ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

TWITTER ​សើ​ុ​ប​អង្កេត​លើ​ការ​លួច​គណនី​បណ្ដា​ឥស្សរជន ​និង​សហ​គ្រាស​​​អា​មេ​រិ​ក

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បណ្ដាញ​សង្គម ​TWITTER​ បាន​បើក​ការ​ស៊ើ​ប​អង្កេត​មួយ​លើ​ការ​លួច​ដ៏​ធំ ដែល​កាលពី​ថ្ងៃ​ទី​១៥​កក្កដា​សំដៅលើ​គណនី របស់​បណ្ដា​ឥស្សរជន​និង​ស​គ្រាស​អា​មេ​រិ​ក ក្នុង​បណ្ដាញ​របស់​ខ្លួន​។ ក្នុង​ចំណោម គណនី​ដែល​គេ​លួច​ទាំងនេះ…

សហរដ្ឋអាមេរិក ៖ បណ្ដាញ​សង្គម ​TWITTER​ បាន​បើក​ការ​ស៊ើ​ប​អង្កេត​មួយ​លើ​ការ​លួច​ដ៏​ធំ ដែល​កាលពី​ថ្ងៃ​ទី​១៥​កក្កដា​សំដៅលើ​គណនី របស់​បណ្ដា​ឥស្សរជន​និង​ស​គ្រាស​អា​មេ​រិ​ក ក្នុង​បណ្ដាញ​របស់​ខ្លួន​។ ក្នុង​ចំណោម គណនី​ដែល​គេ​លួច​ទាំងនេះ មាន​គណនី​របស់​លោក​JOE BIDEN លោក​ប៊ី​ល​ហ្គេ​ត លោក​ELON MUSK​និង​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា ដែល​បែប​នោះ​នាំ​ឲ្យ​មាន​បញ្ហា​នៃ​ការ​វាយប្រហារ​ខាង​ព័ត៌មានវិទ្យា​មួយ​។

បណ្ដាសារ​បញ្ចូល​ក្នុង​គណនី​ដែល​គេ​លួច ហើយ​ភាគច្រើន​ត្រូវ​បាន​លុប​ចោល​វិញ​ភ្លាម​ៗ បាន​ទុក​ពេល​៣០​នាទី​ឲ្យ​ម្ចាស់​គណនី​បញ្ជូន​ប្រាក់​១.០០០​ដុល្លារ ដើម្បី​បាន​គណនី​ខ្លួន​ដើរ​ធម្មតា​វិញ។

TWITTER​បាន​ពន្យល់​ថា ​យើង​បានដឹង​ចំពោះ​អ្វី​ដែល​យើង​គិត​ថា​នោះ ជា​ការ​វាយប្រហារ​ខាង​បច្ចេកវិទ្យា​មួយ​ដែល​មានការ​សម្របសម្រួល​គ្នា ប្រព្រឹត្ត​ដោយ​បណ្ដា​បុគ្គល ដែល លួច​បាន​ជោគ​ជ័យ​ចំពោះ​និយោជិត​យើង​មួយ​ចំនួន ដែល​កាន់​ប្រព័ន្ធ​និង​ឧបករណ៍​ផ្ទៃក្នុង​។

យោង​តាម​វេ​ប​សាយ​ពិសេស​មួយ​BLOCKCHAIN.COM​ថា ទឹកប្រាក់​ដល់​ជិត​១១៦.០០០​ដុល្លារ​ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​ដល់​អា​ស័​យ​ដ្ឋា​ន​មួយ ក្នុង​ចំណោម​អ​ស័​យ​ដ្ឋា​ន​ដែល​មាន​ក្នុង​ប្រព័ន្ធ​TWITTER​ដែល​គេ​លួច​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ