ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​ប្រើប្រាស់ Telegram សូម​ប្រុង​ប្រយ័ត្ន​នឹង​ល្បិចបញ្ឆោត​ថ្មី​ដែល​នាំ​គ្រោះ​ធ្ងន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ខណៈ​កំណើន​នៃ​ការ​ប្រើប្រាស់​កម្មវិធី​តេ​ឡេ​ក្រាម (Telegram) នៅ​លើ​ពិភពលោក ក៏​ដូច​ជា​នៅ​ប្រទេស​កម្ពុជា​កំពុង​មាន​សន្ទុះ​កើនឡើង​នោះ ស្រាប់តែ​ថ្មី​ៗ​នេះ​ក៏​លេច​ចេញ​នូវ​ការ​បោកប្រាស់​ថ្មី​មួយទៀត ដែល​បងប្អូន​នៅ​ខ្មែរ​កំពុង​ប្រើប្រាស់​កម្មវិធី​នេះ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។ យោង​តាម​ការ​ជូនដំណឹង​របស់​នាយក​ដ្ឋ​នា​ន​ព័ត៌មានវិទ្យា…

រាជធានី​ភ្នំពេញ ​៖ ខណៈ​កំណើន​នៃ​ការ​ប្រើប្រាស់​កម្មវិធី​តេ​ឡេ​ក្រាម (Telegram) នៅ​លើ​ពិភពលោក ក៏​ដូច​ជា​នៅ​ប្រទេស​កម្ពុជា​កំពុង​មាន​សន្ទុះ​កើនឡើង​នោះ ស្រាប់តែ​ថ្មី​ៗ​នេះ​ក៏​លេច​ចេញ​នូវ​ការ​បោកប្រាស់​ថ្មី​មួយទៀត ដែល​បងប្អូន​នៅ​ខ្មែរ​កំពុង​ប្រើប្រាស់​កម្មវិធី​នេះ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។

យោង​តាម​ការ​ជូនដំណឹង​របស់​នាយក​ដ្ឋ​នា​ន​ព័ត៌មានវិទ្យា របស់​ក្រសួងមហាផ្ទៃ​បាន​ជូនដំណឹង​កាលពី​ថ្ងៃ​ទី ១៨ កក្កដា ឆ្នាំ​២០២០ ណែនាំ​បងប្អូន សូម​ប្រុង​ប្រយ័ត្ន ចំពោះ «​សារ​ទទួល​បាន​លុយ​កំពុង​តែ​វាយលុក​អ្នក​ប្រើប្រាស់​កម្មវិធី Telegram!!!» ។

នាយកដ្ឋាន​ព័ត៌មានវិទ្យា​បាន​បញ្ជាក់​ថា កាលពីរ​សលៀ​ល​ថ្ងៃ​ទី ១៨ កក្កដា មានការ​ចែករំលែក​សារ​បន្ត​គ្នា​ក្នុង​កម្មវិធី Telegram អំពី​ការ​ទទួល​បាន​ប្រាក់​ចន្លោះ​ពី ១០០ ទៅ ១៥០ ដុល្លារ​អា​មេ​រិ​ក ដោយ​គ្រាន់តែ​ចុច​តំណ​ភ្ជាប់ និង​ធ្វើ​តាម​ការ​ណែនាំ​ផ្សេង​ៗ​។ សារ​នោះ​មាន​ខ្លឹមសារ​ថា “Hi. I am earning from $100 to $150 on “myxfreelance.cc” You need log in via Telegram and do what written in site”​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា «​បន្ទាប់​ពី​ការ​ស្រាវជ្រាវ​របស់​ក្រុមការងារ​បច្ចេកទេស​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា បាន​រក​ឃើញ​ថា សារ​ដែល​បាន​ចែករំលែក​នោះ​គឺជា​ល្បិចបញ្ឆោត​របស់​ឧក្រិដ្ឋជន​បច្ចេកវិទ្យា ក្នុង​គោលបំណង​ជា​ច្រើន​ដូច​ជា​៖

១ – អូស​ទាញ​ជន​រង​គ្រោះ​ចុច​លើ​តំណ​ភ្ជាប់ និង​ធ្វើការ Login ចូល​ក្នុង​កម្មវិធី Telegram ដោយ​ប្រើប្រាស់​គណនី Telegram ផ្ទាល់​របស់​ជន​រង​គ្រោះ » ។

២- ប្រើប្រាស់ Session នៃ​កម្មវិធី Telegram របស់​ជន​រង​គ្រោះ​ដើម្បី​ធ្វើការ​ចែករំលែក​សារ​ឆបោក​បន្ត ទៅ​កាន់​មិត្ត​ភ័​ក្រ និង​ជា​ពិសេស​ទៅ​កាន់ Group ទាំងអស់​ដែល​ជន​រង​គ្រោះ​នៅ​ក្នុង​នោះ ។

៣ – ណែនាំ​ជន​រង​គ្រោះ​ធ្វើការ​ទាញ​យក​កម្មវិធី​កុំព្យូទ័រ ដើម្បី​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ១៥ ដុល្លារ​អា​មេ​រិ​ក​បន្ថែម ដែល​កម្មវិធី​នោះ​មានឈ្មោះ​ថា “apc_apcsite-apcsite.exe” ដែល​ជា​ប្រភេទ​មេរោគ TrojanHorse​។ បន្ទាប់​ពី​ចុច​លើ File មេរោគ​នេះ ជនអនាមិក​នឹង​ធ្វើការ​គ្រប់​គ្រង់​ម៉ាស៊ីន​កុំព្យូទ័រ​របស់​ជន​រង​គ្រោះ​ពី​ចម្ងាយ​តែ​ម្តង ។​

៤ – ឧក្រិដ្ឋជន​ក៏​បាន​បញ្ឆោត​ជន​រង​គ្រោះ បញ្ចូល​លេខ​គណនី Credit/Debit Card ដើម្បី​ភ្ជាប់​គណនី​ទទួល​ប្រាក់​រង្វាន់ តាម​ពិត​គឺជា Phishing លួច​ព័ត៌មាន Credit / Debit Card របស់​ជន​រង​គ្រោះ​ប៉ុណ្ណោះ​។

នាយកដ្ឋាន​បច្ចេកវិទ្យា​បាន​អំពាវនាវ​ថា «​ដើម្បី​ការពារ​ខ្លួន​ពី​ល្បិចបញ្ឆោត​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​កុំ​ចុច​តំណ​ភ្ជាប់​ដែល​ទទួល​បាន ជៀសវាង​ការ​ទាញ​យក File មេរោគ និង​មេត្តា​កុំ​បញ្ចូល​ព័ត៌មាន Credit / Debit Card របស់​ខ្លួន​» ។
ក្នុង​ករណី​អ្នក​បាន Login ចូល​កម្មវិធី Telegram តាម​តំណ​ភ្ជាប់​របស់​ឧក្រិដ្ឋជន សូម​អនុវត្ត​វិធានការ​មួយ​ចំនួន​ដូច​ខាងក្រោម​៖

១-ចូល​កម្មវិធី Telegram -> Settings -> Privacy and Security -> លុប Sessions ដែល​សង្ស័យ ។​

២-ធ្វើការ​កំណត់ 2FA ដោយ​ចូល Settings -> Privacy and Security -> Two-Step Verification -> Turn On -> វាយ​បញ្ចូល​លេខ​សម្ងាត់​របស់​អ្នក ដើម្បី​ការពារ​គណនី Telegram ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ