ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ទោចក្រយាន​បង្កើត​ដោយ​នរណា និង​នៅ​ពេល​ណា?

9 ឆ្នាំ មុន

ទោចក្រយាន​គឺជា​ប្រភេទ​យានជំនិះ​ប្រើ​កម្លាំង​ជើង​ទាំង​ពីរ​ធាក់​ទើប​អាច​ទៅ​មុខ​បាន​ដែល​ផ្ទុយ​ស្រឡះ​ពី​យាន​ផ្សេង​ទៀត​បំពាក់​ដោយ​កម្លាំង​ម៉ាស៊ីន​ដូច​ជា ទោចក្រយានយន្ត និង​រថយន្ត​ជាដើម ។

ទោចក្រយាន​គឺជា​ប្រភេទ​យានជំនិះ​ប្រើ​កម្លាំង​ជើង​ទាំង​ពីរ​ធាក់​ទើប​អាច​ទៅ​មុខ​បាន​ដែល​ផ្ទុយ​ស្រឡះ​ពី​យាន​ផ្សេង​ទៀត​បំពាក់​ដោយ​កម្លាំង​ម៉ាស៊ីន​ដូច​ជា ទោចក្រយានយន្ត និង​រថយន្ត​ជាដើម ។ ទោចក្រយាន​ប្រើប្រាស់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​រយៈពេល​វែង ឬ​ខ្លី និង​ជា​ឧបករណ៍​ហាត់ប្រាណ​បែប​កម្សាន្ត​ទៀត​ផង ព្រោះ​វា​ធ្វើ​ចលនា​ពេញ​រាង​កាយ​ទាំងអស់ តែ​ទោចក្រយាន​គេ​មិនសូវ​ប្រើប្រាស់​ជា​យាន​សម្រាប់​ដឹក​ជញ្ជូន​អីវ៉ាន់ ឬ​សម្ភារ ផ្សេង​ៗ​ទេ ដោយសារ​តែ​វា​មាន​រាង​តូច ចំណែក​តួ​ក៏​មិនសូវ​មាំ​ទេ ពោល​គឺ​ពេល​ប៉ះទង្គិច​ជាមួយ​វត្ថុ​ផ្សេង​ទៀត​នឹង​បាក់បែក​ខូច​ទ្រង់ទ្រាយ​មិន​ខាន ។

តើ​ទោចក្រយាន​បង្កើត​ឡើង​ដោយ​បុគ្គល​ណា និង​នៅ​ឆ្នាំ​ណា ? នៅ​ឆ្នាំ​១៤៩៣ កូនសិស្សលោក​លី​អូ​ណា​ដូ ដា វី​ន​ស៊ី ជាងគំនូរ​ជនជាតិ​អីុ​តា​លី​បាន​បញ្ចេញ​គំនិត​ច្នៃប្រឌិត​របស់​លោកតា​មរយៈ​ផ្ទាំងគំនូរ​បង្ហាញ​ពី​រូបរាង​ទោចក្រយាន​មាន​លក្ខណៈ​ស្រ​ដៀង​នឹង​ទោចក្រយាន​នា​សម័យ​ទំនើប ។ នៅ​ឆ្នាំ​១៧៩០ លោក​កុំ​តេ ដេ ស៊ីវ​រ៉ា​ក់ ជនជាតិ​បារាំង​ច្នៃប្រឌិត​ទោចក្រយាន​ពី​ឈើ​មាន​កង់​ពីរ​ភ្ជាប់​ដោយ​ពូក​មានឈ្មោះ​ថា «Celerifere» ។ ទោចក្រយាន Celerifere មិន​មាន​ដៃចង្កូត ឈ្នាន់​សម្រាប់​ធាក់ ឬ​ច្រវាក់​ដើម្បី​អូស​ទាញ​កង់​ក្រោយ​ឱ្យ​មាន​ចលនា​ទេ ពោល​គឺ​អ្នក​ជិះ​ទាំងអស់​ប្រើ​ជើង​រត់​បណ្តើរ ជិះ​លើ​វា​បណ្តើរ​ដូច​បង្ហាញ​ក្នុង​រូប ។

ឆ្នាំ​១៨១៧ លោក​កាល់​វ៉ុ​ន ឌ្រេ​ស ជនជាតិ​អា​ល្លឺ​ម៉​ង់ បង្កើត​ទោចក្រយាន​ដែល​មាន​លក្ខណៈ​ស្រ​ដៀង​នឹង​ទោចក្រយាន Celerifere ដែរ តែ​មាន​ដៃចង្កូត​ភ្ជាប់​ទៅ​នឹង​តួ​ខាង​មុខ​ឱ្យឈ្មោះ​ថា «Draisine ឬ Velocipede» ។

ឆ្នាំ​១៨២០ ទោចក្រយាន​ដែល​ប្រើ​កម្លាំង​ជើង​ធាក់​ឱ្យឈ្មោះ​ថា «Human-Powered Vehicle» មាន​កង់​ចាប់ពី ៣​ទៅ​៤ និង​មាន​ឈ្នាន់​ធាក់​នៅ​ចំ​កណ្តាល ។

ឆ្នាំ​១៨៣០ លោក​ឃើ​ក​ផេ​ឌ្រី​ក ម៉ាក់​មី​ឡ​ន ជនជាតិ​ស្កុ​តឡែ​ន ច្នៃប្រឌិត​ទោចក្រយាន​មាន​កង់​រង្វង់​ពីរ​មុខ និង​ក្រោយ និង​មាន​ឈ្នាន់​ធាក់​នៅ​ជាប់​កង់​មុខ និង​ពូក​អង្គុយ​នៅ​ចំណុចកណ្តាល​។

ឆ្នាំ​១៨៧០ ទោចក្រយាន​មាន​ទ្រង់ទ្រាយ​ចម្លែក ពោល​គឺ​ទំហំ​កង់​មុខធំ​ជាងកង់​ក្រោយ​ច្នៃប្រឌិត​ឡើង​ដោយ​ជនជាតិ​បារាំង​លោក​អ​ហ្សែ​ន ម៉េ​យើ បន្ទាប់​ពី​លោក​ជេ​ម ស្តា​ឡី អ្នក​ច្នៃប្រឌិត​ជនជាតិ​អង់គ្លេស ។

ឆ្នាំ​១៩០០ និង​ឆ្នាំ ២០០០ បណ្តា​ក្រុមហ៊ុន​នៅ​អា​មេ​រិ​ក បង្កើត​ទោចក្រយាន​ម៉ូ​ដែល ទំនើប​ៗ​ដូច​ជា​ទោចក្រយាន​ប្រភេទ​ជិះ​ឡើង​ភ្នំ ប្រភេទ​ប្រណាំង ប្រភេទ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ និង​ទោចក្រយាន​ស៊េរី ទំនើប​ៗ​ផ្សេង​ទៀត ៕