ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! ចិនម្នាក់​​​ខឹង​មិន​ឱ្យ​យក​ឆ្កែ​ចូល​​​បន្ទប់ ទាញ​​​បុ័ងតោ​កា.ប់​សន្តិសុខ​សណ្ឋា​​គារ​​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា លោក គុ​ជ គឹ​ម​ឡុ​ង អ្នកនាំពាក្យ​អយ្យ​ការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សំណុំរឿង​ជនជាតិ​ចិន​ម្នាក់​ប្រើ​បុ័ងតោ​ដេញ​កាប់​សន្តិសុខ​ខ្មែរ នៅ​ក្នុង​ស​ណ្នា​គារ​មួយ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា លោក គុ​ជ គឹ​ម​ឡុ​ង អ្នកនាំពាក្យ​អយ្យ​ការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សំណុំរឿង​ជនជាតិ​ចិន​ម្នាក់​ប្រើ​បុ័ងតោ​ដេញ​កាប់​សន្តិសុខ​ខ្មែរ នៅ​ក្នុង​ស​ណ្នា​គារ​មួយ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ព្រោះតែ​ខឹង​សន្តិសុខ​រឿង​មិន​ឱ្យ​នាំ​ឆ្កែ​ចូល​បន្ទប់​សណ្ឋាគារ​នោះ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២០​នេះ ត្រូវ​បាន​លោក សុខ កែវ​បណ្ឌិត ព្រះរាជអាជ្ញា​រង សម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ ពី​បទ​.​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ។

ក្រោយ​ពី​តំណាង​អយ្យការ​ចោទប្រកាន់​ហើយ សំណុំរឿង​នោះ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើប​សួរ គឺ​ស្ថិត​នៅ​ដៃ​លោក ឆឹ​ម ឬ​ទ្ធី ដើម្បី​បើក​ការ​សាកសួរ នឹង​សម្រេច​ឃុំខ្លួន ឬ​មិន​ឃុំខ្លួន​ជា​ឆ័​ន្ទា​នុ​សិទ្ធិ​របស់​ចៅក្រម ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ Zhao Long Wei ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ជា​ពាណិជ្ជករ ។ ចំណេ​ក​ជន​រង​គ្រោះ​ឈ្មោះ ចេ​វ សា​រួន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​សន្តិសុខ​ឯកជន បម្រើ​ការងារ​នៅ​ស​ណ្នា​គារ​មួយ ស្ថិត​នៅ​ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ដើមចម ដែល​បណ្តាល​ឲ្យ​តំណាង​អយ្យការ​ចោទប្រកាន់​ជនជាតិ​ចិន​ម្នាក់​នោះ ត្រូវ​បាន​គេ​ដឹង​ថា កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែកក្កដា នៅ​ចំណុច​សណ្ឋាគារ​មួយ ក្នុង​ខណ្ឌ​ចំការ​មន កើត​មាន​អំពើ​ហិង្សា​មួយ ដែល​ដំបូង​គឺ​ជន​បង្ក​ឈ្មោះ Zhao Long Wei និង​ប្រពន្ធ បាន​មក​ពី​ក្រៅ លុះ​ពេល​មក​ដល់​សណ្ឋាគារ​ក៏​មាន​កាន់​កូន​ឆ្កែ​មួយ​ក្បាល​បម្រុង​យក​ឡើង​ទៅ​បន្ទប់ដេក​ជាន់​ទី​២៨ នៃ​ស​ណ្នា​គារ​នោះ ។

ពេល​ឃើញ​ដូច្នោះ​ជន​រង​គ្រោះ​ឈ្មោះ ចេ​វ សា​រួន ដែល​ជា​សន្តិសុខ បាន​ធ្វើការ​ហាមឃាត់​មិន​ជនជាតិ​ចិន និង​ប្រពន្ធ​យក​ឆ្កែ​ចូល​សណ្ឋាគារ​នោះ​ទេ ព្រោះ​ជា​បំរាម​របស់​សណ្ឋាគារ ។ ក្នុង​ខណៈ​ពេល​ជនសង្ស័យ​មាន​អាកា​រៈ​ស្រវឹង​ជោកជាំ​ផង​ដែរ ពេល​នោះ​ជន​បង្ក​មិន​បាន​ស្តាប់​ការ​ហាមឃាត់​ពី​សំណាក់​សន្តិសុខ​ឡើយ ។ ក៏​ប៉ុន្តែ​ទោះជា​យ៉ាង​ក្តី ជនសង្ស័យ​មាន​ភាព​រឹង​រុស និង​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ផង ក៏​បាន​នាំ​កូន​ឆ្កែ​ឡើង​តាម​ជណ្តើរយន្ត​ទៅ​បន្ទប់​ស្នាក់​នៅ​ជាន់​ទី​២៨​បាត់​។

ពេល​នោះ​ជន​រង​គ្រោះ និង​សន្តិសុខ​ផ្សេង​ទៀត បាន​ស្ទុះ​ទៅ​ឃាត់​ជនសង្ស័យ​មិន​យក​ឆ្កែ​ឡើង​ចូល​បន្ទប់​ឡើយ ទើប​បណ្តាល​ជន​បង្ក​ខឹង ហើយ​ក៏​រត់​ចូល​យក​បាន​កាំ​បិ ប៉័ងតោ​មួយ មក​កាប់​លើ​ជន​រង​គ្រោះ​ចំ​ចង្កេះ​ខាងស្តាំ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ដើម្បី​សង្គ្រោះ ។ ចំណែក​ជន​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន រួច​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរ​បាល​ខណ្ឌចំការមន ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​តែ​ម្តង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ