ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ពួក​ចិន​ចាប់ជម្រិតគ្នាឯង​នៅ​រាជធានី​​ភ្នំពេញ​ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការ​ណ៍ជាបឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៧ ​កក្កដា​ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយក​ដ្ឋាន…

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការ​ណ៍ជាបឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៧ ​កក្កដា​ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយក​ដ្ឋាន នឹង​មានការ​ចង្អុល​បង្ហា​ញ​ពី​លោក​ឧត្តមសេនីយ៍ឯក អ៊ី​ន បូ​រ៉ា អគ្គស្នងការ​រង នគរ​បាល​ជាតិ នឹង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុ​ត្តិ​ធ​ម៍ បាន​បើក​កិច្ច​ប្រ​តិ​បត្ត​ការ​បង្ក្រាប​ករណី ចាប់​បង្ខាំង​ធ្វើ​ទារុណកម្ម និង​ជម្រិត​ទារប្រាក់ ដោយ​ជនជាតិ​ចិន និង​ជនជាតិ​ចិន​ដូច​គ្នា ។

សេចក្តី​រាយ​ការ​បន្ត​ថា នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ មានឈ្មោះ LIU ZHEN​GLIANG អាយុ​៤០​ឆ្នាំ ជនជាតិ ចិន បាន​ទៅ​រាយ​ការ​ណ៏ និង​ដាក់​ពាក្យបណ្តឹង នៅ​នាយកដ្ឋាន​នគរ បាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ប្តឹង​ពី​ជនជាតិ​ចិន​មួយ​ក្រុម​បាន​ធ្វើ​សកម្ម ភាព ចាប់​បង្ខាំង​ធ្វើ​ទារុណកម្ម និង​ជម្រិត​ទារប្រាក់ ពី​ជន​រង​គ្រោះ ឈ្មោះ Ma Lie ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិ​ចិន ដូច​គ្នា ។

ក្រោយ​ពី​ទទួល​បាន បណ្តឹង​ខាងលើ​នោះ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ចុះ​ស្រាវជ្រាវ ជា​បន្ទាន់ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន ចំនួន​១១​នាក់ នៅ​ចំណុច​ផ្ទះ​ជួល​លេខ ៣២២ ផ្លូវ​លេខ​៦៥៦ ក្រុម​១០ ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ​ន៏ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ និង​បាន​រំដោះ​ជន​រង​គ្រោះ​ដោយ​សុវត្ថិភាព ។ ជនសង្ស័យ​ទាំង​១១នាក់​មាន ៖

១-ឈ្មោះ Zhong Xing ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិ ចិន (​គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​) ។ ២-​ឈ្មោះ Liu Zhong Quan ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ ចិន កាន់​លិខិត​ឆ្លងដែន​លេខ EH9333895 ។ ៣-ឈ្មោះ Xu Chu ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិចិន (​គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​) ។ ៤-ឈ្មោះ Wang Zhou You ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ ចិន (​គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​) ។ ៥-​ឈ្មោះ Lu Ai ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ ចិន (​គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​) ។ ៦-ឈ្មោះ He Wei ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ ចិន (​គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​) ។ ៧-ឈ្មោះ Wnag Hui ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ ចិន (​គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​) ។ ៨-ឈ្មោះ Zeng Jin Feng ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ ចិន (​គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​) ។ ៩-ឈ្មោះ Wang Xiin ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ ចិន កាន់​លិខិតឆ្លងដែន​លេខ EJ2540787 ។ ១០-​ឈ្មោះ Wang Xin ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ ចិន (​គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​) ។ ១១-​ឈ្មោះ Zhou Ren ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិ ចិន (​គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​) ។ សមត្ត​កិច្ច​ក៏​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ៖

១-ដំបង​ឆក់​ចំនួន ២
២-ខ្នោះដៃ​ចំនួន​១
៣-​ទូរស័ព្ទ​ចំនួន ១៧​គ្រឿង
៤-ដុំ​SWITCH ចំនួន​១​គ្រឿង
៥-ត្រា​ចំនួន​៥
៦-កុំព្យូទ័រ​យួរដៃ​ចំនួន ២​គ្រឿង
៧-កាត​ធនាគារ​មួយ​ចំនួន
៨-លិខិតឆ្លងដែន​ចំនួន ០៣​ក្បាល និង ទូរ​ដែក​ចំនួន ១ ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ កំពុងធ្វើការ​សាកសួរ​ចម្លើយ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ