ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គិតត្រឹមថ្ងៃនេះ! ​ព្យាបាល​ជា​សះស្បើយ៣នាក់ គ្មាន​ករណី​ឆ្លងថ្មី​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា​នេះ​បាន​អះអាង​ថា​បានជា​បាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន ៣ នាក់​ជា​សះស្បើយ​។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃ​ទី ១៩​ខែកក្កដា​បាន​ឲ្យ​ដឹង​ថា​ចំនួន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​មាន​ចំនួន​សរុប​នៅ​ទូ​ទាំង​ប្រទេស​មាន​១៣៦ នាក់​ស្មើនឹង​៧៩.៥៣​ភាគរយ​ធៀប​នឹង​ចំនួន​អ្នក​ឆ្លង​ទាំងអស់​នៅ​ក្នុង​នោះ​មាន​ស្ត្រី​៣៩​នាក់…

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា​នេះ​បាន​អះអាង​ថា​បានជា​បាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន ៣ នាក់​ជា​សះស្បើយ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃ​ទី ១៩​ខែកក្កដា​បាន​ឲ្យ​ដឹង​ថា​ចំនួន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​មាន​ចំនួន​សរុប​នៅ​ទូ​ទាំង​ប្រទេស​មាន​១៣៦ នាក់​ស្មើនឹង​៧៩.៥៣​ភាគរយ​ធៀប​នឹង​ចំនួន​អ្នក​ឆ្លង​ទាំងអស់​នៅ​ក្នុង​នោះ​មាន​ស្ត្រី​៣៩​នាក់ និង​បុរស​៩៧​នាក់​។

ក្រសួង​បន្ត​ថា​ អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​មាន​ចំនួន​៣៣​នាក់​ក្នុង​នោះ​។​បុរស​ជនជាតិ​ខ្មែរ 7 នាក់​និង​ស្ត្រី​ចំនួន 1​នាក់​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​។​បុរស​ជនជាតិ​ខ្មែរ ២២​នាក់​ដែល​បាន​វិល​ត្រឡប់​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បុរស​ជនជាតិ​ខ្មែរ​ពីរ​នាក់​និង​ស្ត្រី​ជាតិខ្មែរ​មួយ​នាក់​តែ​បាន​វិល​ត្រឡប់​មក​ពី​សហរដ្ឋអាមេរិក​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​រាជធានី​ភ្នំពេញ​។

ជាមួយ​គ្នា​នោះ​ដែរ​ក្រសួង​ក៏​បាន​ឲ្យ​ដឹង​ថា​គិត​មក​ដល់​ពេល​នេះ​ចំនួន​អ្នក​ឆ្លង​ជំងឺ កូ​វី​ដ​១៩​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​សរុប ១៧១ នាក់​ស្ត្រី ៤២​នាក់​និង​បុរស ១២៩​នាក់​។

បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួងសុខាភិបាល​អ្នក​ដែល​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ ចំនួន ៣​នាក់​ខាងលើ​នេះ​គមាន​ស្រុក​កំនើត​២​នាក់​នៅ​ខេត្តតាកែវ​និង ១ នាក់​ទៀត​នៅ​រាជធានី​ភ្នំពេញ​។​អ្នក​ទាំង​បី​នាក់​នេះ​ត្រូវ​បាន​ធ្វើ​តេស​ចំនួន​ពីរ​ដង​ហើយ​លទ្ធផល​បាន​បង្ហាញ​ថា​អវិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ហើយ​ពេល​នេះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​សុខភាព​ចាក់​អង្រែ​រាជធានី​ភ្នំពេញ​រួច​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ