ភ្នំពេញ​ទៅ​កំពង់ចាម ចូល​ផ្សារ​ធំ​នៅ​កំពង់ចាម​ទទួលទាន​អាហារ រហូត​ចូល​ហាង​អ៊ុតសក់​និង​កាត់សក់​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ