ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​ស្ត្រី​ខ្មែរ​-​អា​មេ​រិ​ក រត់​ចេញពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នេះ​ជា​ដំណាក់កាល​ដ៏​សំខាន់​មួយ​ដែល​មនុស្ស​គ្រប់​រូប​ត្រូវធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​កូ​វី​ដ​១៩ ។ ការ​រត់​ចេញពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ស្ត្រី​សញ្ជាតិ​អា​មេ​រិ​ក​ដើម​កំណើត​ខ្មែរ គឺជា​រឿង​មួយ​មិន​គួរ​កើត​មាន ។ ស្ត្រី​រូប​នេះ​ត្រូវ​បាន​រក​ឃើញ​វិញ​នៅ​ក្នុង​ខេ​ត្ក​កំពង់ចាម ហើយ​ក៏​ត្រូវ​បាន​ដាក់​អោយ​នៅ​ដោយឡែក​នៅ​ទីនោះ…

រាជធានី​ភ្នំពេញ ៖ នេះ​ជា​ដំណាក់កាល​ដ៏​សំខាន់​មួយ​ដែល​មនុស្ស​គ្រប់​រូប​ត្រូវធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​កូ​វី​ដ​១៩ ។ ការ​រត់​ចេញពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ស្ត្រី​សញ្ជាតិ​អា​មេ​រិ​ក​ដើម​កំណើត​ខ្មែរ គឺជា​រឿង​មួយ​មិន​គួរ​កើត​មាន ។

ស្ត្រី​រូប​នេះ​ត្រូវ​បាន​រក​ឃើញ​វិញ​នៅ​ក្នុង​ខេ​ត្ក​កំពង់ចាម ហើយ​ក៏​ត្រូវ​បាន​ដាក់​អោយ​នៅ​ដោយឡែក​នៅ​ទីនោះ ។ ប៉ុន្តែ​គាត់​បាន​បង្កើត​អោយ​មានការ​ភ័យ​ខ្លាច​មួយ​ថា បើសិនជា​គាត់​អាច​មាន​ផ្ទុក​កូ​វី​ដ​១៩​ដែរ​នោះ គាត់​អាច​នឹង​បង្ក​ហានិភ័យ​ចម្លង​មេរោគ​នេះ​ដល់​អ្នក​ដទៃ ។

ដូច្នេះ វា​ធ្វើ​អោយ​ប្រទេស​កម្ពុជា​កាន់ តែ​ពិបាក​នៅ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​នេះ ។ ហេតុ​អ្វី​បានជា​គាត់​ធ្វើ​ដូច្នេះ ? ទោះបីជា​គាត់​មាន​ហេតុផល​យ៉ាងណា​ក៏​ដោយ​ចុះ គាត់​មិន​គួរ​ធ្វើ​សកម្មភាព​ដ៏​គ្រោះថ្នាក់​នេះ​សម្រាប់​ប្រទេស​កម្ពុជា និង​ប្រជាជន​ផង​ដែរ ។

សំខាន់​ដូច​គ្នា គេ​ក៏​ចាំបាច់​ចាត់វិធានការ​នានា ដើម្បី​ធានា​ថា នឹង​មិន​មានការ​រត់​ចេញពី​ការ​ធ្វើ​ច​ត្តា​ឡី ស័ក ឬ​ក៏​ការ​ដាក់ខ្លួន​នៅ​ដោយឡែក​នេះ ដោយ​រួម​ទាំង​ការ​ដោះស្រាយ​រាល់​បញ្ហា​ជា​មូលហេតុ​នៃ​ការ​រត់​ចេញ​នេះ និង​ការ​កំណត់​ទោសទណ្ឌ​ចំពោះ​ជន​ណា​ដែល​បង្ក​ការ​ចម្លង​កូ​វី​ដ​១៩​ទៅ​ដល់​អ្នក​ដទៃ​ដោយ​ចេតនា និង​មិន​ស្តាប់​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ