ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​មិន​រើស អស់​លក្ខ​ត្រឹម​លួច​ធុងបាស់​នៅ​ស្រុក​ស្វាយ​ទាប

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ចុះ​បង្ក្រាប​ក្រុម​ចោរកម្ម​០៣​នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​នៅ​ជនបទ ដែល​ក្រុម​នេះ​លួច​មិន​រើស​អ្វី​ក៏​ពួក​គេ​លួច​យក​ដែរ ឲ្យ​តែ​ឃើញ​ហើយ​ក្រៅពី​ដើរ​លួច​ទ្រព្យ​របស់​គេ គឺជា​មុខសញ្ញា​ប្រើប្រាស់​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​ទៀត ។ បើ​តាម​សមត្ថកិច្ច​នគ​បាល​ស្រុក​ស្វាយ​ទាប​បាន​ឲ្យ​ដឹង​ថា ករណី​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​បាន​នេះ…

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ចុះ​បង្ក្រាប​ក្រុម​ចោរកម្ម​០៣​នាក់ ដែល​តែងតែ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​នៅ​ជនបទ ដែល​ក្រុម​នេះ​លួច​មិន​រើស​អ្វី​ក៏​ពួក​គេ​លួច​យក​ដែរ ឲ្យ​តែ​ឃើញ​ហើយ​ក្រៅពី​ដើរ​លួច​ទ្រព្យ​របស់​គេ គឺជា​មុខសញ្ញា​ប្រើប្រាស់​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​ទៀត ។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ស្រុក​ស្វាយ​ទាប​បាន​ឲ្យ​ដឹង​ថា ករណី​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​បាន​នេះ គឺ​នៅ​វេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២០​នេះ មាន​ប្រជាពលរដ្ឋ ឈ្មោះ សោម សា​រឿ​ន​ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប​ខេត្តស្វាយរៀង បាន​រាយការណ៍​មក​សមត្ថកិច្ច​យើង​ថា មាន​ចោរ​ចូល​លួច​ធុងបាស​នៅផ្ទះ​របស់​ខ្លួន​អស់​ធុងបាស​ចំនួន​០១​គ្រឿង កាលពី​យប់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​២​និង​១៥​នាទី​ទៀប​ភ្លឺ ខ្លួន​ក៏​បាន​ស្គាល់​ភិនភាគ​ដេញ​តាម តែ​ចាប់​មិន​បាន ។

ក្រោយ​ពីរ​ទទួល​ព័ត៌មាន​នេះ​ភ្លាម សមត្ថកិច្ច​យើង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​កណ្តៀង​រាយ ចុះ​ដល់​កន្លែង​កើតហេតុ​ស្រាវជ្រាវ​ទើប​ឈាន​ដល់​ការ​ចាប់​នាំ​ខ្លួន​ក្រុម​ចោរ​ចំនួន​០៣​នាក់ ដើម្បី​សាកសួរ ។

ជន​ស​ង្ស័​ទី​១ – ឈ្មោះ​ប៊ី​ក សំរិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ទួល​អង្គប់​ឃុំ​សំបួរ​ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។ ២- ឈ្មោះ​ម៉​ន ដា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​ឃុំ​កណ្តៀង​រាយ​ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។ ៣- ឈ្មោះ​ម៉​ន ឌឿ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​ឃុំ​កណ្តៀង​រាយ​ស្រុក​ស្វាយ​ទាប​ខេត្តស្វាយរៀង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​០៣​នាក់​បាន​ឆ្លើយ​សារភាព​ថា ក្រុម​ខ្លួន​ពិតជា​បាន​ចូល​លួច​ធុងបាស់​ចំនួន​០១​គ្រឿង​របស់​ឈ្មោះ សោម សា​រឿ​ន​ពិត​ប្រា​ដក​មែន ហើយ​ធ្លាប់​ធ្វើ​សកម្មភាព​លួច​យក​ម៉ូ​ទ័​រ​បូម​ទឹកជា​ច្រើន​គ្រឿង​ទៀត​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​កណ្តៀង​រាយ​ផង​ដែរ ។

ជនសង្ស័យ​ទាំង​០៣​នាក់​នេះ គឺជា​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ទៀត​ផង ។ បន្ទាប់​សមត្ថកិច្ច​ធ្វើការ​សាកសួរ រួច​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ