ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ហៅ​ម៉ូតូឌុប​ជិះ​ដើម្បី​ធ្វើ​ស៊ី លុះ​ដឹង​​​ថា​​គេច​មិន​រួច​ពី​អន្ទាក់​ រត់​ពូន​ក្នុង​លូ

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ចោរ​ស្ទើរភ្លើង​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរ​បាល​ស្រុក​ស្វាយ​អ​ន្ទ​រ​ស្ទាក់​ចាប់ខ្លួន​បាន បន្ទាប់​ពី​រូបគេ​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ពី​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ ហើយ​ព្យាយាម​រត់គេច​ខ្លួន លុះដល់​ពេល​ទាល់ច្រក​ក៏​រត់​ចូល​សំងំ​ក្នុង​លូ​ប្រឡាយ​ទឹក ប៉ុន្តែ​នៅ​តែ​រត់​មិន​រួច​ដដែល​។ ការ​ចាប់ខ្លួន​ជនសង្ស័យ​រូប​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៨…

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ចោរ​ស្ទើរភ្លើង​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរ​បាល​ស្រុក​ស្វាយ​អ​ន្ទ​រ​ស្ទាក់​ចាប់ខ្លួន​បាន បន្ទាប់​ពី​រូបគេ​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ពី​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ ហើយ​ព្យាយាម​រត់គេច​ខ្លួន លុះដល់​ពេល​ទាល់ច្រក​ក៏​រត់​ចូល​សំងំ​ក្នុង​លូ​ប្រឡាយ​ទឹក ប៉ុន្តែ​នៅ​តែ​រត់​មិន​រួច​ដដែល​។ ការ​ចាប់ខ្លួន​ជនសង្ស័យ​រូប​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​មាត់​លូ​ប្រឡាយ​ចិន ស្ថិត​ក្នុងភូមិ​ព្រៃ​ឆ្លុ​ង ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ប្រុស ដេ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្តៅ​កោង ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សរ លឿង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ក្រាំង​ក្អុក ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង មានមុខរ​បរជា​អ្នក​រត់​ម៉ូតូឌុប និង​ត្រូវ​ជនសង្ស័យ​វាយ​មួយ​ព្រនង់​ចំ​ខ្នង បណ្តាល​ឱ្យ​រង​របួសស្រាល​។

បើ​តាម​លោក អ៊ុ​ង ផា​ន អធិការ​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ បានឱ្យ​ដឹង​ថា អំពើ​ប្លន់​នេះ​បាន​កើត​ឡើង​កាលពី​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ កក្កដា នៅ​ចំណុច​ភូមិ​ព្រៃ​សំលាញ់ ឃុំ​សំរោង ស្រុក​ស្វាយ​អ​ន្ទ​រ ដោយ​ជនសង្ស័យ​បាន​ប្រើ​ល្បិច​ហៅ​ជន​រង​គ្រោះ​ឱ្យ​ដឹក​រូបគេ​ចេញពី​ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ឆ្ពោះទៅ​កាន់​ចំណុច​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ ប៉ុន្តែ​ពេល​មក​ដល់​កន្លែង​កើតហេតុ ដែល​ជា​កន្លែង​ស្ងាត់ ជនសង្ស័យ​ក៏​ប្រើ​ល្បិច​ឱ្យ​ម្ចាស់​ម៉ូតូ​ឈប់ ដើម្បី​ឱ្យ​រូបគេ​ចុះ​នោម រួច​ក៏​ប្រើ​ដំបង​វាយ​ជន​រង​គ្រោះ​ពីក្រោយ​ត្រូវ​១​ដំបង រីឯ​ជន​រង​គ្រោះ​ពេល​ត្រូវ​គេ​វាយ​ដឹង​ថា ជា​ចោរ ដោយ​ភ័យ​ពេក​ក៏​លោត​ចេញពី​ម៉ូតូ​រត់​យករួចខ្លួន ហើយ​ជនសង្ស័យ​ក៏​យក​ម៉ូតូ​ជន​រង​គ្រោះ ជិះ​រត់គេច​ខ្លួន​ទៅ​បាត់​។

លោក​អធិការ​បន្ត​ទៀត​ថា ពេល​ចោរ​យក​ម៉ូតូ​ទៅ​បាត់ ជន​រង​គ្រោះ​ក៏​បានរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ហើយ​លោក​ក៏​បាន​បញ្ជា​ឱ្យ​កម្លាំង​នគរបាល​ស្រុក ចេញ​ស្ទាក់​គ្រប់​ច្រក រហូត​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​ដែល​ប្លន់​បាន​នៅ​តាម​ផ្លូវ​ប្រឡាយ​ចិន ក្នុងភូមិ​ព្រៃ​ឆ្លុ​ង ក៏​ធ្វើការ​ឡោម​ព័ទ្ធ​តែ​ម្តង ។ ហើយ​ភ្លាម​នោះ​ផង​ដែរ ពេល​ដឹង​ថា ត្រូវ​សមត្ថកិច្ច​ព័ទ្ធ​ជាប់​ទៅ​ណា​លែង​រួច ជនសង្ស័យ​រូប​នេះ​ក៏​យក​ម៉ូតូ​ទៅ​ប្លុង​ចោល​ក្បែរ​ព្រៃ ហើយរ​ត់ទៅ​សំងំ​ពួន​នៅ​ក្នុង​លូ​ប្រឡាយ​ចិន និង​ក៏​ត្រូវ​សមត្ថកិច្ច​ព័ទ្ធ​ជាប់​ចាប់​បាន​នៅ​ទីនោះ​តែ​ម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ ដើម្បី​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ ចាត់ការ​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ