ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារទំនើប ហ៊្វែរផ្លាស សូភើរម៉ាឃីត សាខាទី ៤ ភ្នំពេញថ្មី ចាប់បើកហើយ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជន នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២០នេះ ផ្សារទំនើប ហ៊្វែរផ្លាស…

រាជធានីភ្នំពេញ ៖ ដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជន នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២០នេះ ផ្សារទំនើប ហ៊្វែរផ្លាស សូភើរម៉ាឃីត បានបើកសម្ពោធសាខាថ្មីរបស់ខ្លួនមួយទៀត គឺសាខាទី ៤ ដែលស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

This image has an empty alt attribute; its file name is IMG_4576.JPG

ផ្សារទំនើប ហ៊្វែរផ្លាស សាខាថ្មីនេះមានលក់ទំនិញរាយទូទៅជិត 10,000 មុខ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ 303 ផ្លូវ 1019 ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ដើម្បីជាកាដូជូនទៅអតិថិជនផ្សារទំនើប ហ្វ៊ែរផ្លាស សាខាភ្នំពេញថ្មី មានលក់បញ្ចុះតម្លៃ ១០ % ចាប់ពីថ្ងៃទី ១៧ ខែកក្កដា ២០២០ រហូតដល់ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២០ លើគ្រប់ទំនិញទាំងអស់ លើកលែងតែទំនិញដែលបញ្ចុះតម្លៃរួច ។

This image has an empty alt attribute; its file name is IMG_4587.JPG

ផ្សារទំនើប ហ៊្វែរផ្លាស ចាប់បម្រើអតិថិជនចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៩ យប់ លើសពីនេះទៅទៀតផ្សារទំនើបយើងខ្ញុំបាននាំចូលទំនិញយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលក្នុងនោះមាន ៖ ទំនិញមកដល់ថ្មីស្រស់ៗ ដូចជាត្រី សាច់បន្លែ ផ្លែឈើ គ្រឿងទេស និងទំនិញពេញនិយមនៅលើទីផ្សារ និងនាំចូលទំនិញផ្ទាល់មកពីប្រទេសផ្សេងៗ ។

This image has an empty alt attribute; its file name is IMG_4622.JPG

ផ្សារទំនើប ហ៊្វែរផ្លាស មានចំណតរថយន្ត និងម៉ូតូធំទូលាយដែលមានបរិយាកាសល្អប្រកបដោយផាសុកភាព និងមិនគិតថ្លៃចំណតទៀតផង ។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីការបើកសម្ពោធសាខាទី ៤ នេះផ្សារទំនើប ហ៊្វែរផ្លាស នឹងមានការពង្រីកអាជីវកម្មបើកសាខាថ្មីៗបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ។

This image has an empty alt attribute; its file name is IMG_4642.JPG

ផ្សារទំនើប ហ៊្វែរផ្លាស នឹងនៅតែបន្តបេសកកម្មរបស់ខ្លួនដើម្បីបន្ថែមសេចក្តីត្រូវការ និងបង្កភាពងាយស្រួលដល់អតិថិជនដែលនៅតំបន់ផ្សេងៗទៀត ។ កាន់តែពិសេសអតិថិ ជនអាចបញ្ជាទិញទំនិញរបស់ខ្លួនតាមរយ:ប្រព័ន្ធអនឡាញមានដូចជា Nham24 និង E-Get S ដែលយើងបានជ្រើសរើសប្រភេទទំនិញសុទ្ធតែគុណភាពល្អ ស្តង់ដារខ្ពស់ និងមានសេវាកម្មដឹកជញ្ជូនដល់គេហដ្ឋានរបស់អស់លោកអ្នក ។

This image has an empty alt attribute; its file name is IMG_4667.JPG

លោកអ្នកអាចអញ្ជើញមកកាន់ទីតាំងរបស់ផ្សារយើងខ្ញុំផ្ទាល់ដែលមានទីតាំងចំនួនបួន គឺទីតាំងទី ១ ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ២ ខណ្ទមានជ័យ រាជធានីភ្នំពេញ តាមរយៈទូរស័ព្ទលេខ ០៨៥ ៥៥៥ ៧៤១ និង ០៨៥ ៥៥៥ ៧៤២ ។

ទីតាំងទី ២ ផ្ទះលេខ ៣២ ផ្លូវលេខ ៣៣ កែងនិងផ្លូវ ៧០៥ ភូមិទី ១ ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ឬទំនាក់ទំនងតាមលេខទូរស័ព្ទ 095 555 120 ។

This image has an empty alt attribute; its file name is IMG_4655.JPG

ទីតាំងទី ៣ ផ្ទះលេខ ១៥ ផ្លូវលេខ ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ ឬ ទំនាក់ទំនងតាមលេខទូរសព្ទ័ 085 555 370 ។

ទីតាំងទី ៤ ផ្ទះលេខ 303 ផ្លូវ 1019 ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ដើម្បីកុំអោយឱកាសដ៏ល្អនេះកន្លងផុតទៅ សូមអញ្ជើញអតិថិជនទាំងអស់មកជាវទំនិញពីផ្សារទំនើប ហ៊្វែរផ្លាស កុំបីខាន៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ