ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ធំ​៤​លើ​ពិភពលោក​រង​ការ​ប៉ះ​ពាល់​​ខ្លាំង​ដោយ​ការ​ឆ្លង​​វីរុស​កូវីដ១៩

3 ឆ្នាំ មុន

ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ៖ សហរដ្ឋអាមេរិក ឥណ្ឌា ប្រេ​ស៊ី​ល​និង​អាហ្វ្រិក​ខាងត្បូង​នា​ពេល​ប​ច្ចប្ប​ន្ន កំពុង​ជួប​ប្រទះ ការ​កើនឡើង​ខ្ព្​ស់​បំផុត​នៃ​ចំនួន អ្នក​ឆ្លង​វីរុស​COVID-19​ចាប់​តាំង​ពី​ដើមខែ​កក្កដា​នេះ​មក​។ មហា​យក្ស​សេដ្ឋកិច្ច​ទាំង​៤​នោះ នៅ​មិន​ទាន់​ឈាន​ដល់​កម្រិត​ឆ្លង​កំពូល…

ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ៖ សហរដ្ឋអាមេរិក ឥណ្ឌា ប្រេ​ស៊ី​ល​និង​អាហ្វ្រិក​ខាងត្បូង​នា​ពេល​ប​ច្ចប្ប​ន្ន កំពុង​ជួប​ប្រទះ ការ​កើនឡើង​ខ្ព្​ស់​បំផុត​នៃ​ចំនួន អ្នក​ឆ្លង​វីរុស​COVID-19​ចាប់​តាំង​ពី​ដើមខែ​កក្កដា​នេះ​មក​។ មហា​យក្ស​សេដ្ឋកិច្ច​ទាំង​៤​នោះ នៅ​មិន​ទាន់​ឈាន​ដល់​កម្រិត​ឆ្លង​កំពូល ដែល​ការ​ឆ្លង​ត្រូវ​ចាប់​ចុះ​ថយ​វិញ​នៅឡើយ​។

សហរដ្ឋអាមេរិក​មាន​ប្រជាជន​៣២៨​លាន​នាក់ ចំនួន​អ្នក​ឆ្លង​វីរុស​មាន​ច្រើន​ជាងគេ​បំផុត ដល់​លើស​ពី​៥០.០០០​នាក់​ក្នុង​មួយ​ថ្ងៃ ចាប់តាំងពី​ដើមខែ​កក្កដា​មក រួច​គ្រាន់តែ​ថ្ងៃ​ទី​១៦​កក្កដា​មួយ មាន​អ្នក​ឆ្លង​ថ្មី​ដល់​ទៅ​ជាង​៧៧.០០០​នាក់ នាំ​ឲ្យ​ចំនួន​អ្ន​ឆ្លង​សរុប​ឡើង​ដល់​៣.៥៦០.៣៦៤​នាក់ ហើយ​ចំនួន​អ្នក​ស្លាប់​ក្នុង​ប្រទេស​នេះ មាន​ដល់​ជាង​១៤០.០០០​នាក់​រួច​ហើយ​។

បែប​នោះ​នាំ​ឲ្យ​អត្រា​អ្នក​ស្លាប់មាន​៤១២​នាក់ ក្នុង​ចំណោម​ប្រជាជន​១​លាន​នាក់​។ សរុប​ចំនួន​អ្នក​ឆ្លង​វីរុស​នៅ​អា​មេ​រិ​ក​មាន​ដល់​ជិ​​ត​៣,៦​លាន​នាក់ ហើយ​រដ្ឋ​៤០​ក្នុង​ចំណោម​រដ្ឋ​ទាំង​៥០ ចំនួន​អ្នក​ឆ្លង​មាន​កាន់តែ​ខ្ពស់​។ រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​ជា​រដ្ឋ​ដំបូង​គេ​ដែល​ចាត់វិធានការ​បង្ខាំង​មនុស្ស​កាលពី​ខែមីនា បាន​សម្រេច​រួច​ហើយ​កាលពី​ថ្ងៃ​ទី​១៤​កក្កដា បិទ​ជា​ថ្មី​បណ្ដា​បារ ភោជនីយដ្ឋាន រោង​ភាពយន្ត​និង​សួនសត្វ​។

នៅ​សហរដ្ឋអាមេរិក ក្នុង​ចំណោម​អ្នក​ធ្វើតេស្ត មនុស្ស​ដល់​ជាង​៥%​រក​ឃើញ​ឆ្លង​ដែល​នោះ​ជាស​ង្វា​ក់ ដែល​លើស​ពី​ការ​កំណត់​របស់​អង្គការ​សុខភាព​ពិភពលោក​។ បើ​ការ​ឆ្លង​នៅ​តែ​ស្ថិត​ក្នុង​សង្វា​ក់​នេះ នោះ​មុន​ដំណាច់ឆ្នាំ​នេះ មនុស្ស​រហូត​ដល់​៤០​លាន​នាក់​អាច​ឆ្លង​។

ប្រទេស​ប្រេ​ស៊ី​ល​ជា​មហាអំណាច​សេដ្ឋកិច្ច​ធំ​ជាងគេ​នៅ​អា​មេ​រិ​កឡា​ទី​ន ដែល​មាន​ប្រជាជន​២០៩​លាន​នាក់ ចំនួន​អ្នក​ឆ្លង​វីរុស​បាន​កើន​ដល់​ជាង​២​លាន​នាក់ ហើយ​ចំនួន​អ្នក​ស្លាប់មាន ៧៦.៦៨៨​នាក់ ជាមួយ​អ្នក​ស្លាប់​ថ្មី​១.៣២២​នាក់ ២៤​ម៉ោង​ចុង​ក្រោយ​នេះ​។ អត្រា​អ្នក​ស្លាប់​នៅ​ប្រេ​សី​ុ​ល​ដោយសារ​វីរុស​មាន​ដល់​៣៥៤​នាក់ ក្នុង​ចំណោម​ប្រជាជន​១​លាន​នាក់ តែ​បណ្ដា​អ្នកឯកទេស​វាយតម្លៃ​ថា ចំនួន​ពិតប្រាកដ​នៃ​អ្នក​ឆ្លង អាច​មាន​រហូត​ដល់​១០​ដង​ខ្ពស់​ជាង​នេះ ហើយ​ចំនួន​អ្នក​ស្លាប់​វិញ មាន​ខ្ពស់​ជាង​តុល្យការ​ផ្លូវការ​ដល់​២​ដង​។ ក្នុង​ចំណោម​រដ្ឋ​ទាំង​២៧​របស់​ប្រេ​ស៊ី​ល រដ្ឋ​សាវ​ប៉ូ​ឡូ​និង​រដ្ឋ​រី​យ៉ូ​ដឺ​ហ្សា​ណឺ​រូ ចំនួន​អ្នក​ឆ្លង​មាន​ខ្ពស់​បំផុត​។

រដ្ឋ​រី​យ៉ូ​ដឺ​ហ្សា​ណឺ​រូ​អត្រា​អ្នក​ស្លាប់​ដោយសារ​វីរុស​មាន​ខ្ពស់​រហូត​ដល់ ៦៦៥​នាក់​ក្នុង​ចំណោម​ប្រជាជន​១​លាន​នាក់​។

ចំណែក​ប្រទេស​ឥណ្ឌា​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​៥ មាន​ប្រជាជន​១,៣​លាន​នាក់ បាន​ក្លាយជា​ប្រទេស​ទី​៣ រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយសារ​វីរុស ហើយ​មក​ដល់​ថ្ងៃ​ទិ ១៧​កក្កដា ចំនួន​អ្នក​ឆ្លង​បាន​កើន​ដល់​លើស​ពី​១​លាន​នាក់​ហើយ​។ ចំនួន​អ្នក​ស្លាប់​ក្នុង​ប្រទេស​នេះ បាន​ឡើង​ដល់​២៥.៦០២​នាក់​។ ចំនួន​អ្នក​ឆ្លង​វីរុស​កើន​ខ្ពស់​យ៉ាង​លឿន ដែល​ពេល​នេះ មាន​ដល់​១.០០៣.៨៣២​នាក់​។

ទោះបី​យ៉ាងណា​ចំនួន​អ្នក​ស្លាប់​នៅ​ឥណ្ឌា​មាន​ខ្សោយ​នៅឡើយ ត្រឹម​១៧​នាក់​ក្នុង​ចំណោម​ប្រជាជន​១​លាន​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​អង់គ្លេស មាន​ដល់​៦៦៣​នាក់​។ តែ​ការ​ឆ្លង​វីរុស​នៅ​ទីនោះ បាន​កើន​លឿន​បំផុត​។ រដ្ឋាភិបាល​របស់​នាយក​រដ្ឋមន្ត្រី​លោក​ណា​រេ​ន​ដ្រា​ម៉ូ​ឌី បាន​សម្រេច​កាលពី​ថ្ងៃ​ទី​១៤​កក្កដា បង្ខាំង​មនុស្ស​១២៥​លាន​នាក់​ក្នុង​រដ្ឋ​ប៊ី​ហា រហូត​ដល់​ថ្ងៃ​ទី​៣១​កក្កដា ក្រោយ​លុប​ចោលការ​បង្ខាំង​កាលពី​ខែមិថុនា​។ ប្រជាជន​១៣​លាន​នាក់​នៅ​បឹង​ហ្គា​ល័​រ​ក៏​ត្រូវ​បង្ខាំង​ជា​ថ្មី​ដែរ​។ រដ្ឋ​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​គឹ​រដ្ឋ មហា​រា​ស្ត្រា​ដែល​មាន​ក្រុង​បុ​ម​បៃ​និង​រដ្ឋ​តា​មិ​ឡ​ណា​ឌ្​ូ​។ រដ្ឋធានី​ញូ​វ​ដែ​ល្លី​តែឯង មាន​ជាង​១​ភាគ​២​នៃ​ចំនួន​អ្នក​ឆ្លង​។

ប្រទេស​អាហ្វ្រិក​ខាងត្បូង​ជា​ប្រទេស​ឧស្សាហកម្ម​ខ្លាំង​ជាងគេ​នៅ​អាហ្វ្រិក មាន​ប្រជាជន​៥៨​លាន​នាក់ ចំនួន​អ្នក​ឆ្លង​វីរុស​ក៏​កើន​កាន់តែ​ខ្ពស់​មាន​ដល់​ជាង​៨.០០០​នាក់​ក្នុង​១​ថ្ងៃ ចាប់តាំងពី​ដើមខែ​កក្កដា​មក នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ឡើង​ដល់ ជាង​៣០០.០០០​នាក់​។ អាជ្ញាធរ​កត់​សម្គាល់​ឃើញ​អ្នក​ឆ្លង​វីរុស​៥០០​នាក់​ក្នុង​១​ម៉ោង​។

ចំនួន​អ្នក​ស្លាប់​លើ​ពិភព​ដោយសា​រវិ​រុស​ពេល​នេះ​មាន​ដល់​៥៨៤.៧៥០​នាក់​ហើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ