ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​មួយ​ចំនួន​បច្ចុប្បន្ន​ខ្វះ​ឱកាស​ទទួល​ការងារ​ហាត់​ការ ឬ​ធ្វើការ​ក្រៅ​ម៉ោង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តើ​ការ​ទទួលយក​អ្នក​ហាត់​ការ​ (internship) ឬ​អ្នក​ចង់​ធ្វើការ​ក្រៅ​ម៉ោង​ជា​ការ​ជួយ​ដល់​ពួក​គាត់​អ្វីខ្លះ ក្នុង​វ័យ​ដែល​ពួក​គាត់​ជា​យុវជន ឬ​ត្រឹមតែ​ជា​និស្សិត​ដែល​រៀន​ក្នុង​មហាវិទ្យាល័យ ឆ្នាំ​ទី​១ និង​ទី​២​ ។…

រាជធានី​ភ្នំពេញ ៖ តើ​ការ​ទទួលយក​អ្នក​ហាត់​ការ​ (internship) ឬ​អ្នក​ចង់​ធ្វើការ​ក្រៅ​ម៉ោង​ជា​ការ​ជួយ​ដល់​ពួក​គាត់​អ្វីខ្លះ ក្នុង​វ័យ​ដែល​ពួក​គាត់​ជា​យុវជន ឬ​ត្រឹមតែ​ជា​និស្សិត​ដែល​រៀន​ក្នុង​មហាវិទ្យាល័យ ឆ្នាំ​ទី​១ និង​ទី​២​ ។ ការ​ហាត់​ការ​ (internship) ឬ​ការ​ធ្វើការ​ក្រៅ​ម៉ោង​របស់​យុវជន គឺ​មិន​ត្រឹមតែ​ផ្តល់​នូវ​បទ​ពិសោធន៍​ទេ គឺ​ក៏​អាច​ផ្តល់ប្រាក់​កម្រៃ​ខ្លះ​ៗ​សម្រាប់​ការ​សិក្សា​របស់​ពួក​គាត់​ដែរ​។

កញ្ញា លី​ម ហ៊ូ​ង អគ្គ​នាយិកា អគ្គ​នាយិកា ក្រុមហ៊ុន ហ្វឺ​ស សឹ​លូ​សិន (​ខេ​ម​បូ​ឌា​) បាន​និយាយ​ថា នា​ពេល​បច្ចុប្បន្ន ក្រុមហ៊ុន​ខ្លះ​មិន​ទទួលយក​អ្នក​ហាត់​ការ ឬ​អ្នកធ្វើការ​ក្រៅ​ម៉ោង​ទេ​ ។ ហើយ​បើ​ទទួលយក​ក៏​មិន​មាន​ថវិកា​ខ្លះ​ៗ​សម្រាប់​ថ្លៃ​សាំង​ឱ្យ​ពួក​គាត់​ដែរ នេះ​ជា​បញ្ហា​ដែរ​យុវជន​ជួប​ប្រទះ​ដែរ​ ។

កញ្ញា លី​ម ហ៊ូ​ង បាន​បន្ត​ថា «​មិន​ត្រឹមតែ​មិន​ទទួលយក​អ្នក​ហាត់​ការទេ ក្រុមហ៊ុន​ខ្លះ​មិន​ទទួល​អ្នកធ្វើការ​ក្រៅ​ម៉ោង ហើយ​ខ្លះ​ទៀត​ទទួល​តែ​អ្នកធ្វើការ​ពេញ​ម៉ោង​ដែរ តែ​ទាល់តែ​មានបទពិសោធន៍ ១​ឆ្នាំឡើង ​។ សួរ​ថា បើ​មិន​ទទួលយក​អ្នក​ហាត់​ការ អ្នកធ្វើការ​ក្រៅ​ម៉ោង តើ​គ្នា​ទៅ​បាន​បទ​ពិសោធន៍​មក​ណា ដើម្បី​ធ្វើការ​ពេញ​ម៉ោង​ឱ្យ​យើង ។ បើ​ដាក់​ទៅ​នេះគេ​មិន​យកដាក់​ទៅ​នោះ​ក៏​គេ​មិន​ទទួល​ ។ ទាំងនេះ​ជា​បញ្ហា​ដែលខ្ញុំ​តែងតែ​ឃើញ​មាន​សម្រាប់​យុវជន នា​ពេល​បច្ចុប្បន្ន​»​ ។

កញ្ញា លី​ម ហ៊ូ​ង បាន​បន្ថែម​ថា ហើយ​សម្រាប់ ក្មេង​ៗ​ដែល​ចង់​ធ្វើការ​ក្រៅ​ម៉ោង​នោះ មិនមែន​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ ដោយសារ​គ្នា​ចង់​រៀន​បណ្តើរ ធ្វើការ​បណ្តើរ​ដើម្បី​បាន​បទ​ពិសោធន៍ ឬ​បាន​ប្រាក់​ខ្លះ​ៗ​សម្រាប់​ផ្គត់ផ្គង់ និង​ជួយ​សម្រាល​បន្ទុក​ឪពុក​ម្តាយ ​។
ហើយ​អ្វី​ដែល​ជា មុខ​វិជ្ជា​មិនសូវ​ជាប់​ច្រើន ​គឺ អ្នករៀន​គណនេយ្យ ក្រុមហ៊ុន​ខ្លះ​ពឹងពាក់​លើ​ការ​រើស​បុគ្គលិក​តាម​ខ្សែ គ្នា​ឯង ឬ​រើស​យក​តែ​សាច់ញាតិ អ្នក​ស្គាល់គ្នា អ្វី​អស់នេះ អាច​ធ្វើ​ឱ្យ​កម្រិត​ការងារ​របស់ ក្មេង​ៗ​ជំនាន់​ក្រោយ​ភាគច្រើន​នៅ​សល់ ​។

យើង​យល់​ហើយ​ថា បងប្អូន​សាច់ញ្ញាតិ​ពិតជា​មិន​អាច​ខ្វះ​បាន (​ក្រុមហ៊ុន​ខ្លះ​) ប៉ុន្តែ​បើ​យើង​ចេះ​តែ​មិន​រើស​អ្នក​ផ្សេង តើ​ពួក​គាត់​នឹង​ទៅ​ធ្វើ​នៅឯណា បើ​ក្មេង​ៗ​ខ្លះ​គាត់​មិន​បាន​ស្គាល់ ឬ​មាន​ខ្សែ​ធំ​អ្វី​អស់​នឹង អ្នក​ខ្លះមក​ពី​ទី​ជនបទ ឬ​តាម​ខេត្ត ដូចនេះ​ពួក​គាត់​មិន​បាន​ផ្តល់​ឳ​កាស​ឱ្យធ្វើ​ការនោះ​អា​ត្រា​អ្នក​អត់​ការងារ​ធ្វើ​ក៏​វា​អាច​គ្រាន់បើ​ដែរ​ ។

ចំណែកឯ លោក តាន់ មុនី​វណ្ណ អគ្គ​នាយ​រង​ក្រុមហ៊ុន​ម៉ុង​ប្ញ​ទ្ធី​គ្រុប ក៏​បាន​លើក​ឡើង​ដូច​គ្នា​ដែរ​ថា លោក​គាំទ្រ​ឱ្យ​មានការ​ហាត់​ការ​ច្រើន និង​អ្នកធ្វើការ​ក្រៅ​ម៉ោង​ច្រើន និង​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​នានា ទទួលយក​សិស្ស និស្សិត​ដែល​កំពុង​ស្វែងរក​ការ​ហាត់​ឬ​ធ្វើការ​ក្រៅ​ម៉ោង​ ។

លោក តាន់​មុនី​វណ្ណ បាន​និយាយ​ថា «​ខ្ញុំ​សូម​អំពាវនាវ​ដែរ សម្រាប់​ក្រុមហ៊ុន​នានា និង​ប្រជាជន​យើង គួរ​បើក​ទស្សនៈ​ឱ្យ​ទូលាយ ក្នុង​ការ​ទទួលយក​យុវជន ឬ​ក្មេង​ៗ​ដែល​គាត់​ដាក់​ពាក្យសុំ​ធ្វើការ ក្រៅ​ម៉ោង និង​ហាត់​ការ (internship) នោះ ចូលរួម​ជាមួយ​យើង​ឱ្យ​ច្រើន​ជាង​នេះ​»​ ។ លោក​ថា ​ចំពោះ​ក្រុមហ៊ុន​លោក តែងតែ​ទទួល និង​រីករាយ​ជា​និច្ច ដល់​យុវជន​ដាក់​ពាក្យ​ធ្វើការ​ក្រៅ​ម៉ោង ហើយ​លោក​តែងតែ​បង្ហាត់បង្រៀន​អ្នក​ទាំងនោះ​។

លោក តាន់ មុនី​វណ្ណ បាន​បន្ត​ថា «​អ្វី​ដែល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់ខ្ញុំ ក៏​ខ្ញុំ​គិត​រឿង​បញ្ហា​ធន​ជាន​មនុស្ស​នេះ​ខ្លាំង​ដែរ និយាយ​ឱ្យ​ពិត​ទៅ ក្រុមហ៊ុន​យើង ដែល​មានកូន​សិស្ស ឬ​និ​សិ​ត្ស​ដែល​បាន​ដាក់​ពាក្យ​មក​សុំ​ធ្វើ​ការងារ​ស្រាវជ្រាវ​ឱ្យ​សាលា យើង​កម្រ​បដិសេធ​ណាស់​។ លើកលែងតែ​ការ​ស្រាវជ្រាវ​នោះ វា​ប៉ះពាល់​សុខភាព​ពួក​គាត់ ដូច​ជា​ការ​ស្រាវជ្រាវ​ក្នុង​ស​កិ​ដ្ឋា​ន​ចិ​ញ្ជឹ​ម​ជ្រូក​ជាដើម ដោយសារ​ខ្លាច​មានការ​ឆ្លង​រោគ​អ្វីមួយ និយាយ​រួម​យើង​បើក​ទូលាយ​សម្រាប់​កូនសិស្ស និង​និស្សិត​។ និង​យើង​តែងតែ​ផ្តល់​នូវ​ថវិការ​សម្រាប់​ពួក​គាត់​ផង​ដែរ​»​។

ពេល​ខ្លះ​លោក​ជា​គ្រូ​ណែរ​នាំ​ឱ្យ​និស្សិត​ដើរទៅ​រក​ផ្លូវត្រូវ និង​អ្វី​ដែល​ជា​ផលប្រយោជន៍​សម្រាប់​ក្រុម​ពួក​គាត់​ផង​ដែរ​។ ព្រោះថា​ក្មេង​ៗ​ជំនាន់​ក្រោយ​នេះ ត្រូវការ​ការ​ជួយ​ជា​សំភារៈ ឬ​ស្មារតី​អ្វីមួយ​ដើម្បី​លើកទឹកចិត្ត​របស់​គាត់ ​។ ដូចនេះ​អ្នក​ដែល​មាន​ក្រុមហ៊ុន​អាច​ជួយ​ពួក​គាត់​មក​ហាត់​ការណ៍​ទៅ នេះ​យើង​ត្រូវ​រួម​គ្នា​ជួយ​សង្គម​ជាតិ និង​មនុស្សជាតិ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ