ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាង​ហោច​ណាស់​! មនុស្ស​៤​នាក់​បាន​ស្លា.ប់​ក្នុង​ករណី​ផ្ទុះ​ធុង​ហ្គា​ស​នៅ​ខណ្ឌដូនពេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បើ​គិត​មក​ដល់​ម៉ោង៧យប់នេះ ​កម្លាំង​មាន​សម្ថ​កិច្ច​ទើបតែ​គ្រប់គ្រង​ស្ថាន​ការ​ពន្លត់​អគ្គិភ័យ​នេះ​បាន​ហើយ ដោយករណី​អគ្គិភ័យនេះ​បាន​កើតឡើង ដោយសារ​តែ​ផ្ទុះ​ធុង​ហ្គា​ស នៅ​ផ្លូវ​៦៣ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បើ​គិត​មក​ដល់​ម៉ោង៧យប់នេះ ​កម្លាំង​មាន​សម្ថ​កិច្ច​ទើបតែ​គ្រប់គ្រង​ស្ថាន​ការ​ពន្លត់​អគ្គិភ័យ​នេះ​បាន​ហើយ ដោយករណី​អគ្គិភ័យនេះ​បាន​កើតឡើង ដោយសារ​តែ​ផ្ទុះ​ធុង​ហ្គា​ស នៅ​ផ្លូវ​៦៣ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ និងមានមនុស្សចំនួន​៤​នាក់​បាន​បាត់បង់​ជីវិតហើយ ។

ករណីខាងលើនេះ ​ជន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​មាន​ក្មេងម្នាក់ដេរ និង​មនុស្ស​ចាស់​នៅ​ក្នុង​ភ្លើង​រហូត​ដល់​ទៅ ៣​នាក់ និង​មាន​មនុស្ស​ចំនួន​ពី ៤​ទៅ ៥ រង​របួស ​និង​កំពុង​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ​ផ្ទះ​ដែល​ឆេះ​នេះ​មាន​ចំនួន​២​ល្វែង​ជាប់​គ្នា មួយ​ល្វែង​ជា​ផ្ទះ​លក់​ឧស្ម័ន និង​ហ្គា​ស និង​ផ្ទះ​មួយទៀត​លក់​កូន​ត្រី ហើយត្រូវ​បាន​ភ្លើង​ឆាបឆេះ​រង​ការ​ខូចខាត​ទាំងស្រុង​តែ​ម្តង​។

សេចក្តីរាយការណ៍​បឋម​បាន​បន្ត​ថា ពេល​នេះ​ដែរ រថយន្ត​ពន្លត់​អគ្គិភ័យ​រាប់​សិប​គ្រឿង​កំពុង​ចុះ​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​យ៉ាង​សម្រាក់​ស​ម្រាំ ។


ករណី​អគ្គិភ័យ ខាងលើ​បណ្តាល​មក​ពី​មូលហេតុ: ផ្សារ​ដែក ខណៈពេលនេះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​កំពុង​ប្រតិបត្តិការ ដែល​រហូត​មក​ដល់​ពេល​នេះ បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៤​នាក់​ហើយ ដែលក្នុងនោះមានក្មេងអាយុ៥ ឆ្នាំម្នាក់ដែរ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ