ប្រជាប្រិយភាព​របស់​លោក​ត្រាំ ​ធ្លាក់​ចុះ​​ទាប ​ក្នុង​រដ្ឋ​គន្លឹះ​៦


សហរដ្ឋអាមេរិក ៖ យោង​តាម​ការ​ស្ទាបស្ទង់​មតិ​របស់​ CNBC- CHANGE RESEARCH ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា តាម​វេ​ប​សាយ​ព័ត៌មាន​អា​មេ​រិ​ក THE HILL​ថា អត្រា​អ្នក​សម្ដែង​ការ​គាំទ្រ​ចំពោះ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ ត្រាំ ​មានការ​ចុះ​ថយ​ខ្លាំង​បំផុត មក​នៅ​ត្រឹម​៤៥% ​ក្នុង​ចំណោម​អ្នកបោះឆ្នោត​ក្នុង​រដ្ឋ​គន្លឹះ​៦​។

ការ​ស្ទាបស្ទង់​មតិ​នោះ ធ្វើ​ពី​ថ្ងៃ​ទី​១០​មក​ទី​១២​កក្កដា ចំពោះ​អ្នកបោះឆ្នោត​មាន​សក្ដានុពល​កម្រិត​ជាតិ​១.២៥៨​នាក់ និង​អ្នកបោះឆ្នោត​៤.៣២២​នាក់ ក្នុង​រដ្ឋ​អា​រី​ហ្សូ​ណា ផ្ល​រី​ដា មី​ជី​ហ្គេ​ន ការ៉ូ​ន​លី​ន​ខាងជើង ផេ​ន​សី​ុ​ល​វេ​នៀ​និង​វី​ស្កុន​សី​ុ​ន​បង្ហាញ​ថា អ្នក​សាកសួរ​៤៥%​បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​សកម្មភាព​របស់​លោក​ត្រាំ ទល់​នឹង​៥៥%​ដែល​មិន​គាំទ្រ​។

តាម​ប្រភព​ដដែល​នោះ​ថា ៥៩%​នៃ​អ្នក​ដែល​បាន​សាកសួរ​និយាយ​ថា ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ក្រោម​ការ​ត្រួតត្រា​របស់​លោក​ត្រាំ នឹង​មាន​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស ដែល​មានការ​កើនឡើង​៤% បើ​ប្រៀបធៀប​ទៅ​នឹង​កាលពី​២​ស​ប្ដា​ហ៍​មុន​នេះ​។

លើស​ពី​នេះ​ទៀត​អ្នកបោះឆ្នោត​ក្នុង​រដ្ឋ​ទាំងនោះ​ដែល​គេ​សាកសួរ មាន​៥៩%​និយាយ​ថា អតីត​អនុ​ប្រធានាធិបតី​លោក​JOE BIDEN​និង​ពួក​អ្នក​ប្រជាធិបតេយ្យ បាន​បំពេញការងារ​ល្អ​ប្រឈម​មុខ​នឹង​វីរុស ទល់​នឹង​៤៦%​សម្រាប់​លោក​ត្រាំ​និង​ពួក​អ្នក​សាធារណរដ្ឋ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ