ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ដែល​អ្នក​ត្រូវ​ដឹង​ដើម្បី​ជោគជ័យ​ក្នុង​អាជីវកម្ម និង​ក្នុង​ជីវិត

3 ឆ្នាំ មុន

ជាក់ស្តែង​លើ​លោក​នេះ​មិន​មាន​រូបមន្ត​ដែល​ធានា​ថា​អាច​ជួយ​ឲ្យ​មនុស្ស​ជោគជ័យ​បាន​ទាំងស្រុង​ទេ​។ ប៉ុន្តែ ក្នុង​សម័យកាល​អ៊ី​ន​ធើ​ណែ​ត​ដែល​ពោរពេញ​ទៅ​ដោយ​ព័ត៌មាន​នេះ វា​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​គន្លឹះ​ងាយ​ៗ​ដែល​អាច​ជួយ​ឲ្យ​មនុស្ស​ឈានមុខ​អ្នក​ដទៃ​ទាំង​ក្នុង​អាជីវកម្ម និង​ក្នុង​ជីវិត​បាន​។ ជា​ទូទៅ អ្នក​ត្រូវ​ដឹង​នូវ​ចំណុច​ខាងក្រោម​នេះ​ប្រសិនបើ​អ្នក​ចង់​ជោគជ័យ​។ ១. មនុស្ស​ដែល​ជោគជ័យ​មិន​ជោគជ័យ​ដោយ​ចៃដន្យ​ទេមនុស្ស​តែងតែមាន​ទម្លាប់​គោរព​ស្រលាញ់ ព្រមទាំង​ច្រណែន​អ្នក​ដទៃ​ដែល​ជោគជ័យ​ជាង​ខ្លួន​ដោយ​មើល​រំលង​ការ​ឈឺចាប់…

ជាក់ស្តែង​លើ​លោក​នេះ​មិន​មាន​រូបមន្ត​ដែល​ធានា​ថា​អាច​ជួយ​ឲ្យ​មនុស្ស​ជោគជ័យ​បាន​ទាំងស្រុង​ទេ​។ ប៉ុន្តែ ក្នុង​សម័យកាល​អ៊ី​ន​ធើ​ណែ​ត​ដែល​ពោរពេញ​ទៅ​ដោយ​ព័ត៌មាន​នេះ វា​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​គន្លឹះ​ងាយ​ៗ​ដែល​អាច​ជួយ​ឲ្យ​មនុស្ស​ឈានមុខ​អ្នក​ដទៃ​ទាំង​ក្នុង​អាជីវកម្ម និង​ក្នុង​ជីវិត​បាន​។ ជា​ទូទៅ អ្នក​ត្រូវ​ដឹង​នូវ​ចំណុច​ខាងក្រោម​នេះ​ប្រសិនបើ​អ្នក​ចង់​ជោគជ័យ​។

១. មនុស្ស​ដែល​ជោគជ័យ​មិន​ជោគជ័យ​ដោយ​ចៃដន្យ​ទេ
មនុស្ស​តែងតែមាន​ទម្លាប់​គោរព​ស្រលាញ់ ព្រមទាំង​ច្រណែន​អ្នក​ដទៃ​ដែល​ជោគជ័យ​ជាង​ខ្លួន​ដោយ​មើល​រំលង​ការ​ឈឺចាប់ និង​ការ​ខិតខំ​ប្រឹងប្រែង​ដែល​ពួក​គេ​ត្រូវ​ឆ្លងកាត់​ដើម្បី​ជោគជ័យ​បាន​។ មនុស្ស​មិន​ត្រូវ​រំពឹង​ថា​នឹង​មានជីវិត​រស់នៅ​ស្រួល​ទេ តែ​ពួក​គេ​គួរតែ​រំពឹង​ចង់បាន​កម្លាំងកាយ និង​ចិត្ត​ដែល​ជួយ​ឲ្យ​ពួក​គេ​ពុះពារ​ក្នុង​ជីវិត​វិញ​។

២. មនុស្ស​ភាគច្រើន​វាយតម្លៃ​លើ​សមត្ថភាព​របស់​ខ្លួន​ខុស
ជា​ទូទៅ មនុស្ស​រំពឹង​ទុក​ខ្ពស់​ពេក​នូវ​អ្វី​ដែល​ខ្លួន​អាច​សម្រេច​ក្នុង​រយៈពេល​មួយ​ឆ្នាំ និង​រំពឹង​ទុក​ទាប​ពេក​នូវ​អ្វី​ដែល​ខ្លួន​អាច​សម្រេច​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​។ ជា​ទូទៅ ផ្លូវ​ដើរទៅ​រក​ភាព​ជោគជ័យ​ពោរពេញ​ទៅ​ដោយ​ឧបសគ្គ ហើយ​ពេល​ខ្លះ​មនុស្ស​ត្រូវ​ដើ​រវៀងផ្លូវ​ជា​ច្រើន​ដង​ទើប​អាច​ទៅ​ដល់​គោលដៅ​ដែល​បាន​កំណត់​បាន​។

៣. ការ​ដឹកនាំ​ជា​បញ្ហា​តែ​តែងតែ​ជា​ដំណោះស្រាយ​ដែរ
ការ​ធ្វើ​ជា​អ្នកដឹកនាំ​ក្នុង​ពិភពលោក​ដែល​ពោរពេញ​ទៅ​ដោយ​ការ​ផ្លាស់​ប្តូរ​យ៉ាង​លឿន​នេះ​មិន​មាន​ភាព​ងាយស្រួល​ទេ​។ ប៉ុន្តែ​ការ​គ្រប់គ្រង​អាជីវកម្ម​ភាគច្រើន​ពឹងផ្អែក​ខ្លាំង​ណាស់​លើ​ការ​ដឹកនាំ ហើយ​ជា​ទូទៅ រាល់​បញ្ហា​ដែល​អ្នក​ជួប​ប្រទះ​អាច​ត្រូវ​បាន​ដោះស្រាយ​ចេញ​ប្រសិនបើ​មានការ​ដឹកនាំ​ល្អ​ចេញពី​អ្នក ឬ​ដៃគូ​អាជីវកម្ម​របស់​អ្នក​។

៤. ផ្នត់គំនិត និង​មនុស្ស​ជះ​ឥទ្ធិពល​ខ្លាំង​ណាស់​លើ​ភាព​ជោគជ័យ
មនុស្ស​ម្នាក់​ៗ​ជា​លទ្ធផល​នៃ​ផ្នត់គំនិត និង សកម្មភាព​របស់​ពួក​គេ​។ គំនិត​ដែល​មនុស្ស​មាន និង​មនុស្ស​ដែល​ពួក​គេ​រាប់អាន​ជះ​ឥទ្ធិពល​ខ្លាំង​ណាស់​ទៅ​លើ​ឱកាស​ជោគជ័យ ប៉ុន្តែ​អ្នក​អាច​គ្រប់គ្រង​កត្តា​ទាំង​ពីរ​នេះ​បាន​។

ព្រោះតែ​សកម្មភាព​របស់​មនុស្ស​ទទួល​រង​ឥទ្ធិពល​ពី​គំនិត​របស់​ពួក​គេ ការ​ទទួល​ព៏​ត៌​មាន​អវិជ្ជមាន ការ​និយាយដើម​គ្នា និង​កត្តា​ផ្សេង​ៗ​ទៀត​អាច​ប៉ះពាល់​ដល់​អ្នក​ដែរ​។ ជាមួយ​គ្នា​នេះ​ដែរ ការ​នៅ​ជិត​មនុស្ស​ដែល​តែងតែ​គិត​ថា​អ្នក​នឹង​បរាជ័យ​មិន​អាច​ជួយ​ឲ្យ​អ្នក​ជោគជ័យ​បាន​ទេ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ