ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​ស្ថានទូត​អា​មេ​រិ​ក​ពីរ​នាក់​នៅ​កម្ពុជា​ឆ្លង​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

កូ​វី​ដ​-១៩ ៖ មន្ត្រី​ស្ថានទូត​អា​មេ​រិ​ក​ពីរ​នាក់​ដែល​ធ្វើ​ដំណើរ​មក​ពី​អា​មេ​រិ​ក​ត្រូវ​បាន​រក​ឃើញ​ថា មាន​មេរោគ​កូ​វី​ដ​-១៩​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​១៧ ខែសីហា​នេះ​។ ក្រសួងសុខាភិបាល​បាន​និយាយ​ថា ករណី​ជនជាតិ​អា​មេ​រិ​ក​០២​នាក់ វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ជា​មន្ត្រី​ការទូត​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​ក…

កូ​វី​ដ​-១៩ ៖ មន្ត្រី​ស្ថានទូត​អា​មេ​រិ​ក​ពីរ​នាក់​ដែល​ធ្វើ​ដំណើរ​មក​ពី​អា​មេ​រិ​ក​ត្រូវ​បាន​រក​ឃើញ​ថា មាន​មេរោគ​កូ​វី​ដ​-១៩​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​១៧ ខែសីហា​នេះ​។ ក្រសួងសុខាភិបាល​បាន​និយាយ​ថា ករណី​ជនជាតិ​អា​មេ​រិ​ក​០២​នាក់ វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ជា​មន្ត្រី​ការទូត​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​ក កាន់​វី​សា​ប្រភេទ (A) មាន​អាសយដ្ឋាន​ស្នាក់​នៅ​បន្ទប់​ដោយឡែក​ក្នុង​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា រាជធានី​ភ្នំពេញ​។

ជនជាតិ​អា​មេ​រិ​ក​ទាំង​ពីរ​នាក់​បាន​ធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក​បន្ត​ជើងហោះហើរ​លេខ KE689 នៅ​កូរ៉េ​ខាងត្បូង មក​ដល់​ប្រទេស​កម្ពុជា​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០​។ លទ្ធផល​វិភាគ​វត្ថុ​សំណាក​របស់​ពួក​គាត់ ទទួល​បាន​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២០​។ បច្ចុប្បន្ន​នេះ អ្នកជំងឺ​ទាំង​ពីរ​នាក់ ស្ថិត​នៅ​បន្ទប់​ដោយឡែក​ក្នុង​ស្ថានទូត​អា​មេ​រិ​ក រាជធានី​ភ្នំពេញ​។ ក្រ​សូ​ង​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​ជើងហោះហើរ ដែល​រក​ឃើញ​ជនជាតិ​អា​មេ​រិ​ក​កាំ​ង​ទាំង​ពីរ​នាក់​នេះ មាន​អ្នកដំណើរ​សរុប​ចំនួន​៩១​នាក់ (​ស្ត្រី​៣៥​នាក់ កុមារ ០៧​នាក់ និង​បុរស ៥២​នាក់​)។

ដែល​ក្នុង​ចំនួន​សរុប​នេះ មាន​ជនជាតិ​កូរ៉េ ២៨​នាក់ ជនជាតិ​អា​មេ​រិ​ក​១៩​នាក់ (​កុមារ ០២​នាក់​) ជនជាតិ​បារាំង ០២​នាក់ ជនជាតិ​វៀតណាម ០២​នាក់ ជនជាតិ​អូស្ត្រាលី ០៤​នាក់ (​កុមារ​០២​នាក់​) ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី ០១​នាក់ ជនជាតិ​ណូ​វែ​ល​ហ្សឺ​ឡង់​០៣​នាក់ (​កុមារ​០១​នាក់​) ជនជាតិ​ចិន ០៣​នាក់ ជនជាតិ​អូ​ទ្រី​ស ០១​នាក់ ជនជាតិ​អង់គ្លេស ០៨​នាក់ (​កុមារ​០២​នាក់​) ជនជាតិ​ហ្វាំ​ង​ឡង់ ០១​នាក់ និង​ជនជាតិ​កា​ណា​ដា ០១​នាក់​។ ជនជាតិ​អា​មេ​រិ​ក​ទាំង​ពីរ​ស្ថិត​ក្នុង​ចំណោម​អ្នក​ឆ្លង​កូ​វី​ដ​-១៩ ប្រាំ​នាក់​ប្រកាស​ដោយ ក្រសួងសុខាភិបាល នៅ​ថ្ងៃ​សុក្រ​នេះ​៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ