​ពលករ​២​នាក់ ​និ​ង​អ្នកទោស​២​នាក់​ត្រូវ​ក្រុម​អាជ្ញាធរ​ថៃ​បញ្ជូនមកវិញ​


ខេត្តឧត្តរមានជ័យ ៖ អ្នកទោស​​២​នាក់​ រួម​ទាំង​ពលករ​​២​នាក់​ផង​ដែរ​ ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​នាំ​យក​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​កាលពី​វេលា​ម៉ោង១០​និង​៥៨​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ​កក្កដា​ ឆ្នាំ​២០២០​ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

​ពលករ​​២នាក់​ដែល​ក្រុម​អាជ្ញាធរ​ថៃ​បញ្ជូន​ខ្លួន​យក​​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ កម្ពុជាវិញ​​នោះ ម្នាក់​​ឈ្មោះ​សុទ្ធ ណ​ន​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ ​និង​ម្នាក់ទៀត​ឈ្មោះ​សោម ឡា​ ភេទ​ប្រុស ​អាយុ៣៨​ឆ្នាំ​ អ្នក​ទាំង​២​នាក់​ជា​ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ​ រស់នៅ​ភូមិ​អូរ​រុន ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង​ ខេ​ត្ត​ឧត្ដរមានជ័យ​ ។

ចំណែកអ្នកទោស២នាក់ដែលអាជ្ញាធរថៃ​នាំយកមកប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា​វិញ​​នោះ​ ម្នាក់​​ឈ្មោះ​ហ៊ឹ​ម ជាតិ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ​ចាន់ តែ ​ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ អ្នក​ទាំង​២​នាក់​​ជាប់ចោទ​ពី​បទ​ឆ្លង​ដែន​កាប់​ឈើ​គ្រ​ញួ​ង​ និង​បាន​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​ស៊ី​សាកេ​ត​ ប្រ​ទេស​ថៃ ដោយ​ត្រូវ​អាជ្ញាធរ​ថៃ​​ចាប់ខ្លួន​កាលពី​​ថ្ងៃ​ទី​១០ ​តុលា ឆ្នាំ​​២០១៧​ អ្នក​ទាំង​២​នាក់​រស់នៅ​ភូមិ​អូរ​ជីក ឃុំ​ផ្អាវ ស្រុក​ត្រ​ពាំ​ង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។

មន្ត្រី​បម្រើ​ការងារ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​អ្នកទោស​២​នាក់ ​និ​ង​ពលករ​​២​នាក់​​រួចមក ​សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ និ​ង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ធ្វើ​ដំណើរឆ្ល​​ង​ដែន​ដោយ​ខុសច្បាប់​ជា​បន្ត​ទៀត​ ហើយ​បានអនុញ្ញាត​ឱ្យ​ពួក​គាត់​ទាំង​៤​នាក់​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ថ្ងៃ​ដដែល​ ៕​

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ