ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​១​គ្រឿង​ជិះ​​៥​នាក់​ឆ្លងផ្លូវ​​ពន្លះ​ជា​មួយ​ម៉ូតូ​សណ្ដោង​រុឺ​ម៉ក​​រង​របួសធ្ងន់​​១គ្រួសារ​ (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​មនុស្ស​១​គ្រួសារ​ចំនួន​៥​នាក់​បាន​រង​របួសធ្ងន់​នៅ​ក្នុងគ្រោះថ្នាក់​ចរាចរ​មួយ​ ខណៈ​​ពួក​គាត់​ទាំង​៥​នាក់​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ឆ្លងផ្លូវ ស្រាប់តែ​មាន​ម៉ូតូ​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​១​គ្រឿង​បើកបរ​ដោយ​យុវជន​ម្នាក់​ក្នុង​ល្បឿន​លឿន​​មក​ដល់​បុក​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​រងរបួស​ដួល​ដេក​រដូករណែល​ពេញ​ផ្លូវ​ពេញ​ផ្លូវ ចំណែកឯ​យុវជន​អ្នកបើកបរ​ម៉ូតូ​សណ្ដោង​កន្ទុយ​រុឺម៉ក​​បាន​រង​របួសស្រាល ​។ គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ទី​១៨ ខែកក្កដា…

រាជធានី​ភ្នំពេញ ​៖ ​មនុស្ស​១​គ្រួសារ​ចំនួន​៥​នាក់​បាន​រង​របួសធ្ងន់​នៅ​ក្នុងគ្រោះថ្នាក់​ចរាចរ​មួយ​ ខណៈ​​ពួក​គាត់​ទាំង​៥​នាក់​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ឆ្លងផ្លូវ ស្រាប់តែ​មាន​ម៉ូតូ​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​១​គ្រឿង​បើកបរ​ដោយ​យុវជន​ម្នាក់​ក្នុង​ល្បឿន​លឿន​​មក​ដល់​បុក​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​រងរបួស​ដួល​ដេក​រដូករណែល​ពេញ​ផ្លូវ​ពេញ​ផ្លូវ ចំណែកឯ​យុវជន​អ្នកបើកបរ​ម៉ូតូ​សណ្ដោង​កន្ទុយ​រុឺម៉ក​​បាន​រង​របួសស្រាល ​។

គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ទី​១៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​មុខ​វត្ត​ទួល​សុភា​ឃួ​ន​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

មនុស្ស​១​គ្រួសារ​ដែល​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរ​ខាងលើនោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​ ពួក​គាត់​គឺជា​ឪពុក​ម្ដាយ​និង​កូនស្រី​ចំនួន​៣​នាក់​ទៀត ដោយ​ជិះ​​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់​វី ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​ 1Y-9969 ។​

ដោយឡែក​ភាគី​ម្ខាង​ទៀត​គឺជា​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​ ព​ណ៍​ក្រហម​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​ ដឹក​សម្ភារៈ​ត​ទឹក មាន​ទុយោ​និង​ក្បាល​រ៉ូ​ប៊ី​​ណេ បើកបរ​ដោយ​យុវជន​មិន​ស្គាល់ឈ្មោះ​ម្នាក់ រង​របួសស្រាល​។

អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ​ពួក​គាត់​បានឃើញ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់​វី ជិះ​គ្នា​៥​នាក់​ឪពុក​ម្ដាយ​និង​កូនស្រី​ ធ្វើ​ដំណើរ​សសៀរ​ៗ​តាម​ផ្លូវ​ក្នុង​ទិស​ដៅ​បញ្ច្រាស​​គ្នា​​ពី​ជើង​ទៅ​ត្បូង រួច​ឆ្លងផ្លូវ​ពី​កើត​ទៅ​លិច​។​

តាម​ប្រភពដដែល​បានបន្ត​ថា លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​ម៉ូតូ​សណ្តោង​កន្ទុយ​រ៉ឺ​ម៉ក​១​គ្រឿង​សម្ភារៈ​ត​ទឹក​មាន​ទុយោ​និង​ក្បាល​រ៉ូ​​ប៊ី​​ណេ បើកបរ​ក្នុង​ល្បឿន​លឿន​គួរសម​ ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​​មក​​ដល់​បុកយ៉ាង​​ពេញទំហឹង​តែ​ម្ដង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ​ភ្លាមៗ​នោះ​បាន​បណ្ដាល​ឱ្យ​អ្នក​ជិះ​ម៉ូតូម៉ាក​​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់​បាន​រង​របួសធ្ងន់​ទាំង​៥​នាក់​ដេកដួល​​រដូករណែល​ពេញ​ផ្លូវ ដោយ​បុរស​ជា​ឳ​ពុកដែល​ជា​អ្នក​បើក​បរ​ម៉ូតូ​​រងរបួស​បាក់ជើង​ឆ្វេង ចំណែក​អ្នកបើកបរ​ម៉ូតូ​សណ្ដោង​កន្ទុយ​រុឺ​ម៉ក​រង​របួសស្រាល ហើយ​ម៉ូតូ​បាន​រង​ការ​ខូចខាត​ទាំង​សងខាង​។​

ក្រោយ​ពេល​កើតហេតុ​ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​និង​នគរបាល​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​សម្រួល​ចរាចរ​មិន​ឲ្យ​មានការ​កកស្ទះ ​និង​បាន​រាយការណ៍​ជូន​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​វាស់វែង​និង​នាំ​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​ទៅ​តាម​នី​តិ​វិធី​ច្បាប់ ៕​​ (​កែសម្រួលដោយ ៖​ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ