ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល​អ្នក​ត្រូវ​គេង​២០​នាទី​មុន​ពេល​ចាប់ផ្តើម​ធ្វើការ

3 ឆ្នាំ មុន

ពេល​ថ្ងៃត្រង់​ជា​ពេល​ដែល​ក្តៅ​ជាងគេ​ក្នុង​មួយ​ថ្ងៃ និង​មិនមែន​ជា​ពេល​ល្អ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ឡើយ​។ ជាក់ស្តែង មនុស្ស​ម្នាក់​ៗ​មាន​ពេលវេលា​ធ្វើការ​រៀង​ៗ​ខ្លួន ប៉ុន្តែ​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​គេង​ប្រមាណ ២០ នាទី​នៅ​ថ្ងៃត្រង់​អាច​ជួយ​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ​របស់​អ្នក​បាន​។ កត្តា​ដែល​សំខាន់​គឺ​អ្នក​ត្រូវ​ដឹង​ពីមុខ​សញ្ញា​។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ងងុយគេង…

ពេល​ថ្ងៃត្រង់​ជា​ពេល​ដែល​ក្តៅ​ជាងគេ​ក្នុង​មួយ​ថ្ងៃ និង​មិនមែន​ជា​ពេល​ល្អ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ឡើយ​។ ជាក់ស្តែង មនុស្ស​ម្នាក់​ៗ​មាន​ពេលវេលា​ធ្វើការ​រៀង​ៗ​ខ្លួន ប៉ុន្តែ​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​គេង​ប្រមាណ ២០ នាទី​នៅ​ថ្ងៃត្រង់​អាច​ជួយ​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ​របស់​អ្នក​បាន​។

កត្តា​ដែល​សំខាន់​គឺ​អ្នក​ត្រូវ​ដឹង​ពីមុខ​សញ្ញា​។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ងងុយគេង ពិបាក​ក្នុង​ការ​តាំងស្មារតី មិន​អាច​បញ្ចប់​ការងារ​បាន​លឿន ឬ​មាន​អារម្មណ៍មិនល្អ វា​អាច​ជា​ពេល​ដែល​អ្នក​ត្រូវ​គេង​សម្រាក​ប៉ុន្មាន​នាទី​សិន​ហើយ​។

ប្រសិនបើ​អ្នកធ្វើការ​នៅផ្ទះ​នោះ អ្នក​អាច​ធ្វើ​ដូច្នេះ​បាន​យ៉ាង​ងាយស្រួល​។ ប៉ុន្តែ​វា​អាច​នឹង​ពិបាក​ប្រសិនបើ​អ្នកធ្វើការ​ក្នុង​ការិយាល័យ តែ​អ្នក​នៅ​តែ​អាច​ឆ្លៀតពេល​សម្រាក​ភ្នែក​បន្តិច​បាន​ដែរ​ពេល​ម៉ោង​សម្រាក​។

អ្នក​មិន​គួរ​ចូល​គេង​រាល់ពេល​ដែល​អ្នក​នឹកឃើញ​ទេ​។ អ្វី​ដែល​សំខាន់​គឺ​អ្នក​ត្រូវ​តាមដាន​មើល​រាង​កាយ​របស់​អ្នក​ដើម្បី​ដឹង​ថា​ពេល​ណា​ជា​ពេល​ដែល​អ្នក​ចាប់ផ្តើម​មាន​អារម្មណ៍​ងងុយគេង និង​នឿយហត់​។ ជា​ទូទៅ មនុស្ស​តែងតែមាន​អារម្មណ៍​ដូច្នេះ​បន្ទាប់​ពី​ទទួលទាន​បាយ​ថ្ងៃត្រង់​ហើយ ដូច្នេះ​អ្នក​គួរតែ​ចូល​គេង​បន្ទាប់​ពី​នោះ​។

ការ​ចូល​ដំណេក​មួយ​ភ្លែត​មាន​សារៈសំខាន់​ច្រើន​ណាស់ ហើយ​ការ​សិក្សា​មួយ​ចំនួន​បាន​ប្រទះ​ឃើញ​ថា​ការ​គេង ២០​នាទី​ជា​ការ​គេង​ល្អ​បំផុត​របស់​មនុស្ស​។ ប្រសិនបើ​អ្នក​គេង​ច្រើន​ពេក អ្នក​នឹង​ងើបឡើង​ដោយ​អស់កម្លាំង​ពី​ខ្លួន​ទៅ​វិញ​។

ទីតាំង​ក៏​មាន​សារៈសំខាន់​ដែរ អ្នក​គួរតែរ​កន្លែង​ដែល​អនុញ្ញាត​ឲ្យ​រាង​កាយ​សម្រាក​បាន​ស្រួល​។ លើស​ពី​នេះ​ទៅ​ទៀត​បន្ទប់​នោះ​មិន​គួរ​មាន​សម្លេង​រំខាន​ដល់​ការ​ចូល​ដំណេក​របស់​អ្នក​ឡើយ​។ ប្រសិនបើ​វា​ជា​បន្ទប់​ដាច់​ដោយឡែក​ពី​កន្លែង​ការងារ​គឺ​កាន់តែ​ល្អ​ទៅ​ទៀត​។

បើ​អ្នកជា​មនុស្ស​ដែល​ត្រូវការ​ខ្នើយ ឬ​ភួយ​ដណ្តប់​ដើម្បី​ចូល​គេង​បាន​ស្កប់​នោះ អ្នក​មិន​គួរ​ខ្មាស​អៀន​ក្នុង​ការ​យក​វា​ពី​ផ្ទះ​ឡើយ​។ ជាក់ស្តែង ទម្លាប់​នេះ​មិន​អាច​មាន​ប្រសិទ្ធិ​ភាព​សម្រាប់​មនុស្ស​គ្រប់​គ្នា​ទេ ប៉ុន្តែ​អ្នក​អាច​សាកល្បង​វា​ប៉ុន្មាន​ថ្ងៃ​សិន​ដើម្បី​ដឹង​ថា​វា​ពិតជា​ស័ក្តិសម​សម្រាប់​អ្នក​ឬទេ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ