ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សុទ្ធតែ​ស្រី​ៗ​​អ្នក​ញៀន​ល្បែង​យូគី​

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ​ល្បែង​(​យូគី​)​មួយ​វង់​ដុះ​ស្លែ​នៅ​ភូមិ​ខ្សើ​ម ឃុំ​ត្រពាំង ស្រុក​មន្ទា​យ​មាស ខេត្តកំពត នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​៣…

ខេត្តកំពត ៖ ​ល្បែង​(​យូគី​)​មួយ​វង់​ដុះ​ស្លែ​នៅ​ភូមិ​ខ្សើ​ម ឃុំ​ត្រពាំង ស្រុក​មន្ទា​យ​មាស ខេត្តកំពត នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​៣ និង​១១ នាទី​រសៀល ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត បាន​ចុះ​បង្ក្រាប​ចាប់​ដកហូត​វង់ល្បែង​នោះ​ខ្ទេចខ្ទី​រ រួម​ទាំង​ឃាត់​មេ​វង់ និង​អ្នក​ចាក់​ចំនួន​៦ នាក់​ទៀត​ផង ។

ការបង្ក្រាប​នោះ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់​មនុស្ស​ប្រុស​ស្រី​៦​នាក់ ដែល​ម្នាក់​១-​ឈ្មោះ ជៀម ប៉ម​ អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ចម្លង​ជ្រៃ ឃុំ​ទូក​មាស​ខាង​ល​ច ស្រុក​បន្ទាយមាស ខេត្ត​កំពត (​ជា​មេ​វង់​យូគី​) ។ ២-ឈ្មោះ ទេព សុ​ភី​ អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​ស្រែ​កាន់ ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត (​អ្នកលេង​) ។ ៣-​ឈ្មោះ រ​ត្ថ័ ពៅ ​អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ព្រៃ​ស្រឡៃ ឃុំ​ត្រពាំង​សាលា​ខាងលិច ស្រុក​បន្ទាយ (​អ្នកលេង​) ។ ៤-ឈ្មោះ ហែម សុ​ជាតិ​អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ត្រពាំង​សាលា​ខាង​កេ​ី​ត ឃុំ​ទូក​មាស​ខាងកើត​ក ស្រុក​បន្ទាយមាស (​អ្នកលេង​) ។ ៥-ឈ្មោះ សុខ ខុន ​អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ស្រែ​កាន់ ឃុំ​ទូក​មាស​ខាងកើត ស្រុក​បន្ទាយមាស ខេត្តកំពត (​អ្នកលេង​) និង៦.​ឈ្មោះ ចាន់ ធី ​អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ស្រែ​កាន់ ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត (​អ្នកលេង​)​។

សម្ភារ​ចាប់​យក​រួម​មាន ​សន្លឹក​កាត់​ចេញ​លេខ​១​ដល់​១២​ចំនួន​១១​សន្លឹក, ក​ន្ត្រា​យ ១, ៣-ប៉ាយ​រូប​សត្វ​ទាំង​១២​ចំនួន ១​ផ្ទាំង ហៅ​ថា (​ហាន់​តោ​)ក្រោយ​ឃាត់ខ្លួន​មនុស្ស​ទាំង​៦ នាក់ សមត្ត​កិច្ច​និង​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ