ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រវាង​លុយ និង​ឱកាស តើ​យុវជន​គួរ​ស្រវា​យក​មួយ​ណា​មុន ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឱកាស​មិនមែន​ចេះ​តែ​កើត​មាន​នោះ​ទេ តែ​មនុស្ស​គ្រប់​រូប​ក៏​មិន​អាច​រស់នៅ​ដោយ​គ្មាន​លុយ​ដែរ ។ យ៉ាងណាមិញ អគ្គនាយករង​ក្រុមហ៊ុន​ធំ​មួយ​នៅ​ស្រុក​ខ្មែរ បាន​លើក​ឡើង​ថា ​យុវជន​គួរ​ចាប់​ឱកាស​ដែល​ខ្លួន​មាន ជា​ជាង​ប្រាក់ខែ​ខ្ពស់…

រាជធានី​ភ្នំពេញ ៖ ឱកាស​មិនមែន​ចេះ​តែ​កើត​មាន​នោះ​ទេ តែ​មនុស្ស​គ្រប់​រូប​ក៏​មិន​អាច​រស់នៅ​ដោយ​គ្មាន​លុយ​ដែរ ។ យ៉ាងណាមិញ អគ្គនាយករង​ក្រុមហ៊ុន​ធំ​មួយ​នៅ​ស្រុក​ខ្មែរ បាន​លើក​ឡើង​ថា ​យុវជន​គួរ​ចាប់​ឱកាស​ដែល​ខ្លួន​មាន ជា​ជាង​ប្រាក់ខែ​ខ្ពស់ តែ​មិន​មានឱកាស​រៀនសូត្រ​បន្ថែម ​។

ប្រាកដ​ណាស់​ប្រាក់ខែ​ខ្ពស់ គឺជា​ក្តី​បំណងប្រាថ្នា របស់​មនុស្ស​គ្រប់​រូប​តែងតែ​ចង់បាន ប៉ុន្តែ​ក្នុង​ភាព​ជា​ក្មេងខ្ចី ឬ​ក្មេង​វ័យ អ្នកជំនាញ​បាន​លើកទឹកចិត្ត​ឱ្យ ចាប់​យក​ឱកាស​ក្នុង​ការ​រៀនសូត្រ​ពី​ជំនាញ​ឱ្យ​ពិតប្រាកដ​សិន មុន​ចង់​ចាប់​យក​ការងារ​មាន​ប្រាក់ខែ​ច្រើន ។

លោក តាន់ មុនី​វណ្ណ អគ្គ​នាយ​រង ក្រុមហ៊ុន​ម៉ុង​ប្ញ​ទ្ធី​គ្រុប បាន​និយាយ​ថា «​ត្រូវធ្វើ​កិច្ច​ការងារ​ណា​ដែល​អាច​ឱ្យ​យើង​រីក​ចម្រើន ឱ្យ​ប្រសើរ​ជាង​លុយ ។ ឧ​ទារ​ហណ៍​ថា​ប្អូន​ទៅ​ធ្វើ​ការងារ​មួយ បាន​ប្រាក់ខែ ២០០ ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ខែ ម្នាក់​ទៀត​ធ្វើការ​ក្នុង​ប្រាក់ខែ ១៥០ ដុល្លារ​អា​មេ​រិ​ក ។ ប៉ុន្តែ​អ្នក​ប្រាក់ខែ ១៥០ ដុល្លារ​នឹង​មានឱកាស​រៀន និង​កើន​ចំណេះ​ច្រើន​ជាង អ្នក​ប្រាក់ខែ ២០០ ដុល្លារ​អា​មេ​រិ​ក​។ ដូចនេះ​ប្រសិនបើ​អ្នក​ប្រាក់ខែ ១៥០ ដុល្លារ​អា​មេ​រិ​ក មានឱកាស​ក្នុង​ការ​ហាត់រៀន​ច្រើន អ៊ីចឹង​អ្នក​នោះ​នៅ​ថ្ងៃ​អនាគត​អាច​ក្លាយ​ខ្លួន​ជា​អ្នកដឹង​នាំ​គេ​»​។

លោក តាន់ មុនី​វណ្ណ បាន​លើកទឹកចិត្ត​ថា «​ប្អូន​មិន​ត្រូវ​នៅ​ស្ងៀម​ទៀត​ទេ ត្រូវ​គិត​ពី​អនាគត​របស់​ខ្លួន ត្រូវ​ដឹង​ថា​យើង​គួរ​ចាប់​យក​អ្វី​បាន កុំ​គិត​ខ្លាំង​ពេក​ទៅ​លើ​ឧបសគ្គ ព្រោះ​វា​ជា​រឿង​ដែរ​មនុស្ស​គ្រប់​រូប​តែងតែ​ជួប​។ ចាប់​អ្វី​បាន​ត្រូវ​តែ​ធ្វើ ហើយ​កុំ​ធ្វើ​នូវ​អ្វី​ដែល​មិន​ផ្តល់​នូវ​ចំណេះដឹង កុំ​ចាប់អារម្មណ៍​លើ​លុយ​បន្តិចបន្តួច​ខ្លាំង​ពេក​» ។

អគ្គនាយករង​រូប​នេះ បាន​បន្ថែម​ថា លោក​តែងតែ​រំលឹក​កូនចៅ​លោក​ថា នៅ​ពេល​នេះ​ជា​ភារៈកិច្ច​ដែល​ឪពុក​ម្តាយ​ចិ​ញ្ចឹ​ក​អ្នក តែ​ដល់​ពេល​ណាមួយ​ដែល​គាត់​ពេញរូបពេញរាង​ហើយ ឪពុក​ម្តាយ​នឹង​ឈប់​ជួយ​ទៀត​ហើយ ហើយ​នៅ​ពេល​នោះ ពួក​គាត់​ប្រហែលជា​លែង​សុខ​ស្រួល​ដូច​ពេល​នៅ​ជា​ឪពុក​ម្តាយ​ហើយ​។ ដូចនេះ​លោក​ចង់​មាន​ន័យ​ថា ឪពុក​ម្តាយ​ចែក​ឱ្យ​បាន​តែ​ចំណេះ​ជំនាញ​ទេ ការ​ខំប្រឹង​ប្រែង​គឺ​ស្ថិត​លើ​បុគ្គល​ខ្លួនឯង​។

បន្ថែម​ពី​នេះ លោក តាន់ មុនី​វណ្ណ បាន​លើកយក​ឧ​ទារ​ហណ៍​ថា អ្នកមាន​មិន​ត្រូវ​គិតតែ​ពី​លុយ​ជា​ធំ​ទេ ។ លោក​លើកយក​ចំណុច​មួយ ដែល​អ្នកមាន​លំ​ដាក់​ពិភពលោក​ម្នាក់ បាន​និយាយ​ថា បើ​អ្នកឯង​ចង់​គ្រប់គ្រង​ពិភពលោក អ្នកឯង​គិតលុយ​ជា​ធំ​អ្នក​ប្រាកដជា​គ្រប់គ្រង​មិន​បាន​ទេ​។ គឺ​គាត់​ចង់​មាន​ន័យ​ថា ត្រូវ​គិត​ថា​លុយ​របស់​អ្នក​នឹង​យក​ទៅ​ជួយ​សង្គម​បាន​អ្វីខ្លះ គិត​អ្វី​ដែល​ជួយ​ដល់​ពិភពលោក​បាន​។ គាត់​ចង់​និយាយ​ថា​លុយ​មិន​ត្រូវ​ទុក​វា​ទេ លុយ​ត្រូវ​ទៅ​យក​ទៅ​អភិវឌ្ឍន៍​ផ្នែក​ណាមួយ មុន​ពេល​អ្នក​បាត់បង់​ជីវិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ