ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជអាជ្ញា​ក្រុង​ភ្នំពេញ៥​រូប​ត្រូវ​​ផ្ទេរតំណែង​ទៅ​កាន់​បណ្តា​ខេត្ត និងតែងតាំងប្រធានសាលាដំបូង៣រូប

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះ​មហា​ត្ស​ត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្ទេរ និង​តែងតាំង​មុខ​តំណែង​ព្រះរាជអាជ្ញា​រាជធានី​-​ខេត្តចំនួន​៥​រូប ​ព្រមទាំងផ្ទេរ និង​តែងតាំង​ប្រធានសាលា​ដំបូង​​ចំនួន​៣រូប កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២០​នេះ​។ យោង​តាម​សេចក្តី​បង្គាប់​ផ្ទេរ…

រាជធានី​ភ្នំពេញ ៖ ព្រះ​មហា​ត្ស​ត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្ទេរ និង​តែងតាំង​មុខ​តំណែង​ព្រះរាជអាជ្ញា​រាជធានី​-​ខេត្តចំនួន​៥​រូប ​ព្រមទាំងផ្ទេរ និង​តែងតាំង​ប្រធានសាលា​ដំបូង​​ចំនួន​៣រូប កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២០​នេះ​។

យោង​តាម​សេចក្តី​បង្គាប់​ផ្ទេរ និង​តែងតាំង របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះ​មហា​ត្ស​ត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្ទេរ និង​តែងតាំង​មុខ​តំណែងប្រធានសាលាដំបូង និង​​ព្រះរាជអាជ្ញា ដែល​មានឈ្មោះ​ខាងក្រោម​នេះ ៖

ផ្ទេរ និង​តែងតាំងមុខតំណែង​ព្រះរាជអាជ្ញា​​មានដូចខាងក្រោម ៖

១-លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម ផ្ទេរ​មក​ជា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

​លោក ច្រឹង ខ្មៅ

២-​លោក កែវ សុធា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ទេរ​ឲ្យ​មក​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​នៅ​ក្រសួង​យុ​ត្តិ​ធ​ម៍ ។

លោក កែវ សុធា

៣-លោក វង្ស ប៊ុ​ន​វិសុទ្ធ វរៈ​ព្រះរាជអាជ្ញា ថ្នាក់​លេខ​៣ តែងតាំង​ជា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម ។

៤-​លោក គឺ ប៊ុ​ណ្ណា​រា វរៈ​ព្រះរាជអាជ្ញា ថ្នាក់​លេខ​១ តែងតាំង​ជា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ។

៥-លោក លី សុ​ផា​ណា ព្រះរាជអាជ្ញា នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ ផ្ទេរ​ឲ្យ​មក​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​នៅ​ក្រសួង​យុ​ត្តិ​ធ​ម៍ ។

តែងតាំងមុខតំណែ​ងជា​ប្រធានសាលា​ដំបូង​មានដូចខាងក្រោម ៖

១-លោក កៅ វ​ណ្ឌី ឧត្តម​ចៅក្រម​ថ្នាក់​លេខ​៦ (​អតីត​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​) ជា​ប្រធាន​សាលាដំបូង​ខេត្ត ព្រះ​សីហ​នុ ។
២-លោក តុ​ប ឈុ​ន​ហេង ឧត្តម​ចៅក្រម​ថ្នាក់​លេខ​៦ ជា​ប្រធាន​សាលាដំបូង​ខេត្ត ក្រចេះ ។
៣-លោក កែ សា​ខន ឧត្តម​ចៅក្រម ថ្នាក់​លេខ​១ ជា​ប្រធាន​សាលាដំបូង​ខេត្ត ព្រៃវែង ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ