ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ច្រើន​ពាន់​នាក់​ហែ​ក្បួន​​ធ្វើ​បាតុ​កម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ​

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ មនុស្ស​ច្រើន​ពាន់​នាក់​ដែល​ស្លៀកពាក់​ខ្មៅ ភាគច្រើន​ជា​យុវជន​កាលពី​ថ្ងៃ​ទី​១៨ ​ខែ​កក្កដា ឆ្នាំ​២០២០ បាន​លើកគ្នា​ហែ​ក្បួន​បាតុកម្ម​ឆ្ពោះទៅ​កាន់​វិមាន​ប្រជាធិបតេយ្យ​ក្រុង​បាងកក ដើម្បី​បរិហារ​នយោបាយ​របស់​រដ្ឋាភិបាល ។ បាតុកម្ម​នោះ​កើត​មាន​ពេល​ប្រទេស​ជួប​ប្រទះ​វិបត្តិ​សេដ្ឋកិច្ច​ខ្លាំងក្លា​ពុំ​ធ្លាប់​មាន​ពី​មុន​មក…

ប្រទេស​ថៃ ៖ មនុស្ស​ច្រើន​ពាន់​នាក់​ដែល​ស្លៀកពាក់​ខ្មៅ ភាគច្រើន​ជា​យុវជន​កាលពី​ថ្ងៃ​ទី​១៨ ​ខែ​កក្កដា ឆ្នាំ​២០២០ បាន​លើកគ្នា​ហែ​ក្បួន​បាតុកម្ម​ឆ្ពោះទៅ​កាន់​វិមាន​ប្រជាធិបតេយ្យ​ក្រុង​បាងកក ដើម្បី​បរិហារ​នយោបាយ​របស់​រដ្ឋាភិបាល ។ បាតុកម្ម​នោះ​កើត​មាន​ពេល​ប្រទេស​ជួប​ប្រទះ​វិបត្តិ​សេដ្ឋកិច្ច​ខ្លាំងក្លា​ពុំ​ធ្លាប់​មាន​ពី​មុន​មក ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​។

ពួក​បាតុករ​នាំ​គ្នា​ស្រែកច្រៀង​ចម្រៀង​ប្រឆាំង​រដ្ឋាភិបាល និង​លើក​ប៉ង់​កាត​ដែល​បរិហារ​រដ្ឋា​ភិបាល របស់​អតីត​ប្រមុខ​យោធា​លោក​ប្រា​យុទ្ធ​ចាត់​អូ​ចា ព្រមទាំង​អំ​នាវ​នាវ​ឲ្យ​លុប​ចោល​ច្បាប់​តឹងតែង ស្ដី​ពី​ការ​ប្រមាថ​ព្រះមហាក្សត្រ​។ បាតុករ​ម្នាក់​និយាយ​ថា រដ្ឋាភិបាល​មិន​បាន​គិតគូរ​ដល់​ពួក​យើង ខណៈ​យើង​កំពុង​បាត់បង់​អ្វី​ៗ​ទាំងអស់ ចំណែក​ច្បាប់​នានា​ការពារ​តែ​ពួក​អ្នកមាន ហើយ​បណ្ដោយ​ឲ្យ​ប្រជាជន​គ្មាន​អី​ទាំងអស់​។

បណ្ដា​ប៉ង់​កាត​សេ​សេរ​បរិហារ​ច្បាប់ព្រហ្មទណ្ឌ​ពី​ការ​ប្រមាថ ដែល​ការពារ​ព្រះមហាក្សត្រ មហា​វេជ្ជ​រ៉ា​ឡុ​ង​កន​ជា​អ្នកមាន​និង​ប្រឆាំង​រាល់​រូបភាព​នៃ​ការ​រិះគន់​។ ពួក​បាតុករ​ស្លៀកពាក់​ឯក​សណ្ឋាន​​ពណ៌​ខ្លៅ យក​គំរូ​តាម​បាតុករ ស្និទ្ធ​ប្រជាធិបតេយ្យ​ក្រុង​ហុងកុង​។ ប៉ូលិស​ច្រើន​រយ​នាក់​ប៉ុនប៉ង​រាំង​ខ្ទប់​ច្រកចូល ទៅ​កាន់​វិមាន​ប្រជាធិបតេយ្យ ហើយ​កើត​មានការ​ប៉ះទង្គិច​គ្នា ពេល​ពួក​បាតុករ​បាន​សម្រុក​ទម្លុះ​របាំង​ដែក និង​នាំ​គ្នា​សម្រុក​ទម្លុះ​របាំង​ប៉ូលិស ដើម្បី​ទៅ​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​វិមាន​នោះ ដែល​កសាង​ឡើង ដើម្បី​រំឭក​ដល់​បដិវត្តន៍​ឆ្នាំ​១៩៣២ ជា​ប្រភព​នាំ​ឲ្យ​មាន​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​។

បាតុកម្ម​ថ្ងៃ​ទី​១៨​កក្កដា​អាច​ជា​បាតុកម្ម​ដ៏​ធំ​ធំ​នៅ​ថៃ ចាប់តាំងពី​រដ្ឋប្រហារ​របស់​ឧត្ដមសេនីយ​ប្រា​យុទ្ធ​ចាន់​អូ​ចា​ពី​ឆ្នាំ​២០១៤ ហើយ​នៅ​តែ​កាន់​អំណាច ក្រោយ​ការ​បោះ​ឆ្នោត​ដ៏​ចម្រូងចម្រាស់​កាលពី​ឆ្នាំ​២០១៩​។ បណ្ដា​មេដឹកនាំ​នៃ​ចលនា​តវ៉ា​នោះ​គូសបញ្ជាក់​ថា សកម្មភាព​របស់​ពួក​គេ​ដែល​រៀបចំ​ឡើង តាម​បណ្ដាញ​សង្គម​សម្ដែង​រាល់ថ្ងៃ​ពី​ការ​មិន​សប្បាយចិត្ត​របស់​ពួក​គេ​ចំពោះ​រដ្ឋាភិបាល​។

សេដ្ឋកិច្ច​ថៃ​អាច​ធ្លាក់​ចុះ​ដល់​១០%​ក្នុង​ឆ្នាំ​២០២០ ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស ជាមួយ​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត ដល់​ផ្នែក​ទេសចរណ៍​របស់​ប្រទេស​ព្រមទាំង​ការ​នាំ​ចេញ ប៉ះពាល់​ជា​ពិសេស​ដល់​អ្នកមាន​ចំណូល​កម្រិត​មធ្យម​និង​កម្រិត​ទាប​។ យោង​តាម​ការ​ព្យាករណ៍​ថា​និស្សិត​ច្រើន​រយ​ពាន់​នាក់ នឹង​គ្មាន​ការងារ​ធ្វើ​ក្រោយ​ពួក​គេ​បញ្ចប់​ការ​សិក្សា​នា​ខែកញ្ញា​ខាង​មុខ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ