ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណទានជាង ៣៧៦៨លានដុល្លារអាមេរិក ត្រូវបានផ្ដល់ឱ្យអតិថិជនដែលបានស្នើឡើងវិញក្នុងដំណាក់កាលកូវីដ-១៩

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគីរី ៖ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ ២០២០ ទំហំឥណទានដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានធ្វើការរៀបចំឥណទាន ឡើងវិញដើម្បីផ្ដល់ឲ្យអតិថិជនដែលកំពុងជួបប្រទះការលំបាកដោយសារកូវីដ…

ខេត្តរតនគីរី ៖ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ ២០២០ ទំហំឥណទានដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានធ្វើការរៀបចំឥណទាន ឡើងវិញដើម្បីផ្ដល់ឲ្យអតិថិជនដែលកំពុងជួបប្រទះការលំបាកដោយសារកូវីដ ១៩ បាន ចំនួនជាង ២៦ម៉ឺននាក់ ស្មើនឹង ទឹកប្រាក់ជាង ៣៧៦៨លានដុល្លារអាមេរិក ។

ទំហំឥណទានជាង ៣៧៦៨ លានដុល្លារអាមេរិកដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបាន ផ្ដល់ជូនឡើងវិញដល់អតិថិជនរបស់ខ្លួននេះត្រូវបានលោក គិត សុវណ្ណារិទ្ធ អគ្គនាយករង ត្រួតពិនិត្យ ទី ១ ធនាគារជាតិនៃកម្ពុជាបញ្ជាក់ឲ្យដឹងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២០ក្នុងក្រុងបានលុង ខេត្តរតនគីរី ។

This image has an empty alt attribute; its file name is a56fbfe6258bf946e3279296b792959a-1024x683.jpg

សម្រាប់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាវិញបើតាមការបញ្ជាក់ពីលោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២០គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានផ្ដល់ឥណទានសរុបជាង ១១៧០ លានដុល្លារដល់អតិថិជនរបស់ខ្លួនចំនួនជិត ២៤ម៉ឺននាក់ក្នុងចំណោមអតិថិជនដែលបានស្នើសុំ បានទទួលការអនុញ្ញាតរៀបចំឥណទានឡើងវិញជាង ២៥ម៉ឺននាក់ ។

ទាក់ទងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» នេះឯក ឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្ធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ទោះ បីកន្លងមកមានការខិតខំប្រឹងប្រែងដោយអត់ធ្មត់ពីរាជរដ្ឋាភិបាលកម្ពុជា និងពីគ្រប់ភាគីពាក់ ពន្ធ័រហូតធ្វើឲ្យវិស័យមួយនេះឲ្យទទួលបានការចម្រើនដូចបច្ចុប្បន្ននេះយ៉ាងណាក៏ដោយក៏នៅតែមានជនខិលខូច និងឱកាសនិយមមួយចំនួនបានឆ្លៀតយកលទ្ធផលនេះធ្វើជាឱកាសកេងបន្លំទាញយកផលប្រយោជន៍នេះសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនទាំងផ្នែកហិរញ្ញវត្ថុ និងនយោបាយ ។

ដូចសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដែលធ្វើកន្លងមកក៏ដូចពេលនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងដល់អាជ្ញាធរដែនដី ប្រជាពលរដ្ឋ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទពាក់ព័ន្ធកាន់តែមានការយល់ដឹង ពីសារៈសំខាន់ បញ្ហាប្រឈម និងដំណោះស្រាយនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ។ ទន្ទឹមនឹងនេះដែរ សិក្ខាសាលាក៏មានបំណងដើម្បីបញ្ជៀសកុំឲ្យអ្នកប្រើប្រាស់ និង អ្នកខ្ចីប្រាក់ក៏ដូចប្រជាជនរួចផុតពីការកេងប្រវ័ញ្ញ និងមានបំណុលវ័ណ្ឌក ។ ដូច្នេះបញ្ហាប្រឈមក្នុងវិស័យនេះត្រូវតែ មានការចូលរួមពីគ្រប់អ្នកពីអ្នកពាក់ព័ន្ធ ពិសេសរវាងអ្នកផ្ដល់ឲ្យខ្ចី និងអ្នកខ្ចី ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is c1ab883d18cecdc239c0124e5a60f94a-1-1024x683.jpg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ