ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​! បុរស​ម្នាក់​ដើរទៅ​រក​ឡាន​ពេទ្យ ទាំង​មានកាំបិត​ចាក់​ជាប់​នឹង​ក្បាល​​(​វី​ដេ​អូ​)

3 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ខ្សែ​វី​ដេ​អូ​មួយ​បាន​វាយលុក​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​ចិន​តែ​ម្តង​កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​មាន​បុរស​ម្នាក់​ដែល​ដើរ​ជុំវិញ​ទីក្រុង​ឆុង​ឈី​ង ដោយ​មានកាំបិត​ជាប់​នឹង​ក្បាល​ទៀត​ផង​។ នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​មួយ​នេះ គឺ​បង្ហាញ​ពី​បុរស​ម្នាក់​កំពុង​ត្រូវ​បាន​គេ​ជួយ…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ខ្សែ​វី​ដេ​អូ​មួយ​បាន​វាយលុក​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​ចិន​តែ​ម្តង​កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​មាន​បុរស​ម្នាក់​ដែល​ដើរ​ជុំវិញ​ទីក្រុង​ឆុង​ឈី​ង ដោយ​មានកាំបិត​ជាប់​នឹង​ក្បាល​ទៀត​ផង​។

នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​មួយ​នេះ គឺ​បង្ហាញ​ពី​បុរស​ម្នាក់​កំពុង​ត្រូវ​បាន​គេ​ជួយ រួច​ដើរ​ឆ្លងកាត់​ផ្លូវ ខណៈ​ដែល​មាន​ជំនួយការ​ពេទ្យ​ម្នាក់​ទៀត កំពុង​មើល​គាត់​ឡើង​ឡានពេទ្យ រួច​ឡើង​គ្រែ​សែង មុន​ពេល​ចូល​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​។

ហើយ​ក៏​មាន​ពាក្យ​ច​ចាម​អារាម​ថា កាំបិត​បាន​ធ្លាក់​ពីលើ​អគារ​ផ្ទះល្វែង​មួយ​ជាន់ ហើយ​ក៏​ធ្លាក់​នៅ​លើ​ក្បាល​បុរស​រូប​នោះ បណ្តាល​ឱ្យ​កាំបិត​នោះ​ជាប់​នៅ​នឹង​ក្បាល​តែ​ម្តង​។ ទោះ​យ៉ាងណា ប៉ូលិស​​នៅ​ក្នុង​តំបន់ បាន​ច្រានចោល​ជា​សាធារណៈ​នូវ​ពាក្យ​ច​ចាម​អារាម​ទាំងនេះ ដោយ​បាន​បញ្ជាក់​ថា កាំបិត​នោះ​បាន​ជាប់​នៅ​ក្នុង​លលា​ដ៏​ក្បាល​របស់​គាត់ កំឡុង​ពេល​មាន​ជម្លោះ​ជាមួយ​អ្នក​ដទៃ​។

រូបភាព​មួយ​២​ទៀត​បាន​បង្ហាញ​ពី​អ្វី​ដែល​បាន​កើតឡើង​នៅ​ពេល​ដែល​បុរស​រូប​នោះ ពេល​មក​ដល់​​មន្ទីរពេទ្យ​។ ដោយ​រូបភាព​មួយ គឺ​គាត់​ដេក​ផ្កាប់មុខ​នៅ​លើ​គ្រែ​មន្ទីរពេទ្យ ហើយ​រូប​មួយទៀត បង្ហាញ​ពី​ស្ថានភាព ក្រោយ​ពី​កោរសក់ ដើម្បី​ត្រៀម​វះកាត់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghaiist (​កែសម្រួល​ដោយ ៖ បុប្ផា​)

https://www.youtube.com/watch?v=tDxuPEK5VuU&has_verified=1

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ