ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនី​អូ​ឡាំ​ពិ​ករូបស្រស់​ម្នាក់ សម្រេច​បញ្ចប់ជីវិត​នៅ​​វ័យ២០​ឆ្នាំ

3 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ កីឡាការិនី​អូ​ឡាំ​ពិ​ក​ផ្នែក​របាំ​ស្គី​ទឹកកក (Pair Skater) នាង Ekaterina Alexandrovskaya ត្រូវ​បាន​រាយការណ៍​ថា បាន​សម្រេច​បញ្ចប់​ជិ​វិត​ខ្លួនឯង​នៅ​​វ័យ…

ប្រទេស​រុ​ស្ស៊ី ៖ កីឡាការិនី​អូ​ឡាំ​ពិ​ក​ផ្នែក​របាំ​ស្គី​ទឹកកក (Pair Skater) នាង Ekaterina Alexandrovskaya ត្រូវ​បាន​រាយការណ៍​ថា បាន​សម្រេច​បញ្ចប់​ជិ​វិត​ខ្លួនឯង​នៅ​​វ័យ ២០​ឆ្នាំ​កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា​កន្លង​ទៅ​។

បើ​យោង​តាម​សម្តី​ពី​លោក Khekalo គ្រូបង្វឹក​របស់​នាង​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា Alexandrovskaya ដែល​ជា​កីឡាការិនី​តំណាង​ប្រទេស​អូស្ត្រាលី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០១៨ នៅ​ទីក្រុង Pyeongchang ​កូរ៉េ​ខាងត្បូង បាន​ធ្លាក់​ពីលើ​បង្អួច​អាគារ​ជាន់​ទី​៦ នៅ​ចំ​កណ្តាល​ទីក្រុង​ម៉ូ​ស្គូប្រទេស​រុ​ស្ស៊ី​។

បច្ចុប្បន្ន​មិន​ទាន់​មានការ​បញ្ជាក់ជា​ផ្លូវការ​ ជុំវិញ​ករណី​ស្លាប់​របស់​កីឡាការិនី​កូនកាត់​រុ​ស្ស៊ី​-​អូស្ត្រាលី​រូប​នេះ​នៅឡើយ​ទេ។ ប៉ុន្តែ​ជាបឋម​ប៉ូ​លី​សបាន​ដាក់​ការ​សង្ស័យ​ថា វា​អាច​ជា​ករណី​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង បន្ទាប់​ពី​ពួក​គេ​បាន​រក​ឃើញ​លិខិត​មួយ​ ដែល​បាន​សរសេរ​ជា​ភាសា​រុ​ស្សី​ថា «Lyublyu (I Love)» ដែល​មាន​ន័យ​ថា «​ខ្ញុំ​ស្រឡាញ់​» ។

លោក Khekalo បាន​បន្ថែម​ថា Alexandrovskaya បាន​ខកខាន​វគ្គ​ហ្វឹកហាត់​មួយ​កាលពី​ខែមករា ហើយ​ក្រោយមក​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺឆ្កួតជ្រូក ដែល​អាច​បង្ខំ​ឱ្យ​នាង​បញ្ចប់​អាជីព​មួយ​នេះ​។ ហើយ​នេះ​ក៏​ជា​ហេតុផល ដែល​ជំរុញ​នាង​មាន​ជំងឺ​បាក់ទឹកចិត្ត​ធ្ងន់ធ្ងរ​ថែម​ទៀត​ផង​។

សូម​បញ្ជាក់​ថា Alexandrovskaya បាន​ឆ្លងកាត់​ការ​ប្រកួត ព្រមទាំង​ឈ្នះ​មេដាយ​ជា​ច្រើន ក្នុង​នោះ​សមិទ្ធផល​ដ៏​ធំ​ក្នុង​អាជីព​របស់​នាង​គឺ ឈ្នះ​មេដាយមាស​ព្រឹត្តិការណ៍ World Junior Championships នៅ​តៃប៉ិ និង Junior Grand Prix Final នៅ​ជប៉ុន​៕ (​ដកស្រង់​ចេញពី AFP)