ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សាយ​មិន​ពិត​ថា​ចាប់ជំរិត ស្ត្រី​ឈ្មោះ សូ ណា​រ៉ា ចូល​សារភាព​នៅ​ព្រឹក​នេះ(វីដេអូ)

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ កក្កដា ២០២០​នេះ ស្ត្រី​ឈ្មោះ សូ ណា​រ៉ា បាន​ចូលខ្លួន​មក​សារភាព និង​ចេញ​វី​ដេ​អូ​សុំ​ទោស​ជា​សាធារណៈ…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ កក្កដា ២០២០​នេះ ស្ត្រី​ឈ្មោះ សូ ណា​រ៉ា បាន​ចូលខ្លួន​មក​សារភាព និង​ចេញ​វី​ដេ​អូ​សុំ​ទោស​ជា​សាធារណៈ ក្រោយ​ពេល​ដែល​ខ្លួន ផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​អះអាង​ថា មាន​ករណី​ចាប់ជំរិត​មួយ ប៉ុន្តែ​តាម​ការ​ពិត គឺជា​ការ​ចាប់ខ្លួន​មនុស្ស​តាម​ដីកា​របស់​តុលាការ ។

បើ​យោង​តាម​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​មក​បកស្រាយ និង​ធ្វើការ​បដិសេធ​ទាំងស្រុង​ចំពោះ​គណនី​ហ្វេ​សបុ​កមួយ​ឈ្មោះ​ថា Sovan Borith និង Khmer Shear ដែល​បាន​ចុះ​ផ្សាយ​ថា «​ម្ចាស់​ឡាន RX300 ត្រូវ​គេ​ចាប់ជំរិត ផ្លា​ក​លេខ 2AL-4977» ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​ធ្វើការ​សហ​ការណ៍​ជាមួយ​ការ​រិ​យា​ល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្វែងរក និង​កោះហៅ​បុគ្គល ដែល​បាន​ប្រើប្រាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ Sovan Borith ឡាយ និង​ផុស​ព័ត៌មាន​មិន​ពិត​ថា មាន​ករណី​ចាប់ជំរិត​មនុស្ស ។

បើ​តាម​សមត្ថកិច្ច តាម​ពិត​មិនមែន​ជា​ករណី​ចាប់ជំរិត​ឡើយ ជា​ការ​ចាប់ខ្លួន​មនុស្ស​តាម​ដីកា​តុលាការ ហើយ​បុគ្គល​ដែល​ឡាយ និង​ផុស​ព័ត៌មាន​មិន​ពិត​នោះ ក៏​ស្ថិត​នៅ​កន្លែង​នោះ​ផង​ដែរ តែ​បែរជា​ធ្វើ​ជា​មិនដឹង ហើយ​ព្យាយាម​ឡាយ​ឲ្យ​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​ទូទៅ​មានការ​យល់​ប្រ​ឡំ ជា​ពិសេស​ក្នុង​គោលបំណង បង្ក​ឲ្យ​មានការ​ចលាចល និង​អសន្តិសុខ​នៅ​ក្នុង​សង្គម ។

ដោយ​ដឹង​ថា ព័ត៌មាន​ដែល​ខ្លួន​បាន​ឡាយ និង​ផុស ជា​ព័ត៌មាន​មិន​ពិត បុគ្គល​រូប​នេះ​បាន​យល់ព្រម​ទទួលកំហុស ហើយ​ចូលខ្លួន​មក​សារភាព​កំហុស​តាម​ការ​កោះហៅ​របស់​សមត្ថកិច្ច ដោយ​បាន​ធ្វើ​កិច្ចសន្យា និង​ថត​វី​ដេ​អូ​សុំ​ទោស​ជា​សាធារណៈ ដើម្បី​សុំ​ទោស​សមត្ថកិច្ច ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ផង​ដែរ​ចំពោះ​ទ​ង្វើ​ដែល​សង្គម​ស្អប់ខ្ពើម​នេះ​ផង​ដែរ ។

សូម​ជម្រាប​ថា កាលពីថ្ងៃទី១៦ កក្កដា បន្ទាប់​ពី​ទទួល​បាន​ព័​ត៌​មាន​ថា មាន​ករណី​ចាប់ជំរិត​ម្ចាស់​រថយន្ត ម៉ាក LEXUS RX300 ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2AL-4977 ម្ចាស់​កម្ម​សិទ្ធ​ឈ្មោះ ហួ​ន ពុធ​ធា​រី មាន​ទីលំនៅ​ផ្ទះ​លេខ 284 AE2Z ផ្លូវ 93 សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ត្រូវ​បាន​គេ​ចាប់ជំរិត​នោះ សមត្ថកិច្ច​បាន​ចុះ​ទៅ​ជួប​សា​ម៉ី​ខ្លួន ដល់​លំនៅ​ដ្ឋា​ន និង​រថយន្ត ហើយ​សា​ម៉ី​ខ្លួន បាន​បំភ្លឺ​ថា គាត់​ជា​ម្ចាស់​រថយន្ត ហើយ​ពុំ​ត្រូវ​បាន​គេ​ចាប់ជំរិត ដោយ​ហ្វេ​ស​បុក​ខាងលើ ចុះ​ផ្សាយឡើយ ហើយ​សា​ម៉ី​ខ្លួន​ដែល​ជា​ម្ចាស់​រថយន្ត​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា «​ការ​ចុះ​ផ្សាយ​នេះ​ជា​ព័ត៌មាន​មិន​ពិត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ