ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនព្រមាន​បញ្ឈប់​ជា​បន្ទាន់ រាល់​សកម្មភាព​ក្រុម​អ្នកជំនាញ​ក្បាច់​គុន​ក្លែងក្លាយ (វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ សមាគម​ក្បាច់គុន​វូ​ស៊ូ​របស់​ប្រទេស​ចិន (CWA) បាន​ប្រកាស​ពី​វិធានការ ដើម្បី​បញ្ឈប់​សកម្មភាព​ក្រុម​អ្នក​ក្បាច់គុន​កុង​ហ្វូ​ក្លែងក្លាយ ដែល​កំពុង​នាំ​មក​នូវ​ផល​ប៉ះពាល់​ដ៏​អាក្រក់​បំផុត ដល់​កិត្តិនាម​សិល្បៈ​ក្បាច់គុន​បុរាណ​ដ៏​ចំណាស់​របស់​ចិន​។ សមាគម​មួយ​នេះ បាន​ចេញផ្សាយ​សេចក្តីណែនាំ​នៅ​ក្នុង​សំណើ​មួយ…

ប្រទេស​ចិន ៖ សមាគម​ក្បាច់គុន​វូ​ស៊ូ​របស់​ប្រទេស​ចិន (CWA) បាន​ប្រកាស​ពី​វិធានការ ដើម្បី​បញ្ឈប់​សកម្មភាព​ក្រុម​អ្នក​ក្បាច់គុន​កុង​ហ្វូ​ក្លែងក្លាយ ដែល​កំពុង​នាំ​មក​នូវ​ផល​ប៉ះពាល់​ដ៏​អាក្រក់​បំផុត ដល់​កិត្តិនាម​សិល្បៈ​ក្បាច់គុន​បុរាណ​ដ៏​ចំណាស់​របស់​ចិន​។

សមាគម​មួយ​នេះ បាន​ចេញផ្សាយ​សេចក្តីណែនាំ​នៅ​ក្នុង​សំណើ​មួយ លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​កាលពី​ស​ប្តា​ហ៍​មុន ដោយ​បាន​លើក​ឡើង​ថា សមាគម​នឹង​ផ្តល់​ការ​ណែនាំ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​អ្នកជំនាញ​ក្បាច់់គុន​ទាំងអស់​ប្រកាន់ខ្ជាប់ ក៏​ដូច​ជា​ជួយ​លើកកម្ពស់​វិន័យ សម្រាប់​សិល្បៈ​ក្បាច់គុន​បុរាណ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន​។ បន្ទាប់​ពី​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ សមាគម​បាន​មើលឃើញ​ក្រុម​ក្បាច់គុន​ក្លែងក្លាយ ដែល​បាន​ប្រើប្រាស់​ក្បាច់គុន​បុរាណ​ចិន ដើម្បី​ផលប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ដែល​វា​បាន​នាំ​មក​នូវ​ភាព​ចម្រូងចម្រាស​ជា​ច្រើន​កន្លង​មក​។

កាលពី​ថ្មី​ៗ​នេះ ខ្សែ​វី​ដេ​អូ​មួយ​ចំនួន បាន​បង្ហាញ​ពី​សកម្មភាព​ជា​ច្រើន​របស់​ក្រុម​អ្នក​ក្បាច់គុន​ក្លែងក្លាយ ដែល​តាំងខ្លួន​ជា​អ្នកជំនាញ​ពិតប្រាកដ បាន​ធ្វើការ​សាកល្បង​ក្បាច់គុន ហើយ​ទទួល​រង​ការ​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ ពី​សំណាក់​អ្នក​ហាត់គុន​ចម្រុះ​បែប​សម័យ​ទំនើប​។ សកម្មភាព​ទាំងនេះ​ហើយ ដែល​បាន​ធ្វើ​ឱ្យ​បាត់បង់​នូវ​កិត្តិនាម​សិ​ល្បះ​ក្បាច់គុន​បុរាណ​ដ៏​ផូរផង់ និង​ល្បី​រន្ទឺ​របស់​ចិន​៕ (​ដកស្រង់​ចេញពី SCMP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ