ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ពិត​ទេ?! តាក់ ម៉ា បាត់​មុខ​ច្រើន​ខែ លុះ​​មក​វិញ​បង្ហាញ​វត្តមាន​ជាតា​រា​ហង្ស​មាស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​ស្រី​ដែល​និយម​និយាយ​មួយ​ៗ សុភាព​រាបសារ កញ្ញា តាក់ ម៉ា ធ្លាប់​បាន​បង្ហាញ​ស្នាមញញឹម​ជាមួយ​ភាព​ជោគជ័យ​លើ​សិល្បៈ​។ ក្រោយមក​ក៏​បាត់​ស្ងាត់​ពី​វេទិកា​តន្ត្រី​ជា​ច្រើន​ខែ រហូត​ខ្លះ​យល់​ថា…

រាជធានី​ភ្នំពេញ ៖ តារា​ស្រី​ដែល​និយម​និយាយ​មួយ​ៗ សុភាព​រាបសារ កញ្ញា តាក់ ម៉ា ធ្លាប់​បាន​បង្ហាញ​ស្នាមញញឹម​ជាមួយ​ភាព​ជោគជ័យ​លើ​សិល្បៈ​។ ក្រោយមក​ក៏​បាត់​ស្ងាត់​ពី​វេទិកា​តន្ត្រី​ជា​ច្រើន​ខែ រហូត​ខ្លះ​យល់​ថា នាង​លែង​គិតគូរ​ពី​សិល្បៈ ព្រោះ​សម្បូរ​ភាព​ប៉ែង​ជើង​គ្នា​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ នាង​បែរជា​ទទួល​បាន​សញ្ញា​ថ្មី​គួរ​ឱ្យ​ភ្ញាក់ផ្អើល បន្ទាប់​ពី​មានមុខ​លើ​វេទិកា​ប្រឡង​ចម្រៀង​លក្ខណៈ​ធំដុំ​មួយ​។

មានការ​ចាប់អារម្មណ៍​ច្រើន​ឡើង ហើយពី​ទស្សនិកជន​ដែល​កំពុង​តែ​ទស្សនាការ​ប្រឡង​ចម្រៀង «I am a singer Cambodia season2» ស្រាប់តែ​លេច​វត្តមាន តាក់ ម៉ា បង្ហាញខ្លួន​តែ​ម្តង​។ នាង​បាន​ប្រុងប្រៀប​ផ្ចង់ស្មារតី​ខ្លាំង​ណាស់ ដើម្បី​ប្រជែង​ជាមួយ​តារា​ផ្សេង​ទៀត​។

មាន​ច​ម្ង​ល់​បាន​ផ្ទុះ​ឡើង​ថា តាក់ ម៉ា ពិតជា​តារា​ថ្មី​របស់​ហង្ស​មាស​ឬ​បែប​ណា? ប្រសិនបើ នាង​មានឱកាស​ចូល ហង្ស​មាស ហើយ​ទ្រនំ​នេះ​ពិតជា​បន្ត​មើលឃើញ​នាង​មែន​នោះ តាក់ ម៉ា ប្រាកដជា​មាន​ទឹកមាត់​លេប​ជាមួយ​ដង​វិ​ថី​សិល្បៈ​សារ​ជា​ថ្មី​។ ហើយ​សារ​អបអរ​ជា​ច្រើន​ត្រូវ​បាន​បង្ហោះ​ជូនពរ​នាង ដែល​មាន​វាសនា​ហក់​មក​ទ្រនំ​មួយ​ដែល​រឹង​មាំ​មាន​អនាគត​។

ប្រសិនបើ តាក់ ម៉ា ចូល​ជាតា​រា​ហង្ស​មាស​ថ្មី​មួយ​ដួង​ទៀត​នេះ និង​ជម្រុញ​ឱ្យ​នាង​ដែល​ស្ងាត់​ស្ងៀម​​ក្នុង​សិល្បៈ​ហក់​ឡើង​ភាព​ទាក់ទាញ ច្រើន​ខុស​ពី​មុន​មិន​ខាន​។ តាក់ ម៉ា ធ្លាប់​ក្លាយជា​តារា​ចែងចាំង​ម្នាក់ ក្រោយ​ពេល​រសាត់​ចូល​ផលិតកម្ម​អឹ​ម និង​បន្ត​សាន់​ដេរ​។ ប៉ុន្តែ​បរិប​ថ​បាន​ប្រែប្រួល​ធ្វើ​ឱ្យ​នាង​ស្ងាត់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ គ្មាន​អ្នក​តាម​ជ្រោមជ្រែង រហូត​ស្ទើរ បាត់​វត្តមាន​ពី​វិ​ថី​នេះ​តែ​ម្តង​។ ក្រោយមក​ឃើញ​នាង​ងាក​មក​សម្តែង​ភាពយន្ត​ខ្លះ​ៗ ដែល​មិនសូវ​ធ្វើ​អោយ​គេ​តាមដាន​។

វត្តមាន​ចូល​មក​កាន់​ទូរទស្សន៍ ហង្ស​មាស មានការ​សន្និដ្ឋាន​ថា តាក់ ម៉ា ដែល​មានឈ្មោះ ពិត (ណុ​ប មុនី​សោ​ម៉ា​) អាច​ក្លាយជា​តារា​ហង្ស​មាស ព្រោះ​គុណសម្បត្តិ និង​ទឹកដម​សំឡេង​នាង​ក៏​មាន​ភាព​ទាក់ទាញ​។ បើសិនជា​ពិត​ដូចនេះ​មែន តាក់ ម៉ា ពិតជា​កក់ក្តៅ ព្រោះ​មាន​សាច់ញាតិ​នៅ​ទីនោះ​ស្រាប់​ដែល​ជាតា​រា​ល្បី គឺ​លោក ណុ​ប ប៉ា​យ៉ា​រិ​ទ្ឋ និង​លោក នី​កូ ជា​សាច់ឈាម​ជី​ដូន​មួយ។

កញ្ញា តាក់ ម៉ា គាត់​ជា​តារាចម្រៀង​មួយ​រូប​ដែល​ផុស​ក្នុង​ក្រអៅ​ដួងចិត្ត​មិត្ត​យុវវ័យ ដោយសារ​តែ​កញ្ញា មានការ​មមាញឹក​ជា​ការ​រកស៊ី​ជំនួញ​របស់​កញ្ញា ទើប​ធ្វើ​ឱ្យ​គាត់​ស​ម្រ​ច​ចិត្ត​ផ្អាក​អាជីព​ជា​អ្នកចម្រៀង​មួយ​រយៈពេល​សិន​។ ប៉ុន្តែ​មិនមែន​ថា រូប​គាត់​ចាក​ចេញពី​សិល្បៈ​នោះ​ទេ​។ នាង​ក៏​មាន​បទ​ចម្រៀង​ថ្មី​ខ្លះ​ៗ ក៏​ទើបតែ​ចេញ​ផង​ដែរ ជា​លក្ខណៈ​បែប Cover Song ហើយ​ក៏​បាន​ថត​រឿង​ជា​លក្ខណៈ​បែប​អប់រំ​មួយ​ចំនួន​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ