ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស រៀបចំ​បង្កើន​ការ​ផ្គត់ផ្គង់​ឧបករណ៍​ធ្វើតេស្ត​កូ​វី​ដ​១៩​ក្នុង​ប្រទេស

3 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា អាជ្ញាធរ​អង់គ្លេស កំពុង​រៀបចំ​ផែនការ​ចែកចាយ​ឧបករណ៍​ធ្វើតេស្តរ​កកូ​វី​ដ​១៩ ដោយ​ឥត​គិតថ្លៃ​រាប់​លាន បន្ទាប់​ពី​កំណែ​ដែល​គាំទ្រ…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា អាជ្ញាធរ​អង់គ្លេស កំពុង​រៀបចំ​ផែនការ​ចែកចាយ​ឧបករណ៍​ធ្វើតេស្តរ​កកូ​វី​ដ​១៩ ដោយ​ឥត​គិតថ្លៃ​រាប់​លាន បន្ទាប់​ពី​កំណែ​ដែល​គាំទ្រ ដោយ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បាន​ឆ្លងកាត់​ការ​សាកល្បង​ដ៏​ធំ​លើក​ដំបូង​។

ឧបករណ៍​តេស្ត​លើ​ម្រាមដៃ ដែល​អាច​ប្រាប់​បាន​ក្នុង​រយៈពេល ២០​នាទី ប្រសិនបើ​មនុស្ស​ម្នាក់​ធ្លាប់​ប្រឈម​នឹង​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ភាព​ត្រឹមត្រូវ ៩៨.៦% ក្នុង​ការ​សាកល្បង ដែល​បាន​ធ្វើ​ឡើង​កាលពី​ខែមិថុនា​។

ការ​ធ្វើតេស្ត​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ UK Rapid Test Consortium (UK-RTC) ដែល​ជា​ភាព​ជា​ដៃគូ​រវាង​សាកលវិទ្យាល័យ Oxford និង ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​របស់​ចក្រភព​អង់គ្លេស​។ កាសែត​បាន​ចុះ​ផ្សាយ​ថា ភាព​ជា​ដៃគូ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល បន្ទាប់​ពី​ការ​ធ្វើតេស្ត​ម្រាមដៃ ដែល​ផលិត​នៅ​ប្រទេស​ចិន​បាន​បង្ហាញ​ថា​គ្មាន​ប្រយោជន៍​អ្វី​សោះ​។

តេស្ត​អង់​ទី​ករ​តែ​មួយ​គត់​របស់​ចក្រភព​អង់គ្លេស ដែល​ត្រូវ​បាន​អនុម័ត ហើយ​រហូត​មក​ដល់​ពេល​នេះ​ពាក់ព័ន្ធ​នឹង​សំណាក​ឈាម ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពិសោធន៍ ដើម្បី​ធ្វើការ​វិភាគ​ដែល​អាច​ចំណាយពេល​ច្រើន​ថ្ងៃ​។

របាយការណ៍​បាន​បន្ថែម​ថា ដោយ​រំពឹង​លើ​ការ​អនុម័ត​បទ​ប្បញ្ញត្តិ​នៅ​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ គំរូ​ដើម​រាប់​ពាន់​រាប់​ម៉ឺន ត្រូវ​បាន​ផលិត​រួច​ហើយ នៅ​ក្នុង​រោងចក្រ​នៅ​ទូ​ទាំង​ចក្រភព​អង់គ្លេស​។

ការ​ធ្វើតេស្ត​នេះ ទំនងជា​មិន​គិតថ្លៃ ហើយនឹង​ត្រូវ​បាន​បញ្ជា​ទិញ​តាម​អ៊ី​ន​ធើ​ន​ណេ​ត ជំនួស​ឱ្យ​ការ​លក់​នៅ​ក្នុង​ផ្សារ​ទំនើប យោង​តាម​ផែនការ​ដែល​បាន​លើក​ឡើង​ដោយ​កាសែត​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ