ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ជីតាបង្កើតរួមភេទជាមួយ​ចៅ​​ស្រី​ខ្លួន​រាល់ថ្ងៃ ទើបតែ​​ធ្លាយ

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សេចក្តី​រាយ​ការណ៍​បឋម​​ថា កាលពី​ថ្ងៃ​ទី​១៧ ​កក្កដា​ ​បុរស​ម្នាក់​ឈ្មោះ ភេ​ន ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ស្រែ…

ខេត្តកំពត ៖ សេចក្តី​រាយ​ការណ៍​បឋម​​ថា កាលពី​ថ្ងៃ​ទី​១៧ ​កក្កដា​ ​បុរស​ម្នាក់​ឈ្មោះ ភេ​ន ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ស្រែ ក្រសាំង ឃុំ​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ដែល​ត្រូវជា​ឪពុក​បង្កើត​របស់​ក្មេង​ស្រី អាយុ​១៣​ឆ្នាំ រស់នៅ​ជាមួយ​ជីតា ភូមិ​អង្គ​ស្វាយ ឃុំ​មាន​ជ័យ ស្រុក​ឈូក ខេត្តកំពត បាន​មក​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ដោយ​ចោទប្រកាន់​ទៅ​លើ ឈ្មោះ ជន ថន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ថា បាន​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​ខ្លួន ដែល​ត្រូវជា​ចៅ​បង្កើត​របស់​គាត់​ជា​ញឹកញាប់ ​តាំងពី​ដើមឆ្នាំ​២០២០ រហូត​មកម្ល៉េះ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​នោះ​ សមត្ថកិច្ច​ក៏​ទៅ​នាំ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ មក​សាក​សួរពី​​ដំណើររឿង ដែល​​ឪពុក​បាន​ប្តឹង​ជីតា ពាក់​ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​ជា​បន្ត​បន្ទាប់​​ច្រើនដង ខណៈ​ម្តាយ​ឪពុក​បាន​ផ្ញើ​កូន​ឲ្យ​ជីតា​មើល ដើម្បី​ចេញ​ទៅ​រកស៊ី​ស្រុក​
គេ ។

ក្មេង​ស្រី​នោះ​បាន​ប្រាប់​សមត្ត​កិច្ច​ថា ​ពិតជា​មានរឿង​ដូច្នោះ​មែន ប៉ុន្តែ​អ្វី​ដែល​កើតឡើង​កន្លង​មក​ នាង​មិន​ហ៊ាន​ប្តឹង​ទេ ព្រោះ​សព្វថ្ងៃ​នាង​រស់នៅ​ជាមួយនឹង​តា ដែល​ម៉ែឪ បាន​លែងលះ​គ្នា ទៅ​ធ្វើការ​នៅ​ស្រុក​ថៃ និង​នៅ​ខេត្តឧត្តរមានជ័យ ទើប​នាង​បង្ខំចិត្ត​ទ្រាំ​ស់ទាំង​ការ​ឈឺចាប់ ។

ប៉ុន្តែ​បើ​ទោះបី​មាន​ពាក្យបណ្តឹង​ពី​ឪពុក និង​ការ​​​​ប្រាប់របស់​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ ដែល​ជា​ចៅ នឹង​ជា​ជន​រង​គ្រោះ បាន​ចោទប្រកាន់​ថា ត្រូវ​ជីតា​រំលោភ​សេពសន្ថវៈ​ជា​បន្ត​ប ន្ទា​ប់​នោះ​យ៉ាងណា​ក្តី នៅ​ចំពោះ​មុខ​សមត្ត​កិច្ច​បុរស​វ័យ​ចំណាស់​ឈ្មោះ ជន ថន បាន​បដិសេធ នឹង​ប្រកែក​ថា មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ។

ទោះបីជា​លោកតា​ប្រកែក ប៉ុន្តែ​សាក្សី ដូច​ជា​ប្រពន្ធ​គាត់ និង​មនុស្ស​រស់នៅ​ក្នុងផ្ទះ ដឹង​រឿង​លោកតា​នេះ​ទាំងអស់ គ្រាន់តែ​គេ​មិន​ហ៊ាន​និយាយ ដូច្នោះ​ករណី​ខាងលើ​នេះ ទើប​តម្រូវ​ឲ្យ​សមត្ត​កិច្ច​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី (​នេះ​មិន​ខុស​ពី​រឿង​ទុក​ពងមាន់​ផ្ញើ​ក្អែក​នោះ​ទេ​) ។

អត្ថបទសរសេរ ដោយ