ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​កសិករ​រីករាយ​មុខរបរ​កសិកម្ម​ព្រោះ​បាន​ផលដំណាំ​ល្អ​នា​ដើមរដូវ​វស្សា

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជា​កសិករ​ចំនួន​៣៣.០១២​គ្រួសារ រស់នៅ​ក្នុងភូមិ​ចំនួន​២០៤ ភូមិ​ក្នុង​ឃុំ​ចំនួន​១៦ នៃ​ស្រុក​រមាស​ហែក រីករាយ​យ៉ាង​ខ្លាំង ដោយ​រយៈពេល​ដើមរដូវ​វស្សា​នេះ​ពួក​គាត់​ប្រកប​មុខរបរ​កសិកម្ម​បាន​ល្អ​ប្រសើរ ដោយ​មាន​អំណោយផល​ពី​ធម្មជាតិ​មាន​ទឹកភ្លៀង​ធ្លាក់​រាយ​បាយ​គ្រប់គ្រាន់ តាម​បណ្តា​ភូមិ​នានា​ធ្វើ​ឲ្យ​ផលដំណាំ…

ខេត្តស្វាយរៀង ៖ ប្រជា​កសិករ​ចំនួន​៣៣.០១២​គ្រួសារ រស់នៅ​ក្នុងភូមិ​ចំនួន​២០៤ ភូមិ​ក្នុង​ឃុំ​ចំនួន​១៦ នៃ​ស្រុក​រមាស​ហែក រីករាយ​យ៉ាង​ខ្លាំង ដោយ​រយៈពេល​ដើមរដូវ​វស្សា​នេះ​ពួក​គាត់​ប្រកប​មុខរបរ​កសិកម្ម​បាន​ល្អ​ប្រសើរ ដោយ​មាន​អំណោយផល​ពី​ធម្មជាតិ​មាន​ទឹកភ្លៀង​ធ្លាក់​រាយ​បាយ​គ្រប់គ្រាន់ តាម​បណ្តា​ភូមិ​នានា​ធ្វើ​ឲ្យ​ផលដំណាំ ស្រូវ ពោត និង​បន្លែបង្កា ដំណាំ​រួម​ផ្សំ ព្រមទាំង​ដំណាំ អំពៅ ស្វាយចន្ទី ទទួលផល​បាន​ល្អ ចំណែក​ក្រុមហ៊ុន​ចំការ​អំពៅស្ក និង​ចំការ​កៅស៊ូ ដែល​ជា​ដំណាំ​កសិឧស្សាហកម្ម​ក៏​ទទួល​បាន​ផល​ល្អ​ដែរ ។

បើ​តាម​លោក ស៊ូ ម៉ុ​ល អភិបាលស្រុក​រមាស​ហែក​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៨ កក្កដា​២០២០​នេះ ប្រជា​កសិករ​អនុវត្ត​ដំណាំ​ស្រូវ​រដូវវស្សា​ភ្ជួរ​ដាស់ដី​សរុប​៣០,០០៥​ហិ​កតា លើក​ផែនការ​៣២,១០០​ហិ​កតា ។ ក្នុង​នោះ​ស្រូវពង្រោះ ២៨,៤៥២​ហិ​កតា ស្រូវស្រាល ១,៥៧០​ហិ​កតា ស្រូវកណ្តាល​២៥,៨៨៤​ហិ​កតា ស្រូវធ្ងន់​៩៩៨​ហិ​កតា ។

ដំណាំ​រួម​ផ្សំ និង​ដំណាំ​កសិឧស្សាហកម្ម មាន​៥,០០៥​ហិ​កតា ក្នុង​នោះ​បន្លែ​គ្រប់មុខ​៣៨៧​ហិ​កតា ដំឡូង​មី​២,២១១​ហិ​កតា ស្វាយចន្ទី ដំណាំ​អំពៅ និង​ដំណាំ​កៅស៊ូ​មាន​២,៤០៧​ហិ​កតា ។

លោក​ស៊ូ​ម៉ុ​ល​បន្ត​ទៀត​ថា ទោស​បី​ពិភពលោក​ក៏​ដូច​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មានការ​ឆ្លង​ជម្ងឺ​កូ​វី​ដ​-១៩ នៅ​ស្រុក​រមាស​ហែក​គ្មាន​អ្នក​ឆ្លង​ជម្ងឺ​កូ​វី​ដ​-១៩ ទេ ដោយ​រដ្ឋបាល​ខេត្តស្វាយរៀង​បាន​អនុវត្ត​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​បង្កើត​ក្រុមការងារ​ប្រយុទ្ធ និង​ទប់ស្កាត់​ជម្ងឺ​កូ​វី​ដ​-១៩ បាន​រៀបចំ​បង្កើត​គោលដៅ​ច​ត្តា​ឡី​ស័ក កម្រិត​២ មា​នទី​តាំងនៅ​ក្នុង​សាល​បឋម​សិក្សា​អណ្តូង​ត្របែក ឃុំ​អណ្តូង​ត្របែក​នោះ​រដ្ឋបាល​ស្រុក​រមាស​ហែក​ក៏​បាន​រៀបចំ​ច​ត្តា​ឡី​ស័ក​តាម​គោលដៅ​ចំនួន​០៥​គោលដៅ សម្រាប់​ត្រួតពិនិត្យ​សុខភាព​ពលករ ចំណាកស្រុក ក្នុង​និង​ក្រៅប្រទេស​តាម​ច្រក ព្រំប្រទល់​ស្រុក ដែល​ពួក​គាត់​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ និង​បាន​រៀបចំ​ច​ត្តា​ឡី​ស័ក​បន្ត​របស់​ថ្នាក់​ស្រុក ដោយ​ជ្រើ​រើស​យក​តាម​សាលារៀន នៅ​តាម​បណ្តា​ឃុំ ចំនួន​១៥​គោលដៅ បន្ថែម​ទៀត ។

លោក​បន្ត​ទៀត​ថា ពលករ​ចំណាកស្រុក​ក្នុង​ប្រទេស​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​សរុប​១,១៥៥​នាក់​ស្រី​៥៣៧​នាក់ ។ ក្នុង​នោះ​កម្មករ​ធ្វើការ​រោងចក្រ​ចំនួន​៤៣៦​នាក់ ស្រី​២៩៤​នាក់ ។ ពលករ​ចំណាកស្រុក​ក្រៅប្រទេស​វិល​មក​ស្រុក​កំណើត​វិញ​សរុប​១,២៧៦​នាក់​ស្រី​៤១៩ នាក់​។ ក្នុង​នោះ​មក​ពី​ប្រទេស​ថៃ ចំនួន​១,២៣៤​នាក់​ស្រី​៤០៣​នាក់​។​ប្រទេស​កូរ៉េ ចំនួន​៣៧​នាក់​ស្រី​១០​នាក់ ប្រទេស​ជប៉ុន​២​នាក់​ស្រី មក​ពី​ប្រទេស​វៀតណាម​៣​នាក់​ស្រី​។

លោក​ស៊ូ​ម៉ុ​ល​បន្ត​ទៀត​ថា ពលករ​ទាំងអស់ គឺ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​ដាក់​ដោយឡែក រយៈពេល​១៤​ថ្ងៃ ដោយ​មាន​ថ្នាក់ដឹកនាំ​បាន​ចុះ​សួរសុខទុក្ខ និង​ឧបត្ថម្ភៈ​សម្ភារៈ (​ដូច​ជា ម៉ាស់ អាកុល ជែ​ល សាប៊ូ​លាងដៃ អង្ករ មី​) និង​ថវិកា​ក្នុង​ការ​ដោះស្រាយ​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ ។ និង​គ្រួសារ​ខ្លះ​ស្ម​គ្រ័​ចិត្ត​ដាក់ខ្លួន​នៅ​ដោយឡែក​តាម​ផ្ទះ​ផង​ដែរ ។

បច្ចុប្បន្ន​កំពុង​ធ្វើ​ច​ត្តា​ឡី​ស​ក័​ពលករ​ត្រឡប់​មក​ពី​ក្រៅប្រទេស​ចំនួន​២៣​នាក់ ស្រី​១១​នាក់ ។ ហើយ​ក្នុងអំឡុងពេល​កូ​វី​ដ​-១៩​នេះ ប្រជា​ពលករ​ដែល​ចំណាកស្រុក​ត្រឡប់​មក​ផ្ទះ​វិញ​បាន​ជួយ​ក្រុម​គ្រួសារ​ប្រកប​មុខរបរ​កសិកម្ម ដើម្បី​ផ្គត់ផ្គង់​ជីវភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ