ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ជឿ​ថា កំឡុង​ពេល​៣​ខែ​នេះ​នឹង​មានការ​ព្យាបាល​កូ​វី​ដ​មាន​ប្រសិទ្ធ​ភាព​​ជាង​នេះ

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា នាយក​វិទ្យាស្ថាន​សុខភាព​ជាតិ​អា​មេ​រិ​ក លោក​វេជ្ជបណ្ឌិត ហ្វ្រេ​ន​ស៊ី​ស​ខូ​លី​ន (Dr. Francis…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា នាយក​វិទ្យាស្ថាន​សុខភាព​ជាតិ​អា​មេ​រិ​ក លោក​វេជ្ជបណ្ឌិត ហ្វ្រេ​ន​ស៊ី​ស​ខូ​លី​ន (Dr. Francis Collins) មាន​ប្រសាសន៍​ថា លោក​មាន​សុទិដ្ឋិនិយម ទៅ​លើ​ការ​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​កូ​វី​ដ​១៩ ថា នឹង​មាន​ក្នុង​រយៈពេល​២​ទៅ​៣​ខែ​។

លោក​ខូ​លី​ន បាន​ប្រាប់​សារព័ត៌មាន CNN នៅ​ថ្ងៃ​សុក្រ​ថា​៖ «​មានការ​រីក​ចម្រើន​ជា​ច្រើន​ក្នុង​ការ​ព្យាបាល​។ យើង​មាន​ថ្នាំ​ដែល​អាច​បញ្ជាក់​បាន​ចំនួន​ពីរ​មុខ គឺ​ថ្នាំ Remdesivir និង ថ្នាំ Dexamethasone ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ការ​សាកល្បង​ត្រួតពិនិត្យ ដោយ​ចៃដន្យ​ដែល​ជា​មធ្យោបាយ​តែ​មួយ​ដើម្បី​ដឹង​ថា អាច​មាន​ប្រសិទ្ធភាព​ឬ​អត់?​»​។

ថ្នាំ Remdesivir គឺជា​ថ្នាំ​ប្រឆាំង​វីរុស ដែល​ត្រូវ​បាន​បង្ហាញ​ថា អាច​កាត់​បន្ថយ​ពេលវេលា​របស់​ជំងឺ​កូ​វី​ដ​១៩ កើត​លើ​មនុស្ស​។ ថ្នាំ Dexamethasone គឺជា​ថ្នាំ​ស្តេ​រ៉ូ​អ៊ី​ដ ដែល​អាច​កាត់​បន្ថយ​អត្រា​នៃ​ការ​បាត់​បង់ជីវិត​ក្នុង​ចំណោម​អ្នកជំងឺ​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​។

លោក ខូ​លី​ន បាន​មាន​ប្រសាសន៍​បន្ត​ថា​៖ «​យើង​កំពុង​ចាប់ផ្តើម​ដំណើរការ​នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ នូវ​ការ​សាកល្បង​ព្យាបាល​លើ​សមាសធាតុ​ផ្សំ​ដទៃ​ទៀត ដែល​ជា​ឧទាហរណ៍ គឺ​ថ្នាំ​ប្រឆាំង​នឹង​ការ​កកឈាម​»​។

លោក​បាន​បន្ត​ថា​៖ «​យើង​ដឹង​ថា អ្នក​ដែល​ឈឺ​ធ្ងន់​មាន​អ្វី​កើតឡើង​។ ឈាមកក​ចាប់ផ្តើម​បង្កើត​ឡើង ហើយ​យើង​ប្រហែលជា​អាច​ជួយ​ពួក​គេ​បាន​ច្រើន ប្រសិនបើ​យើង​ព្យាយាម​ទប់ស្កាត់​។ ហើយ​​ប្រហែលជា​គួរ​ឱ្យ​រំភើប​បំផុត​សម្រាប់​ការ​ព្យាបាល​តាម​ទស្សនៈ​របស់ខ្ញុំ ការ​ប្រើប្រាស់​អង្គ​ប​ដិ​ប្រាណ monoclonal ដែល​បាន​មក​ពី​មនុស្ស ដែល​ជា​ពី​ជំងឺ​កូ​វី​ដ​១៩ ចាក់​ទៅ​លើ​អ្នក​កំពុង​ឈឺ»៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ