ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាបញ្ជី​ម្នាក់​បើករថយន្ត​ធ្លាក់ទឹក​ប្រឡាយ​បណ្តាល​ឲ្យ​ឈ្លក់ទឹក​ស្លា.ប់​នៅ​នឹង​កន្លែង

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ដែល​មានមុខ​ងារ និង​តួនាទី​ជា​ក្រឡាបញ្ជី​តុលាកា​ខេត្តកំពង់ធំ​បាន​បើករថយន្ត​កាម​រី​គូទ​ស្វិត តាម​ដងផ្លូវ​ក្រាល​គ្រោះ​ក្រហម​ក្នុង​ល្បឿន​លឿន បាន​ដាច់​កាឡេ​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​ទឹក បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោច​អធម៌​នៅ​នឹង​កន្លែង ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​វេលា​១៩ និង​២​នាទី​យប់…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ដែល​មានមុខ​ងារ និង​តួនាទី​ជា​ក្រឡាបញ្ជី​តុលាកា​ខេត្តកំពង់ធំ​បាន​បើករថយន្ត​កាម​រី​គូទ​ស្វិត តាម​ដងផ្លូវ​ក្រាល​គ្រោះ​ក្រហម​ក្នុង​ល្បឿន​លឿន បាន​ដាច់​កាឡេ​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​ទឹក បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោច​អធម៌​នៅ​នឹង​កន្លែង ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​វេលា​១៩ និង​២​នាទី​យប់ ថ្ងៃ​ទី​១៧ ខែកក្កដា​ឆ្នាំ​២០២០ ស្ថិត​នៅ​លើ​ផ្លូវ​គ្រួ​ស​ក្រហម​ចំណុច​ប្រឡាយ​ទឹក នៅ​ក្នុងភូមិ​វាំង​ខាងជើង ឃុំ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ជន​រង​គ្រោះ​បើករថយន្ត​ម៉ាក​កាម​រី​ស្វិត ពាក់​ផ្លា​ក​លេខ ច​.៣៦៣៩ ភ​.​ព​២ អ្នកបើកបរ​ដោយ​ឈ្មោះ រឹម សុខ​ឡង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​បាក់​ក សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន បើកបរ​ពី​កើត​ទៅ​លិច​បាន​ដាច់​កាឡេ​ធ្លាក់​ផ្លូវ ចូល​ទឹក​ប្រឡាយ បណ្ដាល​ឲ្យ​ឈ្លក់ទឹក​ស្លាប់​នៅ​កន្លែង​កើតហេតុ ។

សមត្ថកិច្ច​ប្រាប់​ថា មូលហេតុ​មក​ពី​ជន​រង​គ្រោះ​បើកបរ​រថយន្ត​មាន​ល្បឿន​លឿន​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ