ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Aubameyang ជួយ Arsenal ផ្តួល Man City ឆ្លង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ខ្សែប្រយុទ្ធ Aubameyang ក្លាយជា​តួអង្គ​ដ៏​សំខាន់ ដោយ​ជួយ​ក្រុម​កាំភ្លើង​ធំ Arsenal ផ្តួល​ក្រុម​មេឃ​ខៀវ Manchester City…

ប្រទេស​អង់គ្លេស ៖ ខ្សែប្រយុទ្ធ Aubameyang ក្លាយជា​តួអង្គ​ដ៏​សំខាន់ ដោយ​ជួយ​ក្រុម​កាំភ្លើង​ធំ Arsenal ផ្តួល​ក្រុម​មេឃ​ខៀវ Manchester City ក្នុង​លទ្ធផល ២-០ កក់​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ FA Cup​។

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​ក្នុង​ស្តា​ត​ជាតិ Wembley ដោយ​គ្មាន​វត្តមាន​អ្នក​ទស្សនា ខណៈ​២​គ្រាប់​របស់​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ហ្គា​បុ​ង Aubameyang ធ្វើ​បាន​សម្រេច​នៅ​នាទី​១៩ និង​៧១​។ ជ័យជម្នះ​នេះ បាន​ជួយ​ឱ្យ​ក្រុម​លោក Mikel Arteta ដែល​បាន​លាឈប់​ពី​តួនាទី​ជា​ជំនួយការ​អ្នកចាត់ការ​ទូទៅ​ក្រុម Manchester City ដើម្បី​បន្ត​តំណែង​លោក Unai Emery នៅ Arsenal កាលពី​ខែធ្នូ​កន្លង​ទៅ មានឱកាស​ឆ្លង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​មុន សម្រាប់​រដូវ​កាល​ដំបូង​របស់​ខ្លួន​។ ដើម្បី​រក​ចាំ​ក្រុម​ឈ្នះ​ក្នុង​ជំនួប​រវាង Chelsea និង Manchester United ដែល​នឹង​ត្រូវ​លេង​ក្នុង​រាត្រី​នេះ​។

សូម​បញ្ជាក់​ថា ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១ ខែសីហា​ខាង​មុខ នៅ​ក្នុង​ស្តា​ត​ជាតិ Wembley ​ ក្នុងទីក្រុងឡុងដ៍៕