ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WB ផ្តល់​ឥណទាន ១០០​លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​គម្រោង​កែ​លម្អ​បណ្តាញ​ផ្លូវ​គមនាគមន៍

3 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុង​វ៉ា​ស៊ី​ន​តោន ៖ ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​នៃ​ធនាគា​ពិភពលោក នៅ​ថ្ងៃនេះ បាន​អនុម័ត​ផ្តល់​ឥណទាន ១០០​លាន​ដុល្លារ​អា​មេ​រិ​ក ពី​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ (IDA) សម្រាប់​ជួយ​គាំទ្រ​គម្រោង​កែ​លម្អ​បណ្តាញ​ផ្លូវ​គមនាគមន៍​នៅ​ប្រទេស​កម្ពុជា (Cambodia…

ក្រុង​វ៉ា​ស៊ី​ន​តោន ៖ ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​នៃ​ធនាគា​ពិភពលោក នៅ​ថ្ងៃនេះ បាន​អនុម័ត​ផ្តល់​ឥណទាន ១០០​លាន​ដុល្លារ​អា​មេ​រិ​ក ពី​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ (IDA) សម្រាប់​ជួយ​គាំទ្រ​គម្រោង​កែ​លម្អ​បណ្តាញ​ផ្លូវ​គមនាគមន៍​នៅ​ប្រទេស​កម្ពុជា (Cambodia Road Connectivity Improvement Project)​។

គម្រោង​នេះ នឹង​ពង្រីក​លទ្ធភាព​សម្រាប់​សហគមន៍​ជនបទ​ឱ្យ​ទទួល​បាន​សេវា​ចាំបាច់​នានា ដូច​ជា​មណ្ឌល​សុខភាព មន្ទីរពេទ្យ​បង្អែក សាលារៀន និង​ទីផ្សារ តាម​រយៈ​ការ​កែ​លម្អ​ផ្លូវ​ជនបទ​ឱ្យ​កាន់តែ​មាន​ភាព​ធន់​ទៅ​នឹង​កត្តា​ប្រែប្រួល​របស់​អាកាសធាតុ​។

យោង​តាម​សេចក្តី​ប្រកាស ថ្ងៃ​ទី ១៧ ខែកក្កដា ឆ្នាំ​២០២០​នេះ លោកស្រី អ៊ី​ន​ហ្គូ​ណា ដូ​ប្រា​ចា ប្រធាន​គ្រប់គ្រង​នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា តំបន់​គោលដៅ​របស់​គម្រោង​នេះ មាន​ផ្លូវ​នៅ​ក្នុង​ខេត្តកំពង់ចាម ត្បូងឃ្មុំ និង​ក្រចេះ ដែល​គ្របដណ្តប់​លើ​ប្រជាជន​ជាង​២​លាន​នាក់ ក្នុង​នោះ​៨០​ភាគរយ រស់នៅ​តាម​ទី​ជនបទ​ដាច់​ស្រយាល​។

លោកស្រី មាន​ប្រសាសន៍​ថា «​ការ​កែ​លម្អ​នឹង​ត្រូវធ្វើ​ទៅ​លើ​ផ្នែក​ជា​ច្រើន​នៃ​តាម​ផ្លូវជាតិ និង​ផ្លូវ​ខេត្ត ដែល​ជា​លទ្ធផល​ជួយ​កាត់​បន្ថយថ្លៃ​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន និង​ហានិភ័យ​គ្រោះថ្នាក់​ដោយសារ​តែ​ផ្លូវ​ខូច និង​ជួយ​សម្រួល​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ក្នុង​វិស័យ​កសិកម្ម និង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ផង​ដែរ​។ ការ​កង្វះ​លទ្ធភាព​សម្រាប់​ទទួល​បាន​សេវា​មន្ទីរពេទ្យ សាលារៀន និង​សម្រាប់​ដឹក​ទំនិញ​ទៅ​កាន់​ទីផ្សារ ជា​ពិសេស​ក្នុង​រដូវវស្សា នៅ​តែ​ចោទ​ជា​បញ្ហា​ប្រឈម​ធំ​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​នៅ​តាម​តំបន់​ជនបទ​»​។

គម្រោង​ថ្មី​នេះ​គឺជា​ការ​បន្ត​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​ជួយ​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​របស់​កម្ពុជា​។ វា​នឹង​ត​ភ្ជាប់​កាន់តែ​ប្រសើរ​ជាង​មុន​ដោយ​បាន​ភ្ជាប់​ប្រជាជន​ទៅ​នឹង​ការ​ទទួល​បាន​សេវា កាត់​បន្ថយ​ការ​ដាច់​ផ្លូវ និង​បង្កើត​ការងារ​សម្រាប់​សហគមន៍​មូលដ្ឋាន​ក្នុង​ពេល​សាងសង់​ផ្លូវ ដែល​រួមចំណែក​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ងើបឡើង​វិញទៀត​ផង​។

លោកស្រី​បាន​កត់​សម្គាល់ថា ការ​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន​នៅ​ប្រទេស​កម្ពុជា​នៅ​តែ​មាន​កម្រិត​ខ្ពស់​នៅឡើយ ទោះបីជា​មាន​ភាព​ប្រសើរ​ច្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក្តី​។ ផ្លូវ​ជនបទ​មាន​ជាង​៧៥​ភាគរយ នៃ​បណ្តាញ​ផ្លូវ​សរុប​ទូ​ទាំង​ប្រទេស ប៉ុន្តែ​មាន​តែ​៥​ភាគរយ​ប៉ុណ្ណោះ​ដែល​ជា​ផ្លូវ​ក្រាល​កៅស៊ូ ខណៈ​ការ​ប្រែប្រួល​អាកាសធាតុ បាន​ធ្វើ​ឱ្យ​មាន​ភ្លៀង និង​ទឹកជំនន់​ធំ​ៗ បង្ក​ហានិភ័យ​ខូចខាត​កាន់តែ​ខ្លាំង​ដល់​ប្រព័ន្ធ​ផ្លូវ​នៅ​ជនបទ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារពិភពលោក បានឱ្យ​ដឹង​ថា គម្រោង​នេះ ក៏​នឹង​ជួយ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន និង​ក្រសួង​អភិវឌ្ឍន៍ជនបទ រៀបចំ​យុទ្ធសាស្ត្រ​ហិរញ្ញប្បទាន​ផ្លូវ​ធន់​នឹង​អាកាសធាតុ និង​ជួយ​ដល់​ក្រសួង​ទាំង​ពីរ​មាន​លទ្ធផល​ការងារ​សម្រាប់​ការ​ថែទាំ​ផ្លូវ និង​ធ្វើ​ឱ្យ​ហេ​ដ្ឋា​រចនា​សម្ព័​ន​កាន់តែ​មាន​ចីរភាព​ល្អ​ប្រសើរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ