ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្ទៀងផ្ទាត់​ធម៌​វិន័យ​រួម​គ្នា

3 ឆ្នាំ មុន

សង្គាយនា​តាម​ន័យ​ទូទៅ​ប្រែ​ថា ការ​ផ្ទៀងធម៌​វិន័យ​រួម​គ្នា ការ​ប្រជុំ​នៃ​ភិក្ខុសង្ឃ​ដែល​ចាំ​ចេះ​ស្ទាត់​នូវ​ធម្មទេសនា​ដែល​ព្រះពុទ្ធ​បាន​សម្តែង​ដើម្បី​ផ្ទៀងផ្ទាត់ និង​ប្រមូល​ចងក្រង​ធម៌​ទាំងនោះ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ពុទ្ធវចនៈ​ឡើង​វិញ ។ តាម​ការ​វិភាគ​អត្ថបទ​ក្នុង​គម្ពីរ​ព្រះ​ត្រៃ​បិដក​ផ្នែក​ប្រ​សូត្រ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា សាវក​របស់​ព្រះពុទ្ធ និង​ភិក្ខុសង្ឃ​សម័យ​ដើម​បាន​ប្រើ​ពាក្យ​ព្រះធម៌​វិន័យ ដើម្បី​ពោល​សំដៅ​ទៅ​ដល់​ច្បាប់…

សង្គាយនា​តាម​ន័យ​ទូទៅ​ប្រែ​ថា ការ​ផ្ទៀងធម៌​វិន័យ​រួម​គ្នា ការ​ប្រជុំ​នៃ​ភិក្ខុសង្ឃ​ដែល​ចាំ​ចេះ​ស្ទាត់​នូវ​ធម្មទេសនា​ដែល​ព្រះពុទ្ធ​បាន​សម្តែង​ដើម្បី​ផ្ទៀងផ្ទាត់ និង​ប្រមូល​ចងក្រង​ធម៌​ទាំងនោះ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ពុទ្ធវចនៈ​ឡើង​វិញ ។

តាម​ការ​វិភាគ​អត្ថបទ​ក្នុង​គម្ពីរ​ព្រះ​ត្រៃ​បិដក​ផ្នែក​ប្រ​សូត្រ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា សាវក​របស់​ព្រះពុទ្ធ និង​ភិក្ខុសង្ឃ​សម័យ​ដើម​បាន​ប្រើ​ពាក្យ​ព្រះធម៌​វិន័យ ដើម្បី​ពោល​សំដៅ​ទៅ​ដល់​ច្បាប់ និង​ទ្រឹស្តី ឬ​គោល​លទ្ធិ​នានា​សម្រាប់​ភិក្ខុសង្ឃ និង​សាមញ្ញ​ជន​គោរព​ប្រតិបត្តិ ។ ចំណែក​ពាក្យ​ថា អភិធម្ម មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​និង​យក​ទៅ​បញ្ចូល​ក្នុង​គម្ពីរ​ព្រះ​ត្រៃ​បិដក​ជំនាន់​ដំបូង​ៗ​នោះ​ទេ ។

លុះ​សង្គាយនា​លើក​ក្រោយ​ៗ​មក​ទៀត សេចក្តី​បង្រៀន​ក្នុង​គម្ពីរ​អភិធម្ម​ក៏​ត្រូវ​បាន​នាំ​យក​ទៅ​ដាក់​បញ្ចូល​ក្នុង​ក្រុម​ជាមួយ​គ្នា ហើយ​ក៏​កើត​បានជា​ពាក្យ​ថា ព្រះ​ត្រៃ​បិដក ដែល​មាន​ផ្នែក​ច្បាប់​គ្រប់គ្រង​ភិក្ខុសង្ឃ ហៅ​ថា វិន័យ​បិដក​, ផ្នែក​ក្រមសីលធម៌​សម្រាប់​សាមញ្ញ​ជន​អនុវត្ត​តាម ហៅ​ថា សុត្តន្តបិដក និង​ផ្នែក​វិភាគ​ចិត្តសាស្ត្រ​មនុស្ស ហៅ​ថា អភិធម្មបិដក ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ