ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់ចូលបង្ក្រាបទីតាំងសេវាផ្លូវភេទ​ទាំងកណ្តាលអធ្រាត្រលើដីសមុទ្រ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​មុន​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​១៦ កក្កដា ២០២០ កង​នគរបាល​បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​លួចលាក់​ប្រកប​​​សេវាកម្ម​ផ្លូវភេទ​របស់​ជនបរទេស​មួយ​កន្លែង​នៅ​ចំណុច​ភ្នំ​ខៀវ ក្នុង​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ដែល​គេ​នាំ​គ្នា​ហៅ​ទីក្រុង​ចិន ក្នុង​នោះ​…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​មុន​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃ​១៦ កក្កដា ២០២០ កង​នគរបាល​បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​លួចលាក់​ប្រកប​​​សេវាកម្ម​ផ្លូវភេទ​របស់​ជនបរទេស​មួយ​កន្លែង​នៅ​ចំណុច​ភ្នំ​ខៀវ ក្នុង​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ដែល​គេ​នាំ​គ្នា​ហៅ​ទីក្រុង​ចិន ក្នុង​នោះ​ មនុស្ស​ប្រុស ស្រី​ជាង​៣០​នាក់​ជា​ជនបរទេស មាន​ទាំង​ជនជាតិ​ចិន ជន​ជាតិ​វៀតណាម និង​ជនជាតិ​រុ​ស្សី​ជាដើម ត្រូវ​បាន​ឃាត់ខ្លួន​នាំ​យក​ទៅ​សាកសួរ និង​ចាត់ការ​បន្ត​តាម​នីតិវិធី ។

ប្រតិបត្តិការ​នេះ ​ចូលរួម​ពី​កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​នគរបាល​មូលដ្ឋាន ដឹកនាំ​សម្របសម្រួល​ផ្លូវ​ច្បាប់​ពី​លោក លឹ​ម ប៊ុ​ន​ហេង ព្រះរាជ​អ​ជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ។

បើ​តាម​លោក​វរសេនីយ៍ឯក តី វិសាល អធិការ​នគរបាល​ក្រុងព្រះសីហនុ​ឱ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​នេះ​ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរ​បាល​ខេត្ត ក្នុង​នោះ​ក្រៅពី​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ច្រើន​នាក់ នគរបាល​ដកហូត​វត្ថុ​តាង​មួយ​ចំនួន ហើយ​ទីតាំង​អាជីវកម្ម​ជួញដូរ​ផ្លូវភេទ​នេះ​ក៏​ត្រូវ​បាន​បិទទ្វារ​ជា​បន្ទាន់​ផង​ដែរ ។

លោក​វរសេនីយ៍ឯក កី វិសាល អធិការ​នគរបាល​ក្រុងព្រះសីហនុ បាន​បញ្ជាក់​ថា ក្នុង​យុទ្ធនាការ​បង្ក្រាប​ទីតាំង​ជួញដូរ​ផ្លូវភេទ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន មនុស្ស​ចំនួន​៣០​នាក់ ក្នុង​នោះ​ស្ត្រី​១៥​នាក់ យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហ
នុ ៕

អត្ថបទសរសេរ ដោយ