ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ប្រកាស​ឲ្យ​ម្ចាស់​ផ្ញើ​រូបថត​មួយ​សន្លឹក​ជាមួយ​ភរិយា​ប្រាប់​វេលា​ថតរូប

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ឲ្យ​ម្ចាស់​ហ្វេ​ស​ប៊ុ​កមួយ​ប្រាប់​ពី​កាល​បរិ​ច្ឆេ​ទ​រូបថត​មួយ​សន្លឹក​ដែល​ផ្ញើ​ជូន ​។ យោង​តាម​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១៧ ​ខែកក្កដា ​ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ឲ្យ​ម្ចាស់​ហ្វេ​ស​ប៊ុ​កមួយ​ប្រាប់​ពី​កាល​បរិ​ច្ឆេ​ទ​រូបថត​មួយ​សន្លឹក​ដែល​ផ្ញើ​ជូន ​។

យោង​តាម​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១៧ ​ខែកក្កដា ​ឆ្នាំ​២០២០ ​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​សរសេ​រយ៉ាង​ដូច្នេះ​ថា​៖«​យប់មិញ ​បន្ទាប់​ពី​ខ្ញុំ​បង្ហោះ​ការវាយកូនគោល ខ្ញុំ​ទទួល​បាន​រូបថត​ខ្ញុំ ​និងភរិយា​មួយ​សន្លឹក​តាម​រយៈ Facebook ឈ្មោះ​Rado SamAun​ដែល​ចូល​មកComment »​។

សម្តេច​បាន​បញ្ជាក់​ថា«​នេះ​ជា​រូបថត​ដែល​ខ្ញុំ​មិន​ដែល​បានឃើញ​ ហើយ​មិន​ដែល​បានដឹង​ថា​ ថត​នៅ​ឆ្នាំណា ​និង​នៅ​កន្លែង​ណា» ​។

ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​បាន​លើក​ឡើង​ថា ​ប្រ​សិន​លោក ​Rado SamAun អាច
ជួយ​ប្រាប់​ខ្ញុំ​បាន​ខ្ញុំ​សូម​អរគុណ​ទុកជា​មុន ព្រោះ​រូបថត​មួយ​សន្លឹក​នេះ​ មើលទៅ​ដូច
ជា​ខ្ញុំ​កំពុង​បណ្តើរ​ប្រពន្ធ​ដើរ​លេង ​ដែលពាក់​សុទ្ធតែ​វ៉ែនតា​ខ្មៅ ​និង​ក្នុង​វ័យ​មិន​ទាន់​ក្លាយជា​ជីតា​របស់​ចៅ​នៅឡើយ គ្រាន់តែ​មិនដឹង​ថា ​ថត​នៅ​ពេល​ណា ​និង
ថត​នៅ​កន្លែង​ណា? ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ