ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​វ័យក្មេង​កំពុង​ឡើង​ជើង ​ម្នាក់​ត្រូវ​អវត្តមាន​ដល់​ដាច់​ឆ្នាំ​នេះ​

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ក្រុម​កាំភ្លើង​ធំ Arsenal បាន​បញ្ជាក់​ថា ខ្សែប្រយុទ្ធ​វ័យក្មេង​កំពុង​ឡើង​ជើង Gabriel Martinelli នឹង​ត្រូវ​អន​វត្តមាន​ពី​ទីលាន​ប្រកួត​រហូត​ដល់​ដាច់​ឆ្នាំ​២០២០ ដោយសារ​បញ្ហា​របួស​…

ប្រទេស​អង់គ្លេស ៖ ក្រុម​កាំភ្លើង​ធំ Arsenal បាន​បញ្ជាក់​ថា ខ្សែប្រយុទ្ធ​វ័យក្មេង​កំពុង​ឡើង​ជើង Gabriel Martinelli នឹង​ត្រូវ​អន​វត្តមាន​ពី​ទីលាន​ប្រកួត​រហូត​ដល់​ដាច់​ឆ្នាំ​២០២០ ដោយសារ​បញ្ហា​របួស​ ។ ដែល​មាន​ន័យ​ថា គេ​នឹង​អវត្តមាន​សម្រាប់​ការ​ប្រកួត​ជុំ​ទី​១​ក្នុង​ក្រប​ខណ្ឌ Premier League រដូវ​កាល ២០២០/២០២១ ។

តាម​របាយការណ៍​ពី​ក្រុម​គ្រូពេទ្យ​បានឱ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​ខាងលើ​មាន​បញ្ហា​របួស​ឆ្អឹងខ្ចី​នៅ​ជង្គង់​ខាងឆ្វេង​របស់​គេ ដែល​បាន​កើតឡើង​អំឡុង​ការ​ហ្វឹកហាត់​មួយ​កាល​ថ្ងៃ​ទី​២១ ខែមិថុនា​កន្លង​ទៅ​។ ការ​វះកាត់​របស់​កីឡាករ​វ័យ ១៩​ឆ្នាំ​រូប​នេះ ទទួល​បាន​ជោគជ័យ​សម្រាប់​ដំណាក់កាល​ដំបូង​នៃ​ដំណើរការ​ពន្យា​បាល​។ ហើយ​រូបគេ​ត្រូវ​ចំណាយពេល​បន្ថែម​ទៀត ដើម្បី​ទទួល​ការ​ព្យាបាល​រហូត​ដល់​ជា​សះស្បើយ​១០០​ភាគរយ ។

សូម​រំលឹក​ថា​កីឡាករ Gabriel Martinelli បាន​ផ្លាស់​ពី​ក្លិប Ituano របស់​ប្រេ​ស៊ី​លម​ក​ចូលរួម​ជាមួយ Arsenal កាលពី​ខែកក្កដា ឆ្នាំ​២០១៩ ក្នុង​តម្លៃ ៨​លាន​ផោន​។ រូបគេ​រក​គ្រាប់​បាល់​បាន ១០​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ២៦​ប្រកួត​ដំបូង​គ្រប់​ប្រកួត​ទាំងអស់​សម្រាប់ Arsenal និង​ត្រូវ​បាន​រាប់​បញ្ចូល​ជា​កីឡាករ​វ័យក្មេង​ដ៏​ល្អ ក្នុង​ចំណោម​កីឡាករ​វ័យក្មេង​ល្អ​ៗ​ដទៃ​ទៀត​នា​ពេល​បច្ចុប្បន្ន​៕ (ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ