ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ក្នុង​ការ​បែងចែក​ការងារ​និង​ជីវិត

3 ឆ្នាំ មុន

ការ​ផ្ទុះ​នូវ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ជា​បញ្ហា​ដល់​មនុស្ស​ជា​ច្រើន ខណៈ​ដែល​បង្កើន​ការងារ​ដល់​មនុស្ស​មួយ​ចំនួន​ទៀត​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ជួប​ការ​លំបាក​ក្នុង​ការ​បែងចែក​រវាង​ការងារ និង​ជីវិត​ផ្ទាល់ខ្លួន​ឲ្យ​បាន​ច្បាស់លាស់​។ ប៉ុន្តែ​ការ​បែងចែក​នេះ​ពិតជា​សំខាន់​ណាស់​សម្រាប់​សុខភាព​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​របស់​មនុស្ស​ ។ ខាងក្រោម​គឺជា​គ​ន្លឺះ​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​អ្នករក្សា​លំនឹង​ភាព​នេះ​បាន​៖ ១….

ការ​ផ្ទុះ​នូវ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ជា​បញ្ហា​ដល់​មនុស្ស​ជា​ច្រើន ខណៈ​ដែល​បង្កើន​ការងារ​ដល់​មនុស្ស​មួយ​ចំនួន​ទៀត​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ជួប​ការ​លំបាក​ក្នុង​ការ​បែងចែក​រវាង​ការងារ និង​ជីវិត​ផ្ទាល់ខ្លួន​ឲ្យ​បាន​ច្បាស់លាស់​។ ប៉ុន្តែ​ការ​បែងចែក​នេះ​ពិតជា​សំខាន់​ណាស់​សម្រាប់​សុខភាព​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​របស់​មនុស្ស​ ។ ខាងក្រោម​គឺជា​គ​ន្លឺះ​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​អ្នករក្សា​លំនឹង​ភាព​នេះ​បាន​៖

១. បែងចែក​អ្វី​ដែល​សំខាន់​សម្រាប់​អ្នក
អ្នក​ដែល​មាន​បញ្ហា​បែងចែក​រវាង​ការងារ និង​ជីវិត​ផ្ទាល់ខ្លួន​ភាគច្រើន​ជា​មនុស្ស​ដែល​ព្យាយាម​សម្រេច​បាន​កិច្ចការ​ច្រើន​លើស​សមត្ថភាព​របស់​ខ្លួន​។ ដើម្បី​ជៀសវាង​អន្ទាក់​នេះ អ្នក​គួរតែ​សួរ​ខ្លួនឯង​ឲ្យ​បាន​ច្បាស់​ពី​អ្វី​ដែល​មាន​សារៈសំខាន់​សម្រាប់​អ្នក​ផ្ទាល់?

២. កំណត់​ពេលវេលា​សម្រាប់​ការ​សម្រាក​ពិតប្រាកដ
ពេលវេលា​សម្រាក​ពិតប្រាកដ​មិនមែន​ជា​ពេល​ដែល​អ្នក​មិន​ធ្វើ​អ្វី​តែ​បន្ត​ទទួល​បាន​សារ ឬ​ការ​ខ​ល​ទាក់ទិន​នឹង​ការងារ​ទេ​។ ពេល​សម្រាក​ពិតប្រាកដ​គឺជា​ពេល​ដែល​អ្នក​ផ្តាច់ខ្លួន​ចេញពី​ការងារ​ទាំងស្រុង​។ ពេល​ទាំងនេះ​ក៏​រួម​មាន​ពេល​ទទួលទាន​អាហារ​ថ្ងៃត្រង់​ដែរ​។ មនុស្ស​ដែល​ចេញពី​ក្នុង​បន្ទប់ធ្វើការ​ដើម្បី​បរិភោគ​អាហារ​ថ្ងៃត្រង់​ភាគច្រើន​មាន​កម្លាំង​ច្រើន​ជាង​អ្នក​ដែល​អង្គុយ​បរិភោគ​អាហារ​មុខ​កុំព្យូទ័រ​របស់​ខ្លួន​។

៣. កំណត់​ពេលវេលា​សម្រាប់​ធ្វើ​លំ​ហាត់ប្រាណ
ពេល​ដែល​អ្នកមាន​ពេល​សម្រាក អ្នក​គួរតែ​បែងចែក​ពេលវេលា​ខ្លះ​សម្រាប់​ការ​ធ្វើ​លំ​ហាត់ប្រាណ​ដែរ​ទៅ​តាម​សមត្ថភាព​របស់​អ្នក​។ ការ​ធ្វើ​លំ​ហាត់ប្រាណ​មាន​សារៈសំខាន់​ព្រោះ​វា​ជួយ​កាត់​បន្ថយ​ស្ត្រេ​ស​។ លើស​ពី​នេះ​ទៅ​ទៀត ពេល​លេង​កីឡា ឬ​រត់​ហាត់ប្រាណ​អាច​ជា​ឱកាសល្អ​ឲ្យ​អ្នក​ចំណាយពេល​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​ដែរ​។

៤. កុំ​រអៀសខ្លួន​ពេល​ដែល​អ្នក​ត្រូវការ​ពេល​សម្រាក
មនុស្ស​ជា​ច្រើន​មាន​ភាព​រអៀសខ្លួន​ពេល​ដែល​ពួក​គេ​សុំ​ពេល​សម្រាក​។ ប៉ុន្តែ​ប្រសិនបើ​មនុស្ស​មិន​ចេះ​ឈាន​មួយ​ជំហាន​ថយក្រោយ​ទេ​នោះ ពួក​គេ​នឹង​មាន​ភាគរយ​ក​ច្រើន​ក្នុង​ការ​បំផ្លាញ​សុខភាព​របស់​ខ្លួន​ដើម្បី​ការងារ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ