ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​មនុស្ស​ខ្លៅ​ជា​គូគាប់​បង់​ទាំង​សម្បត្តិ បាត់​ទាំង​កិត្តិយស

3 ឆ្នាំ មុន

នៅ​ក្នុង​សូត្រ​ទី​១១​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​ថា ការ​សម្រេចចិត្ត​ជ្រើសរើស​មនុស្ស​ប្រុស​ឬ​ស្រី​ណា​ម្នាក់​មក​ធ្វើ​ជា​ស្វាមី​ឬ​ភរិយា​ពិតជា​រឿង​សំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​ជីវិត​របស់​គ្រហ​ស្ថ ។ ប្រសិនបើ​ជ្រើសរើស​ខុស បុគ្គល​នោះ​នឹង​ជួប​ប្រទះ​នូវ​ទុក្ខ​លំបាក​ទាំង​ផ្លូវចិត្ត និង​ផ្លូវ​កាយ វិនាស​ទាំង​ទ្រព្យ​អស់​គ្មាន​សល់ ។ សូត្រ​នោះ​បាន​ពន្យល់​ថា បើ​បុគ្គល​ម្នាក់​ជ្រើសរើស​គូ​កំណាន់ចិត្ត​ដែល​ជា​មនុស្ស​ល្ងង់ខ្លៅ…

នៅ​ក្នុង​សូត្រ​ទី​១១​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​ថា ការ​សម្រេចចិត្ត​ជ្រើសរើស​មនុស្ស​ប្រុស​ឬ​ស្រី​ណា​ម្នាក់​មក​ធ្វើ​ជា​ស្វាមី​ឬ​ភរិយា​ពិតជា​រឿង​សំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​ជីវិត​របស់​គ្រហ​ស្ថ ។ ប្រសិនបើ​ជ្រើសរើស​ខុស បុគ្គល​នោះ​នឹង​ជួប​ប្រទះ​នូវ​ទុក្ខ​លំបាក​ទាំង​ផ្លូវចិត្ត និង​ផ្លូវ​កាយ វិនាស​ទាំង​ទ្រព្យ​អស់​គ្មាន​សល់ ។

សូត្រ​នោះ​បាន​ពន្យល់​ថា បើ​បុគ្គល​ម្នាក់​ជ្រើសរើស​គូ​កំណាន់ចិត្ត​ដែល​ជា​មនុស្ស​ល្ងង់ខ្លៅ ឬ​ជន​អត់​មារយាទ បុគ្គល​នោះ​នឹង​ត្រូវ​រលាយ​ទាំង​ទ្រព្យសម្បត្តិ បង់​ទាំង​កិត្តិយស​កេរ្តិ៍ឈ្មោះ ។

ប្រពៃណី​ខ្មែរ និង​ប្រពៃណី​ជនជាតិ​មួយ​ចំនួន​នៅ​លើ​ពិភពលោក បាន​បណ្តោយ​ឲ្យ​ឪពុក​ម្តាយ ឬ​ចាស់ព្រឹទ្ធាចារ្យ​ជា​អ្នក​សម្រេចចិត្ត​ជំនួស​កូនចៅ​របស់​ខ្លួន​ក្នុង​ការ​ជ្រើសរើស​គូស្រករ ។ ការ​ធ្វើ​ដូច្នេះ​មិនមែន​សុទ្ធតែ​បាន​ផល​ល្អ​គ្រប់ពេល​នោះ​ទេ ព្រោះ​ចាស់ទុំ​ខ្លះ​គាត់​មើល​តាម​សាវតារ​នៃ​គ្រួសារ​តាំងពី​ដើម​មក​ដោយ​មិន​បាន​ឈ្វេងយល់​ពី​លក្ខណៈ​របស់​ក្មេង​សម័យ​បច្ចុប្បន្ន​នេះ​ឡើយ ។

ដូចនេះ​បុរស​នារី​ទាំងឡាយ​គួរ​ចៀសវាង​ការ​សម្រេចចិត្ត​ខុស​ក្នុង​ការ​ជ្រើស​យក​មនុស្ស​ប្រុស​ឬ​មនុស្ស​ស្រី​ណា​ម្នាក់​មក​ធ្វើ​ជា​គូគាប់​ភ្ជាប់​និស្ស័យ​ព្រោះ​បើ​សម្រេចចិត្ត​ខុស​នឹង​វិនាស តែបើ​ជ្រើស​បាន​ត្រឹមត្រូវ​ក៏​នឹង​ចម្រើន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ