ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ពិតជា​ចង់​ហាមឃាត់​សមា​ជិក​​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​ចូល​ដែនដី​ខ្លួន​ឬ?

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ សេត​វិមាន​អះអាង​នា​ថៃ្ង​ទី​១៦​កក្កដា​ថា ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ពុំ​បដិសេធ​ឡើយ​ការ​ហាមឃាត់ សមាជិក​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​ចូល​ក្នុង​ដែនដី​អា​មេ​រិ​ក​។ តែ​ទោះបី​យ៉ាងណា​សេត​វិមាន បាន​បដិសេធ​មិន​បញ្ជាក់ ថា​តើ ការ​ហាមឃាត់​ជាយថាហេតុ​នោះ​កំពុង​តែ​សិក្សា​ឬ​យ៉ាងណា​ឡើយ​។…

សហរដ្ឋអាមេរិក​-​ចិន ៖ សេត​វិមាន​អះអាង​នា​ថៃ្ង​ទី​១៦​កក្កដា​ថា ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ពុំ​បដិសេធ​ឡើយ​ការ​ហាមឃាត់ សមាជិក​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​ចូល​ក្នុង​ដែនដី​អា​មេ​រិ​ក​។ តែ​ទោះបី​យ៉ាងណា​សេត​វិមាន បាន​បដិសេធ​មិន​បញ្ជាក់ ថា​តើ ការ​ហាមឃាត់​ជាយថាហេតុ​នោះ​កំពុង​តែ​សិក្សា​ឬ​យ៉ាងណា​ឡើយ​។

ក្នុង​បរិយាកាស​ដែល​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​បំផុត រវាង​ចិន​និង​សហរដ្ឋអាមេរិក​ទាក់ទិន ជា​ពិសេស​អនាគត​ក្រុង​ហុងកុង អ្នកនាំពាក្យ​សេត​វិមាន​លោក​KAYLEIGH MCENANY​និយាយ​ថា លោក​ត្រាំ​មិន​បដិសេធ​ឡើយ​ទាក់ទិន​នឹង​ប្រទេស​ចិន​។

យោង​តាម​កាសែត​ញូ​វ​យ៉​ក​ថែម​ថា ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច ដែល​កំពុង​សិក្សា​នៅ​សេត​វិមាន គឹ​ការ​ហាមឃាត់​ការ​ចូល​ដែនដី​អា​មេ​រិ​ក របស់​បណ្ដា​សមាជិក​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន និង​គ្រួសារ​ពួក​គេ​។ តែ​កាសែត​នោះ​បញ្ជាក់​ថា វិធានការ​នោះ​ដែល​នៅ​មិន​ទាន់​បង្ហើយ​នៅឡើយ ហើយ​អាច​ផាត់​ចោល​វិញ​ដោយ​លោក​ត្រាំ នឹង​ជួប​ប្រទះ​នូវ​ឧបសគ្គ​ជា​ច្រើន​។ កាសែត​ញូ​វ​យ៉​ក​ថែម​បាន​លើក​ជា​ពិសេស ពី​បញ្ហា​នៃ​ការ​អនុវត្ត​ដោយ​គូសបញ្ជាក់​ថា បក្ស​កុំ​មុ​យ​នី​ស្ត​ចិន មាន​សមាជិក​ដល់​ទៅ ៩២​លាន​នាក់​ឯណោះ​។

ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​MIKE POMPEO​គូសបញ្ជាក់​ថា មានគំនិត​ជា​ច្រើន​កំពុង​តែ​សិក្សា​។

ពេល​សួរ​ពី​យថាភាព​នោះ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី​HUA CHUNYING ចាត់​ទុក​គំនិត​នោះ​ថា គ្រាន់តែ​ធ្វើ​ឲ្យ​មានការ​រំភើបចិត្ត​ប៉ុណ្ណោះ​។ លោកស្រី​បន្ត​ថា សហ​រដ្ឋ​អាមេ​រិក​នឹង​មិន​ធ្វើ​អ្វី ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​បណ្ដា​បែបបទ​នៃ​ទំនាក់ទំនង​អន្តរជាតិ​ឡើយ​៕​ ដក​ស្រង់​ចេញពី​វេបសាយ ៖ yahoo (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ