ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយតប់ និង​គប់​ទឹក​ដាក់​គ្នា នៅ​ក្នុង​សភា​កោះ​តៃវ៉ាន់

3 ឆ្នាំ មុន

នៅ​ថ្ងៃ​សុក្រ​ទី​១៧ កក្កដា​នេះ សមាជិក​សភា​តៃវ៉ាន់ បាន​ដាល់ និង​គប់​ប៉េងប៉ោង​ទឹក​ដាក់​គ្នា នៅ​ក្នុង​សភា ដែល​នេះ​ជា​ជម្លោះ​វាយតប់​គ្នា​ក្នុង​សភា​លើក​ទី​៣ ក្នុង​រយៈពេល​២​ស​ប្តា​ហ៍ ដោយសារ​តែ​ការ​តែងតាំង ប្រធាន​អ្នក​អង្កេត​ការណ៍​ជាន់ខ្ពស់​លើ​រដ្ឋាភិបាល​មួយ…

នៅ​ថ្ងៃ​សុក្រ​ទី​១៧ កក្កដា​នេះ សមាជិក​សភា​តៃវ៉ាន់ បាន​ដាល់ និង​គប់​ប៉េងប៉ោង​ទឹក​ដាក់​គ្នា នៅ​ក្នុង​សភា ដែល​នេះ​ជា​ជម្លោះ​វាយតប់​គ្នា​ក្នុង​សភា​លើក​ទី​៣ ក្នុង​រយៈពេល​២​ស​ប្តា​ហ៍ ដោយសារ​តែ​ការ​តែងតាំង ប្រធាន​អ្នក​អង្កេត​ការណ៍​ជាន់ខ្ពស់​លើ​រដ្ឋាភិបាល​មួយ នេះ​បើ​យោង​តាម AFP ។

សមាជិក​សភា​មក​ពី​គណបក្ស​ដែល​កំពុង​កាន់​អំណាច ហៅ​កាត់ (DPP) ត្រូវ​កាមេរ៉ា​ថត​បាន កំពុង​វាយ​ទៅ​លើ​សមាជិក​គណបក្សប្រឆាំង Kuomintang (KMT) មួយ​រូប អំឡុង​ពេល​បោះ​ឆ្នោត ជ្រើសរើស​បេក្ខជន លោកស្រី Chen Chu អាយុ ៧០ ឆ្នាំ​ធ្វើ​ជា​មេក្រុម​ត្រួតពិនិត្យ Control Yuan ដែល​ជា​ក្រុម​ឃ្លាំមើល​របស់​រដ្ឋាភិបាល ។

ក្រោយមក​សមាជិក​សភា​គណបក្សប្រឆាំង (KMT) បាន​គប់​ប៉េងប៉ោង​ទឹក ដោយ​បង្ខំ​ឲ្យ​ក្រុម​សមាជិក​សភា​របស់​គណបក្ស DPP ពាក់អាវ​ភ្លៀង​ប្លា​ស្ទិ​ក និង​កាន់​ក្រដាសកាតុង ដើម្បី​ការពារ​ខ្លួន ។

ការ​វាយតប់​គ្នា បាន​កើតឡើង​ដោយសារ​គោលនយោបាយ​កំណែទម្រង់ និង​ការ​កាត់​បន្ថយ​ប្រាក់​សោធន នៅ​ពេល​ដែល​ប្រធានាធិបតី​លោកស្រី Tsai Ing-wen បាន​ឡើង​កាន់​អំណាច​រយៈពេល ៤​ឆ្នាំ កន្លង​មកនេះ ។

ទោះបីជា​មានការ​វាយតប់​គ្នា​ក៏​ដោយ ក៏​ការ​បោះ​ឆ្នោត​នៅ​តែ​បន្ត ហើយ​ការ​តែងតាំង​លោកស្រី Chen ត្រូវ​បាន​អនុម័ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ