ដើរ​លេង​ពេល​ឈប់​សម្រាក​ខែសីហា ប្រយ័ត្ន​ការ​ឆ្លង​កូ​វី​ដ​-១៩


រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ដែល​កម្ពុជា​នឹង​មាន​ឈប់​សម្រាក​ប្រាំ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៧ ខែសីហា ដល់​ថ្ងៃ​ទី​២១​នោះ វា​ជា​ឱកាស​មួយ​សម្រាប់​ប្រជាជន​ទាំងអស់​ដើរ​លេង​សប្បាយ និង​ជួយ​វិស័យ​ទេសចរណ៍​ក្នុងស្រុក ប៉ុន្តែ​វា​ក៏​ជា​ពេលវេលា​ដែល​ត្រូវ​ភ័យ​ផង​ដែរ គឺ​អាច​នឹង​មានការ​រាលដាល​កូ​វី​ដ​-១៩ បើសិនជា​យើង​ធ្វេសប្រហែស​។ ក្រ​សូ​ង​សុខាភិបាល​ក៏​អំពាវនាវ​ហើយ​ឲ្យ​ប្រុង​ប្រយ័ត្ន​ពេល​ឈប់​សម្រាក​នោះ ខណៈ​ដែល​ប្រជាជន​ជា​ច្រើន​អាច​នឹង ធ្វើ​ដំណើរ​កម្សាន្ត​។ នៅ​ថ្ងៃនេះ កម្ពុជា​រក​ឃើញ​ចំនួន​៥​នាក់​ទៀត​ក្នុង​នោះ​មាន​ខ្មែរ​បី​នាក់ និង​អា​មេ​រិ​ក​ពីរ​នាក់ បន្ទាប់​ពី​ការ​រក​ឃើញ​ចំនួន​២៤​នាក់​ថ្មី​ក្នុង​ខែ​នេះ​ដែរ​។

វា​បាន​ធ្វើ​ឲ្យ​ចំនួន​សរុប​ឡើង​ដល់​១៧១​នាក់​។ មួយ​រយៈ​ចុង​ក្រោយ​នេះ ការ​រក​ឃើញ​ករណី​ថ្មី​ទាំងអស់​នៃ​កូ​វី​ដ​-១៩ គឺ​ទាក់ទង​នឹង​ការ​នាំ​ចូល​។ នេះ​បាន បញ្ជាក់​អំពី​សារសំខាន់​នៃ​ការ​ត្រួតពិនិត្យ​តាម​ច្រកព្រំដែន និង​តាម​ព្រ​លាន​យន្តហោះ​។ ទន្ទឹម​នោះ​ក៏​សំខាន់​ណាស់​ដែរ ដែល​អ្នក​ធ្វើ​ដំណើរ​មក​ពី​ក្រៅប្រទេស​ទាំងអស់​ដែល​មិន​ត្រូវ​បាន​រក​ឃើញ​មាន​កូ​វី​ដ​-១៩ នៅ​ពេល​ការ​ធ្វើតេស្ត​ចូល​ប្រទេស ត្រូវ​អនុវត្ត​ឲ្យ​បាន​ល្អ​បំផុត​ការ​ដាក់​ខ្លួនឯង​នៅ​ដោយ ឡែក​រយៈពេល​១៤​ថ្ងៃ ដើម្បី​ចៀសវាង​ការ​ចម្លង​មេរោគ​ដល់​អ្នក​ដទៃ​។

ទន្ទឹម​ជាមួយ​គ្នា​នោះ​ពលរដ្ឋ​កម្ពុជា​ទាំងអស់​មិន​ត្រូវ​ភ្លេចខ្លួន ខណៈ​ដែល​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គំរាមកំហែង​កម្ពុជា និង​ពិភពលោក​។ នៅ​ពេល​មនុស្ស​ធ្វើ​ដំណើរ និង​រស់នៅ​ធម្មតា ការ​រស់នៅ​តាម​គន្លង​ធម្មតា​បែប​ថ្មី​នឹង​មាន​សារសំខាន់ ចាំបាច់​ណាស់​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង និង​ការ​ចម្លង​កូ​វី​ដ​-១៩​។ ការ​លាង​សម្អាត​ដៃ ការ​ពាក់​ម៉ាស និង​គម្លាត​សង្គម​ប្រហែល​ពីរ​ម៉ែត្រ​ជា​វិធានការ​ចាំបាច់ បំផុត​ដើម្បី​ប្រឆាំង​កូ​វី​ដ​-១៩៕ ដោយ ៖ សហការី

Facebook Google Twitter Email

Live

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

Sponsored News

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ